ភាគទី 23🔞

757 20 7
                                    


        តាមពិតពួកគេធ្វើរឿងនេះតាំងពីថ្ងៃរហូតដល់ល្ងាចសរុបមកចង់ ៥ ម៉ោង ។ រាងក្រាស់រុកអោបនាងតូចឡើងណែននាយដាក់ខ្លួនដេក បិទភ្នែកសង្ងំគេង បានមួយសន្ទុះ

ទីង ទីង ... សម្លេងទូរស័ព្ទរោទិ៍ចេញពីទូរស័ព្ទរាងក្រាស់។ ព្រោះថាពីខាងក្រុមហ៊ុនបាត់នាយមិនឃើញទើបប្រញាប់ Call ត្រូវជួបភ្ញៀវសំខាន់ផង ។ បាត់ស្រមោល ជុងហ្គុក ឈឹងតែម្ដង

      « ចង្រៃយ៍ ! រំខានពិតមែន » ជុងហ្គុក មិនគេបានខ្វល់ទេក៏ទាញទូរស័ព្ទមកចុចបិទគ្រឿងតែម្ដង នាយក៏ទាញនាងតូចមកអោបបន្ត

នៅក្រុមហ៊ុន

      « call ទៅលោកប្រធានមិនចូលទេ ... » លេខា របស់ ជុងហ្គុក កំពុងមមាញឹកនឹងការងារព្រោះថាទាក់ទង ជុងហ្គុក មិនបាននាងចប់មិនខានមិនដឹងដោះស្រាយជាមួយបុគ្គលិក ប្រធានផ្នែកនិមួយៗយ៉ាងមិចទេ ។
      « មិនអីទេ ! ចាំខ្ញុំទៅជួបជំនួស » ស៊ូអាន ចាំឪកាសនេះជាយូរហើយ ។ ទៅជួបដៃគូរសហការគេនឹងយក Project ដែលគេធ្វើយកទៅអោយគេមើល ដែលគម្រោងនេះដែលមិនមែនជាគម្រោងរបស់ ជុងហ្គុក ទេវាខុសពីគោលការណ៍ក្រុមហ៊ុន ។ និយាយរួមគេមកនេះដើម្បីបំផ្លាញ់ក្រុមហ៊ុន ជុងហ្គុក
      « អរគុណលោកអ្នកគ្រប់គ្រងណាស់... » គ្រប់គ្នាក៏ធូរចិត្តបន្តិច

នៅសណ្ធាគារលំដាប់ផ្កាយ ៥

       ស៊ូអាន ត្រូវមកជួបភ្ញៀវជំនួស ជុងហ្គុក នៅទីនេះ ។ នាយបាននិយាយពីគម្រោងរបស់ខ្លួនទាំងអស់គ្មានអ្វីពាក់ពន្ធនឹង សុីនវ៉ាគ្រុប បន្តិចសោះ ។ ពោលគឺទាញភ្ញៀវទៅក្រុមហ៊ុន ដែលគេនឹងរៀបបង្កើតឡើងគ្រាន់តែគេត្រូវការដៃគូរសហការដើម្បីដំណើរការគម្រោងមួយនេះ

      « Project នេះក៏ល្អ ! តែខ្ញុំសុំគិតមើលសិនណា » ដៃគូរសហការ
      « មិនបាច់បានគិតទេ ! ឯងបដិសេធទៅ មិនមែនជាគម្រោងក្រុមហ៊ុនកូនប្រសារខ្ញុំទេ » លោក លី ភ្លាមៗក៏ចេញមុខ ។ ស៊ូអាន គេមកជួបមិនបានដឹងទេថាភ្ញៀវម្នាក់នេះជាមិត្តស្និតស្នាលរបស់លោក លី ជាភ្ញៀវសំខាន់របស់  ជុងហ្គុក តែប៉ាក្មេកគេជាអ្នកណែនាំមកនោះទេ
      « នេះលោក?  » ស៊ូអាន ភ្ញាក់ផ្អើលណាស់ ។ ព្រោះថានៅក្នុងវិស័យមុខជំនួញអ្នកណាមិនស្គាល់លោក លី ប៉ារបស់ ជីអ៊ុន និយាយទៅសេរីចាស់ជាជើងខ្លាំងទៀតផង
      « សុំទោសគម្រោងឯងត្រូវបានធ្លាក់ហើយ ! ខ្ញុំមិនចូលចិត្តធ្វើការជាមួយជនបោកប្រាស់ទេ ... ឯងឆាប់ចេញទៅមុននឹងយើងហៅសន្តិសុខមក » ដៃគូរសហការ ។ ស៊ូអាន ម្ដងនេះខាតធំណាស់គ្រប់យ៉ាងច្បាស់ជាចប់ព្រោះបានបែកការត្រឹមលោក លី ហើយ ។ មិនចេះតែនិយាយលោក លី ធ្វើការម៉ត់ចត់ណាស់ក៏ឆ្លាតមុននឹងអោយ ជុងហ្គុក មើលជួបមិត្តគាត់ ។  ក៏បានអោយ ជុងហ្គុក ផ្ញើរគម្រោងអោយគាត់មើលសិនព្រោះមុននឹងគាត់ជួយអ្នកណាទាល់តែម្នាក់នោះពូកែឆ្លាត ដូចជាកូនប្រសារគាត់នេះឯងទើបព្រមជួយ
       « ចំពិតមែន ! ដង្កូវក្នុងសាច់អាកូនប្រសារអើចំជាយមិនចេះមើលមនុស្សទេ ... ស្អែកនេះទៅជួបអោយដំបូន្មានខ្លះទើបបាន » លោក លី ក៏ក្រវីក្បាលហួសចិត្តបើកុំតែលោកមក ជុងហ្គុក ច្បាស់ជាខាតមិនស្ទើរនោះទេ ។
       « នេះឯងពូកែណាស់ ! កូនប្រសារឯងការពារយ៉ាងនឹងហើយទម្រាំកូនបង្កើតទៀត » ដៃគូរសហការ
       « កូនយើង ! យើងស្រលាញ់ស្មើរកែវភ្នែកតាំងពីតូចដល់ធំមិនថាគេចង់បានអ្វីយើងតែងតែផ្គត់ផ្គងគេរស់នៅតាំងពីតូចដល់ធំដូចព្រះនាងយ៉ាងចឹង » លោក លី
      « ចុះបើមានអ្នកណាធ្វើបាបកូនឯង ? »
      « ឯងគិតថាអាម្នាក់ដែលធ្វើបាបកូនស្រីយើង មានសល់ឆ្អឹងរស់នៅលើភពផែនដីនេះទេ ? » លោក លី ក៏លើកទឹកតែ ដែរល្អផ្ដាច់គេក្នុងប្រទេសមកផឹក

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now