ភាគទី 29

521 18 12
                                    

     ពេលព្រឹកនាងតូចដើរចូលក្រុមហ៊ុនធម្មតា បែបជាល្ងាចឡើងត្រូវរាងក្រាស់ជាអ្នកបីត្រគងនាងចេញទៅវិញ

      « ប្រពន្ធ ចៅហ្វាយនៅក្មេងហើយស្អាតណាស់ ...  » បុគ្គលិក ក៏នាំគ្នាខ្សឹបខ្សាវនិយាយគ្នាពេញក្រុមហ៊ុន
      « ចៅហ្វាយ ត្រឡប់ទៅផ្ទះពេលនេះទេ ? » ស៊ូយ៉ុង ជំនិត ជុងហ្គុក ។ ក៏បើកទ្វារឡានអោយចៅហ្វាយ
      « ឯងបើកទៅប្រលានយន្តផ្ទាល់ខ្លួនរបស់យើង បញ្ជាអោយគេជូនយើងទៅ កោះ ជេជូ ពេលនេះទៅ យើងចង់នាំប្រពន្ធយើងទៅដើរលេងខ្លះ...  » ស៊ូយ៉ុង មិនបង្អង់យូរក៏ធ្វើតាមបញ្ជារចៅហ្វាយ ។ ចុចទូរស័ព្ទបញ្ជារទៅអ្នកម្ខាងទៀតអោយត្រៀមយន្តហោះ បើកទ្វារឡានបើកឡានជូនរាងក្រាស់ទៅទីតាំងដែលនាយបញ្ជារ

នៅប្រលានយន្ត

      « ចៅហ្វាយអោយខ្ញុំជួយទេ ? » ស៊ូយ៉ុង
      « មិនអីទេ ! ប្រពន្ធយើង យើងអាចធ្វើបានណា យើងចង់នៅតែពីរនាក់ស្ងាត់ៗ » ជុងហ្គុក ក៏បញ្ជារកូនចៅគេអោយនៅសេអ៊ូល ។ រូបគេនឹង ជីអ៊ុន ហោះរទៅកោះ ជេជូ

     តាំងពីឡើងឡានរហូតដល់ចុះពីលើឡាន ជីអ៊ុន គេងលើដៃ ជុងហ្គុក រហូតព្រោះកាលពីថ្ងៃត្រូវរាងក្រាស់លេងមួយចាស់ដៃដែល ។ រាងក្រាស់ក៏បីនាងតូចឡើងទៅយន្តហោះឯកជនរបស់គេ

      « ជុប៎ ... » ជុងហ្គុក ថើបថ្ងាស ជីអ៊ុន អោយនាងគេងលើស្មារគេ ។ ដណ្ដប់ភួយអោយនាងនៅលើយន្តហោះរ

     យន្តហោះរក៏ចេញដំណើរពីសេអ៊ូលហោះរមកកាន់កោះ ជេជូ

នៅកោះជេជូ

     ល្មមតែពួកគេមកដល់មេឃក៏ចាប់ផ្ដើមងងឹត ។ តែនៅមួយផ្នែកនៃកោះមិនបានបាត់បង់សម្រស់ទេ ភ្លើងពណ៌ចម្រុះ ទំនើប សុីវិល័យ ធ្វើអោយអ្នកមកដល់ទីនេះមានអារម្មណ៍ថារំសាយទុក្ខកង្វល់នឿយហត់ពីរឿងគ្រប់យ៉ាងមកទម្លាក់ចោលនៅទីនេះ ។ គ្រាន់តែរាងក្រាស់ចុះពីលើយន្តហោះ មានមនុស្សជាច្រើនកំពុងរងចាំគេព្រោះមួយផ្នែកនៃកោះក៏ជារបស់ប៉ាគេកាលពីមុនរហូតដល់ឥឡូវ ។ កាលពីយុវវ័យគេមិនទាន់ទៅបរទេសគេឧស្សាហ៍មកលំហែរនៅទីនេះណាស់ ។
       ធ្វើអោយអ្នកនៅទីនេះស្គាល់គេច្បាស់ណាស់ថាជា ចន ជុងហ្គុក កូនម្ចាស់សណ្ធាគារនៅទីនេះ ។ មានក្រមុំៗជាច្រើនប៉ងចង់បានគេ

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now