3.ជំទាវគេចពន្ធ

647 65 2
                                    

« កូនមិនឃេីញទេអី ធ្វេីមេីលតែមួយផ្សារមានតែគ្រួសារឯង នេះមិនដឹងជាពូជពង្សមកពីណា គ្មានសណ្តាប់ធ្នាប់មានរបៀប មានក្រមសីលធម៍ទេហ្នឹង អ្នកក្រតែប៉ុណ្ណឹង សង្ស័យអត់លុយអោយថ្លៃទំនិញនេះផងក៏មិនដឹង!! »

« ម៉ាក់កុំនិយាយអិញ្ចឹង » កម្លោះតូចខំឃាត់ម្តាយមិនអោយនិយាយលឺៗ ខ្លាចថាអាចមានរឿង។ តែចៃដន្យអីសម្តីទាំងប៉ុន្មានគ្រួសារកំពូលវ៉ល់រហ័សនាមគ្មានពីរលេីលោកបានស្តាប់លឺទាំងអស់ ពួកគេបញ្ចប់សកម្មភាពដូចជាជ្រូកពុលភ្លាម ហេីយបែរមករកមនុស្សនិយាយសម្តីអម្បាញ់មិញ។

ពួកគេមិននិយាយស្តីអ្វីទាំងអស់ ជីនជាមេបក្សនាំគ្រួសារដេីររុញរទេះមករកពួកគេ ដែលសកម្មភាពនេះអ៊ំចំណាស់សុីវីល័យរាងខ្លាចរអាបន្តិច

« នែការពារយេីងវេីយពួកអាដែង!! » អង្គរក្សបានមកឈរពាំងមិនអោយពួកគេដេីរចូលទៅ តែគិតថាពួកគេមិនហ៊ានមេនទេ ខុសហេីយ!

« ចេញមិនចេញ? ឬឯង ចង់ទទួលទានបាយមានពណ៍ក្រហមជាមួយម្ចាស់ស្រីឯងមេនទេ? ចេញ ឬ មិន? » ជីនស្រដីមួយៗ ហេីយណាមជូនលេីកនំប័ងទំហំប្រហែលកន្លះម៉ែត ឯជុងហ្គុកលេីកត្រប់វែង ថេយ៉ុងលេីកវែកឆា សូហ្គាលេីកអង្រែ ជីមីនដោះស្បែកជេីងកម្រាស់ពីរទឹក ចំណែកអាពៅសូប៊ីនវិញប្រែជាស្ងៀមសម្លឹងទៅរកកម្លោះតូចកំពុងតែឈរអោបដៃម្តាយទៅវិញទេ អីយ៉ាស់!

ប្រុយ!

     អង្គរក្សរបស់អ្នកស្រីបានរត់បាស់ក្រញុាំទៅបាត់ សល់តែអ្នកស្រីនឹងកូនប្រុសប៉ុណ្នោះត្រូវប្រឈមមុខជាមួយគ្រួសារមួយនេះ។

     ជីនដេីរយឺៗតម្រង់ទៅរកអ្នកស្រី ហេីយក៏ឆ្ងោកមុខអោនជិតទៅរកគាត់ រួចដោះវែនតាខ្មៅចេញបន្តិច ពាក់វិញហេីយក៏ងេីបមុខចេញមុននឹងឈរច្រត់ចង្កេះចង់សួរនាំ

« ជាពីណាគេ? » ជីន

« ?? »

« ខ្ញុំសួរថាអ្នកស្រីជាពីណាគេ? » ជីនតម្លេីងសម្លេងបែបកាចបន្តិច ទេីបកូនប្រុសរបស់អ្នកស្រីមកឈរពាំងមុខជំនួស

« អឺៗ... អោយខ្ញុំសុំទោសជំនួសម៉ាក់ខ្ញុំផង សុំទោស សុំទោសពិតមេន តោះម៉ាក់យេីងទៅវិញ »

គ្រួសារមហាវ៉ល់Where stories live. Discover now