ភាគទី 37

434 17 1
                                    

ពេលល្ងាចក៏បានមកដល់

    ទាំង ថេយ៉ុង នឹង ជុងហ្គុក សុទ្ធតែជូនខាងស្រីមក

នៅក្នុងហាងនំ Cake

     « អូ អតីតប្រពន្ធបងតើ មើលទៅស្រណោះណាស់មកតែម្នាក់ឯង » ណូហ្វី ក្រឡេកឃើញនាងតូច កំពុងតែអង្គុយម្នាក់ឯងចាំ ថេយ៉ុង ទៅយកនំអោយនាង ។ នាងមើលទៅ ជីអ៊ុន ទាំងក្រសែរភ្នែកសើចចំអក នាងពិការហើយក៏ស្លៀកពាក់ក៏សាមញ្ញជាពិេសសមួយរយ:នេះនាងចាញ់កូនទឹកមុខនាងក៏ស្លេកស្លាំងទៀត
    « កុំខ្វល់នឹងស្រីម្នាក់នឹងអី អូនចង់ញាំអីចាំបងទៅយកអោយ ... » ជុងហ្គុក មាត់ថាមិនខ្វល់ពីនាងតូចតែក្រសែភ្នែកគេលួចមើលនាង ។ ឃើញនាងប្រែជាស្គមជាងពីមុនទឹកមុខក៏ស្លេកស្លាំងក្នុងចិត្តគេក៏លួចបារម្ភពីនាងដែល
     « យករបស់ដែលថ្លៃៗល្បីៗប្រចាំហាងមកបង ជុប ... » នាងថើបរាងក្រាស់នៅកន្លែងសារធាណ:ដោយមិនខ្វល់ពីមនុស្សជុំវិញខ្លួនឡើយ ។ ថេយ៉ុង ដើរមកដល់ក៏ឈរមើលដឹងថាជា ជុងហ្គុក មកជាមួយស្រីស្នេហ៍ពួកគេក៏ដើរបញ្រ្ចាសគ្នា
     « នេះនំអូនមកដល់ហើយ ... អតីតស្វាមីអូនមកជាមួយសង្សារគេ ... » ថេយ៉ុង យកនំ Cake មកអោយនាងតូច រួចប្រាប់ទៅកាន់នាង
      « មុននេះអូនក៏លឺសម្លេងក៏បានដឹងដែលទោះបងមិនប្រាប់ បងអាចបញ្ចុកខ្ញុំបានទេ ព្រោះខ្ញុំមើលមិនឃើញខ្លាចប្រឡាក់ ... » ជីអ៊ុន នាងនៅចាំក្លិនអ្នកជាស្វាមីបានថាគេនៅម្ដុំនេះនៅជិតខ្លួននាងទើបនាងធ្វើជាញិកញក់ដាក់ ថេយ៉ុង ។ ដូចចិត្តនាងយ៉ាងចឹង ជុងហ្គុក ក៏ឈប់ងក់ក្បែរនោះចាំមើលសកម្មភាពនឹងការសន្ទនារបស់ពួកគេ
     « អូន ok ឬអត់ ? បងថាដូរហាងទៅណា » ថេយ៉ុង ក៏កាន់ស្លាបព្រាដួសនាំ Cake បញ្ចុក ជីអ៊ុន
      « ដូរធ្វើអ្វីបង ខ្ញុំមិនបានខ្វល់ទេ អតីតនៅតែជាអតីត ... នំនេះឆ្ងាញ់ណាស់ » នាងតូចញាំទាំងមានក្ដីសុខធ្វើអោយអ្នកឈរមើលម្ដុំនេះក្រពុលមុខតែម្ដង

.....

    មួយសន្ទុះក្រោយមក

     « បង ថេយ៍ ... ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចណា » ជីអ៊ុន
     « អេ ប្អូន ... ជួយជូនប្អូនស្រីបងទៅបន្ទប់ទឹកផងណា » ថេយ៉ុង នាយអោយតម្លៃមនុស្សស្រីណាស់ ក៏ហៅអ្នកបម្រើការនៅក្នុងហាងជាមនុស្សស្រីអោយជូន ជីអ៊ុន ទៅបន្ទប់ទឹក ។ ក្មេងស្រីនោះក៏ញញឹមរួចគ្រាកាន់ដៃនាងតូចទៅបន្ទប់ទឹក
    
     « បងគុក ... បង »
     « បងទៅបន្ទប់ទឹកសិនណា » ណូហ្វី បម្រុងអោយ ជុងហ្គុក បញ្ចុកនាំនាងដើម្បីមើលទៅផ្អែមល្ហែម ។ តែរាងក្រាស់មិនបានខ្វល់នឹងនាងទេ តាំងពីចូលមកដល់គឺលួចមើលតែនាងតូចពេលនេះក៏ដូចគ្នាឃើញ ជីអ៊ុន ទៅបន្ទប់ទឹកក៏ឃ្លាតឪកាសទៅតាមនាង ...

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now