ភាទី 18

348 15 6
                                    

រាងក្រាស់ពេលនាងតូចចេញពីបន្ទប់ទៅទ្រូងខាងឆ្វេងគេក៏មានអារម្មណ៍ថាចុក ។ នាយមិនទាន់បានងូតទឹកសម្អាតខ្លួនទេ ក៏ទម្លាក់ខ្លួនដេកលើពូកទាំងអារម្មណ៍នឿយហត់ យកប្រអប់នាឡិកាដែរគេទិញអោយនាងតូចទុកក្នុងកិតុក្បាលដំណេកគេ ។

  នៅបន្ទប់ ជីអ៊ុន

       « ឈឺយ៉ាងនេះហេតុអ្វីខ្ញុំមិនស្លាប់អោយផុតៗទៅ ... ហ្ហឹកៗ ... » ជីអ៊ុន យំទ្រហ៊ោរតែម្នាក់ឯង
       « ហេតុអ្វីខ្ញុំល្ងង់យ៉ាងនេះ ហ្ហឹកៗ ... ទៅស្រលាញ់មនុស្សដែលគ្មានខ្ញុំក្នុងបេះដូងទៅវិញ » ជីអ៊ុន យំយ៉ាងខ្លាំងក្នុងបន្ទប់ស្របពេលរាងក្រាស់គេងនៅលើគ្រែ ។ នាយគេងមិនលក់តែក៏មិនចង់ក្រោកធ្វើអ្វីក្រៅពីសង្ងំនៅលើគ្រែគេង

ពេលមួយយប់ ម្នាក់ទៀតអង្គុយយំ ម្នាក់ទៀតដេកអោបខ្នើយទាំងគ្មានអារម្មណ៍អ្វីទាំងអស់សូម្បីតែទឹកក៏មិនងូត ។ ព្រះអាទិត្យក៏បញ្ចេញពន្លឺឡើងបញ្ជាក់ថាពេលនេះជាព្រឹក

       គ្រាន់តែក្រោកពីគេង ជុងហ្គុក ក៏ប្រញាប់ងូតទឹកស្លៀកពាក់កាលពីយប់មិញនាយទុកស្រីម្នាក់នោះចោលតែម្នាក់ឯង ដឹងខ្លួនក៏ប្រញាប់ទៅមើល ។

       « តុក... តុក ស្វៃហ្វា បងចូលទៅបានទេ ? » ជុងហ្គុក មកគោះទ្វារអោយ ស្វៃហ្វា ភ័យណាស់ ។ នាងប្រញាប់រៀបចំអីវ៉ាន់គិតថាកាលពីយប់មិញប្រហែលគេដឹង ជុងហ្គុក នឹងស្អប់នាងហើយ ទើបគេមិនមកមើលនាងសោះ ។ ស្វៃហ្វា ក៏មិនហ៊ានទៅរកគេដូចគ្នាព្រោះនាងក៏ចេះខ្លាចអំពើអាក្រក់ខ្លួន
       « អូនចេញហើយមិនបាច់ដេញអូនទេ ហ្ហឹកៗ ... » ស្វៃហ្វា លើកនេះនាងយំទឹកភ្នែកពេញថ្ពាល់ព្រោះនាងភ័យពេលដែរ ជុងហ្គុក បើកទ្វារចូលមក
       « ពុទ្ធោ ! នេះគេដេញហើយធ្វើបាបអូនថ្នាក់នេះ ... » ជុងហ្គុក ក៏យកដៃអង្អែលថ្ពាល់ ស្វៃហ្វា ជូតទឹកភ្នែកទាញនាងមកអោប ។ នាយមិនដឹងរឿងស្មានតែ ជីអ៊ុន គំរាមដេញសំណព្វចិត្តគេ
       « ហ្ហឹកៗ ... អូនស្មានតែបងឈប់ស្រលាញ់អូនហើយ ... »
       « បងមិនបានឈប់ស្រលាញ់អូនទេ ... អូនទៅនៅខាងក្រៅមួយរយ:ណា ពេលណាបងលែងលះជាមួយគេ យើងនឹងមកនៅជាមួយគ្នាវិញណា ... តែបងសន្យាថានឹងទៅរកអោយញឹកញាប់បំផុត ... ជុប៎» ជុងហ្គុក ក៏ថើបថ្ងាសនាងមួយខ្សឺត
       « ពិតមែនណា » ស្វៃហ្វា លឺបែបនេះនាងចាបផ្ដើមសប្បាយចិត្តឡើងវិញ ។ នាងដឹងច្បាស់ថា ជីអ៊ុន មិនហ៊ាននិយាយអ្វីទេទើបរាងក្រាស់មកល្អនឹងនាងធម្មតា
     
    ជុងហ្គុក ក៏ជួយកាន់វ៉ាលីស្រីកំណាន់ចិត្តគេចុះមកខាងក្រោម ។ ដែលកាត់នាងតូចកំពុងរៀបចំអាហារពេលព្រឹកសម្រាប់គេ

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now