24.ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ

324 56 9
                                    

« ហូប៊ីអូន...បងមករកអូនហេីយ!!! អូននៅឯណា? » យេីងក៏បានឃេីញថា បុរសម្នាក់គឺជា...

នាយតាន់!

ចាំអាបុិស្អីគេនេះអត់?

     នាយតាន់គូរដណ្តឹងគេចពន្ធរបស់ហូប៊ី កាលដែលនាយមកស្គាល់ផ្ទះនេះបានគឺព្រោះមកតាមការហៅរបស់សូប៊ីននោះអី ព្រោះពេលនោះគេមិនទាន់ត្រូវគ្នា គឺគេមានគម្រោងហៅគ្រូសាររាងតូចមកយករាងតូចទៅវិញ តែឥឡូវត្រូវគ្នាហេីយ ហេីយក៏ភ្លេចខលប្រាប់គ្រួសាររាងតូចថាមិនបាច់មកយកទៅវិញទេ

« ឯងជាអ្នកណា? » មិកសួរទាំងសម្តីស្មេីព្រោះទេីបតែជួបរឿងមិនល្អ

« កុំចេះមកសួរ មានតែយេីងទេសួរឯងវិញ ឯងជាអ្នកណា ហេីយឯណាហូប៊ី? » នាយតាន់គ្មានសុជីវធម៍ កាលដែលនាយមកក៏តាមតែសម្តីលោកជំទាវម្តាយរាងតូចដែរ លឺដំណឹងភ្លាមស្វះស្វែងមករកទាំងត្រដខ្យល់ ជិះយន្តហោះផងខ្ចីឡានគេមកផង

« នេះឯងចូលផ្ទះរបស់ខ្ញុំហេីយបែរជាមកសួរខ្ញុំយ៉ាងឈ្លេីយបែបនេះមេនទេ? » មិកតមទាំងមេីលលេីមេីលក្រោម

« ឯងហ៊ានថាយេីងឈ្លេីយផង? ហេីយឯងជាអ្នកណា »

« សំណួរនេះយេីងមានតែសួរឯងទេឯងជាអ្នកណា? »

« ជាអ្នកណាក៏បាន មិនបាច់ឯងសួរទេ »

« បេីចឹងចេញពីផ្ទះខ្ញុំទៅ! » មិក

« ហ្ហឺយ...អាចង្រៃយ៎! យេីងជាគូរដណ្តឹងហូប៊ី ពេលនេះយេីងត្រូវនាំហូប៊ីត្រឡប់ទៅវិញ! ហឹស! ដោយសារអាគ្រួសារឆ្កួតឡប់ទាំងពូជហ្នឹង ចាប់គូរដណ្តឹងយេីងមក! »

« ឯងថាអ្នកណាឆ្កួតអំបាញ់មិញនេះ? »

« អួយ! » នាយតាន់ស្រាប់តែព្រលឹងចុងសក់ព្រោះនាយមិកមិនដឹងជាមកដល់មុខគេតាំងពីស្មានណាទេ។ តាន់ត្រូវងេីយកអោយរាងខ្ពស់បន្តិចដេីម្បីអាចសម្លឹងតទល់ទៅមិកបាន ព្រោះខ្លួនរាងទាបជាងមិក។ ពីរអ្នកនេះប្រេីខ្សែរភ្នែកសម្លក់គ្នាហាក់មិនត្រូវគ្នាស្អប់គ្នាខ្លាំងណាស់

« ឯងកំពុងតែថាអោយគ្រួសារយេីងហេីយ ឯងគ្មានសិទ្ធទេ! » មិកបានចាប់ក្របួចក៏អាវនាយតាន់ចង់វាយគេមួយដៃអោយបាក់ថ្គាម ព្រោះតែសម្តីអត់គម្រោបបែបនេះ។

« វៃយេីងមកបេីកខ្លាំង វៃមក វៃមក!! » តាន់

« ហឹស កុំសម្តីបានពេកណា៎...» មិក

« វៃមកមីនាង យេីងនេះចេះខ្លាចពីកាល បេីខ្លាំងវៃមក នេះបង វៃអូនមកបង ដាក់អូនអោយបែកឈាមមកបង!...វៃមក...»

អត់មិនបាននាយមិកក៏ចង់ដាក់មេន តែភ្លាមនោះក៏បញ្ឈប់វិញព្រោះតែ..

« អួយៗ ម៉ែជួយកូនផងគេចង់វៃកូន!» មិកស្រាប់តែអស់សំណេីច ព្រោះតែអាតាណេីបនេះស្មានតែខ្លាំងដូចសម្តីនិយាយ តែខ្លាចឡេីយញ័រទៅហេីយ យកដៃរងទៀតផង ខ្លាចថាគេនឹងវៃមេន

« ចំជាឆ្កួតមេន! »

« នែ៎! ឯងថាអាណាឆ្កួតអាបារាំងសេះ! »

« ឯងហៅអ្នកណាថាបារាំងសេះ? »

« គឺហៅហែងហ្នឹង នៅផ្ទះមានតែពីរអ្នក ឯងស្មានថាយេីងហៅឆ្កែ? » នាយតាន់

« សម្តីបានណាស់ មាត់អន់ ចរិកឈ្លេីយ! តាណេីប! »

« ពូជខ្ញុំចឹង! »  តាន់

« សុំទោសផង ខ្ញុំឈ្លោះបានតែជាមួយមនុស្សទេ អិញ្ចេីញទៅវិញចុះ! ប៊ីគេមានប្តីហេីយ ឯងមកយឺតពេលបន្តិចហេីយ! គេនឹងត្រឡប់ទៅកាន់ស្រុកកំណេីចវិញទេកុំព្រួយអី! » មួយម៉ាត់ដំបូងធ្វេីអោយនាយតាន់ចត់បាយព្រឹកល្ងាច។ ស្រាលៗតែខ្លាំង។ តែនាយតាន់នេះមុខក្រាស់រកលេខដាក់គ្មានសោះ ដឺ ឈ្លេីត ចរិកអន់ម៉ាចប់ នាយរៀបចំក្រវាត់ក ហេីយដេីរមកទម្លាក់ខ្លួនលេីសាឡុងគងទាក់ខ្លាធ្វេីមិនដឹង ថែមទាំងសម្លក់មុខនាយមិកទៀត

« យេីងមិនទៅណាទាំងអស់ ដរ៉ាបណា ហូប៊ីមិនទាន់មក យេីងនឹងយកហូប៊ីត្រឡប់ទៅវិញអោយបាន »

« ស្រាច់ចិត្ត ឆ្កែនិយាយចេះស្តាប់គ្នាពីកាល ទាល់តែយកដំបងដេញ! » ខ្ចិលរករឿងច្រេីននាំតែឈ្លោះ មិកបោះសម្តីបែបនេះហេីយដេីរទៅបន្ទប់ក្រោមដីបាត់ ធ្វេីអោយនាយតាន់រកពាក្យតបមិនទាន់

« អាបារាំងសេះនេះហ៊ានដៀលយេីងថាឆ្កែផង...ហឺយហឹយ...អ..អញ!! »





គ្រួសារមហាវ៉ល់Where stories live. Discover now