ភាគទី 14

329 18 7
                                    

   ស្វៃហ្វា ដើរចុះដើរឡើងក៏ប្រទះឃើញនៅខាងក្រោយផ្ទះរបស់ ជុងហ្គុក មានព្រៃមួយថែមទាំងមានបឹងមើលទៅចម្ងាយក៏ដឹងថាទឹកជ្រៅ ។ ដើម្បីអោយប្រាកដចិត្តនាងក៏ដើរទៅមើលទីនោះបន្ថែម

       « នេះទឹកជ្រៅគ្រាន់បើ ! អាចល្មមតែលិចមនុស្សម្នាក់ ទីនេះស្ងាត់យ៉ាងនេះទោះបីនាងស្រែកដល់សម្លាប់ក៏គ្មានអ្នកជួយដែល ... » ស្វៃហ្វា ដើរមើលគ្រប់យ៉ាងបណ្ដើរនិយាយម្នាក់ឯងបណ្ដើរ

នៅពេលយប់

     នាងតូចថយកម្ដៅ ជុងហ្គុក ក៏ក្រោកចេញពីរាងកាយនាង ។ មិនចង់អោយនាងដឹងថាគេគេងអោបនាងនោះទេ រាងក្រាស់ក៏បញ្ជារ ស្វៃហ្វា អោយយកម្ហូបអាហារអោយនាងដល់បន្ទប់

     នៅក្នុងបន្ទប់ ជុងហ្គុក

      « នេះទឹកដោះគោ ... » ស្វៃហ្វា ដាក់ទឹកដោះគោលើតុក៏ដើរចេញ ។ ជុងហ្គុក ចម្លែកចិត្តណាស់រាល់ដងនាងមិនចឹងទេតែញ៉ក់គេលេងល្បែងលើគ្រែ
      « អូនកើតអ្វីហា » ជុងហ្គុក ក៏ទៅចាប់ដៃ ស្វៃហ្វា ទាញនាងមកអោយអង្គុយលើភ្លៅគេ ។ ថាទៅនាយក៏លង់ស្រលាញ់ ស្វៃហ្វា នាងឆ្លាតពូកែយកចិត្តគេណាស់
     « អូនមិនបានកើតអ្វីទេ ក៏ឃើញថាបងមួយរយ:នេះជាអ្នកមិនរវល់នឹងអូន បងឈប់ស្រលាញ់អូនហើយ ... » ស្វៃហ្វា ក៏ទម្លាក់ទឹកមុខធ្វើជាងក់ងរនឹងគេ
     « អូ រឿងកាលពីយប់មិញមែនទេ បងហត់ពីការងារពិតមែនបងឯណាទៅឈប់ស្រលាញ់អូនទៅបើអូនល្អម្លឹង សឺត ... » រាងក្រាស់ក៏ថើបបំបោសអង្អែលនាង
      « បងកុំអី ! មិនមែនរឿងយប់មិញទេ បងស្រលាញ់ប្រពន្ធបងនោះទេ ? » ស្វៃហ្វា ដឹងថារាងក្រាស់កំពុងមានចំណងនឹងខ្លួន ។ នាងក៏កេះកុកដើម្បីអោយរាងក្រាស់លួងលោម
      « ពុទ្ធោអូន បងគ្មានថ្ងៃស្រលាញ់ស្រីនោះទេ ... » ជុងហ្គុក ក៏ឈ្មុលថើបស្រីកំណាន់នាយបន្ត
      « អូនឃើញបងគេងអោបនាង ណាមួយគេជាប្រពន្ធអូនជាស្រីវាចឹងហើយ... » នាងក៏ធ្វើជាទឹកភ្នែករលីងរលោង ។ ជុងហ្គុក ដឹងពីគោលបំណងនាងច្បាស់ណាស់
       « កុំបារម្ភរឿងនឹងណាអូន បងមានហេតុផលក្នុងរៀបការជាមួយនាង កិច្ចសន្យារតែមួយឆ្នាំទេ លែងលះជាមួយនាងពេលណា បងលើកអូនជាប្រពន្ធពេញសិទ្ធិបង ... » ជុងហ្គុក ក៏លើកបីនាងទៅលើគ្រែដោយមិនភ្លេចប្រើរបស់ការពារនោះទេ ព្រោះនាយមិនចង់បានកូនពេលនេះខ្លាចប៉ះពាល់ផែនការគេ ។ ស្វៃហ្វា នាងញញឹមយ៉ាងសមចិត្តមិនអោយដល់មួយឆ្នាំទេនាងនឹងចាត់ការ ជីអ៊ុន អោយចេញពី ជុងហ្គុក ដើម្បីដំណែងជាភរិយាបានមកលើនាង

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now