ភាគទី 43

564 17 0
                                    

១ ខែកន្លងផុតទៅ

ថេយ៉ុង ក៏ត្រឡប់មកវិញដើម្បីវះកាត់ភ្នែកអោយ ជីអ៊ុន ។ មួយរយ:នេះលោក លី ផ្ដល់ពេលវេលាអោយ ជីអ៊ុន កំដរកូនស្រីនិយាយគ្នា នាំនាងទៅកន្លែងនាងចង់ទៅ ... ។ លោក ចន នឹង ជុងហ្គុក ក៏ដូចគ្នាមានទំនាក់ទំនងល្អជាមួយគ្នាជាប៉ាកូនស្អិតរមួតខុសពីមុនដាច់

នៅមន្ទីរពេទ្យ

« ពេលកូនមើលឃើញប៉ា ប៉ាសន្យារថានាំកូនទៅលេងសួនកម្សាន្តណា » ទោះបីជាពេលនេះនាងកំពុងពពោះរក៏នាងនៅតែចង់ទៅលេងសួនកម្សាន្តដែលនាងចង់ទៅកាលពីក្មេងតែពេលនោះនាងមើលមិនឃើញ
« ប៉ាសន្យាណា » លោក លី
« បងជឿថា យើងអាចមើលឃើញណា » ថេយ៉ុង ក៏និយាយលើកទឹកចិត្តដល់ ជីអ៊ុន មុននាងចូលវះកាត់ ។ ជីអ៊ុន ដៃក្ដាប់ជាប់ជាមួយសារ៉ូមបុកពោះមុននឹងចូលវះកាត់
« នេះគេមិនមកទេ ! » ជីអ៊ុន នាងខកចិត្តនឹង ជុងហ្គុក ណាស់ ។ មួយរយ:នេះបន្តិចក៏នាយមិនខ្វល់មិនអើតពើរនឹងនាងដែល ... សូម្បីថ្ងៃនេះជាថ្ងៃនាងវះកាត់ដ៏ធំក្នុងឆាកជីវិតមិនស្លាប់ឬរស់ក៏គេមិនមកលើកទឹកចិត្តនាងដែល
« ដល់ពេលហើយ តោះ ... » ខាងមន្ទីរពេទ្យក៏រុញ ជីអ៊ុន ចូលបន្ទប់វះកាត់ដោយចាក់ថ្នាំសន្លប់អោយនាងតូច

« បងជឿថា អូននឹងឆ្លងផុត » តាមពិត ជុងហ្គុក ដែលនៅលើរទេះរុញដើរមិនរួចគឺមិនបានទៅណាឆ្ងាយពីនាងឡើយនាយតែងតែនៅក្បែរនាងតូច ។ ទទូចសុំប៉ាគេមើលនាង មិនមែនម្ដងឡើយសឹងពេញមួយខែដែលនាយសុំប៉ាមកមើលនាងនឹងកូនពីចម្ងាយ ។

នៅបន្ទប់វះកាត់

« មិនកើតទេលោកគ្រូ ពេទ្យ !  អ្នកជំងឺរបួសធ្ងន់ធ្ងរ របួសរ៊ាំរ៉ៃទៀត បានខូចកែវភ្នែកបាត់ទៅហើយអោយ » គ្រប់គ្នានៅបន្ទប់វះកាត់ពិតជាអស់សង្ឃឹមសូម្បីតែ ថេយ៉ុង
« ទាល់តែមានអ្នកលះបង់កែវភ្នែកទើបយើងអាចជួយអ្នកជំងឺ ... » ថេយ៉ុង និយាយមកទាំងអស់សង្ឃឹមនាយមិនអាចជួយនាងតូចបានទេ
« តើមានអ្នកណាហ៊ានលះបង់ទៅ បើសិនលះបង់អ្នកនោះនឹងមើលមិនឃើញអស់ពេញមួយជីវិត » អ្នកគ្រូពេទ្យ ដែលចូលវះកាត់

ថេយ៉ុង ក៏ដើរចេញពីបន្ទប់វះកាត់ទាំងអស់សង្ឃឹម

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now