Part 01

731 16 0
                                    


ទីក្រុង សេអ៊ូល សម្លេងក្មេងស្រីដ៏ស្រស់ស្អាតកែវភ្នែកមូលក្រឡង់ ស្បែកម៉ត់សរលោងស្អាតបែបធម្មជាតិកើតមកល្អឥតខ្វោះក្មេងតូចទើបតែអាយុ ៨ ឆ្នាំនិយាយបានតេសតាសកំពុងពេញស្រលាញ់របស់ត្រកូល លី ជាត្រកូលអ្នកមុខជំនួញធំប្រចាំប្រទេសទាំងផ្លូវគោក ផ្លូវទឹកផ្នែកខាងគ្រឿងសម្អាតផលិតផលកូរ៉េលេខ ១ ។ តាំងតែពីតូចមកនាងគ្មានម៉ាក់នោះទេនៅតែជាមួយប៉ា ។ ម្ដាយនាងស្លាប់តាំងពីនាងអាយុ ៣ ឆ្នាំមកម្ល៉េះណាឪពុករវល់ធ្វើការភាពកក់ក្ដៅដូចក្មេងដូចដទៃនាងគ្មាននោះទេ

« ប៉ា ! កូនចង់ទៅលេងសួនកម្សាន្ត ថ្ងៃនេះជាថ្ងៃកំណើតកូនណាប៉ា » សម្លេងនាងតូច លី ជីអ៊ុន តែងខ្លួនឡើងដូចព្រះនាងរត់មករកប៉ារបស់គេ
« ចាំប៉ាទំនេរដៃបន្តិចណា » លោក លី ដៃកំពុងមមាញឹកនឹងតបអតិថិជនមិនបានចាប់អារម្មណ៍នឹងសម្លេងកូនស្រីតែម្នាក់របស់គាត់ឡើយ ។ ជីអ៊ុន ដើរចេញទៅក្រៅទាំងទឹកមុខស្រពោន នាងមានគ្រប់យ៉ាងតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយឡើយ

ជួនជាចៃដន្យនាងតូចដើរឆ្លងផ្លូវដើម្បីទៅលេងសួនកម្សាន្តនាងមិនដែលបានចូលនោះទេលឺតែមិត្តរួមថ្នាក់និយាយថ្ងៃនេះជាថ្ងៃខួបកំណើតនាងទើបនាងលួចចេញមកលេងខាងក្រៅតែម្នាក់ឯង ។
កំពុងដើរសុខៗក៏មានឡានទំនើបមួយបើកមិនត្រង់ផ្លូវបុកនាងមួយទំហឹង ។ ឡាននោះគឺឡានរបស់ ចន ជុងហ្គុក វ័យ ១៨ ឆ្នាំទើបតែរៀនចប់ទី ១២ ថ្មីៗនេះឯងគេចូលចិត្តដើរលេងភ្លើតភ្លើនណាស់គេកំពុងបើកបបរទាំងស្រវឹងធ្វើអោយបុកក្មេងតូចរងរបួសធ្ងន់តែទីនោះស្ងាត់គ្មានមនុស្សនោះទេ ។ ភ្លាមនោះឡានកូនចៅប៉ារបស់ ជុងហ្គុក ក៏បើកមកដល់ល្មម

« ចៅហ្វាយ លោកប្រុសតូចបើកឡានបុកគេទាន » កូនចៅ ក៏ Call ប្រាប់លោក ចន ប៉ារបស់ ជុងហ្គុក ព្រោះគាត់បញ្ជារអោយតាមដាន ជុងហ្គុក គ្រប់ច្រកល្ហកគេនៅក្មេងខ្លាចគេបង្កររឿងពេលនេះមានរឿងអោយទាន់តែបាន
« ឯងឆាប់ទៅចូលទៅបើកឡានជំនួសគេបញ្ជូនគេមកផ្ទះអនាគតគេនៅវ័យឆ្ងាយណាស់ សុីនវ៉ាគ្រុប ពិតជាត្រូវការគេគ្រប់គ្រង » លោក ចន ។ ត្រូវហើយគាត់មានកូនប្រុសតែម្នាក់គេខូចខិលមែនតែគេក៏រៀនពូកែខ្លាំង ចំណែកកូនចៅ ចន គឺស្មោះត្រង់នឹងគាត់ណាស់ក៏ចូលបើកឡានជំនួស ។

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now