ភាគទី 21

477 17 11
                                    


    បឺតជញ្ជក់បបូរមាត់នាងតូចមួយសន្ទុះ នាងក៏រុញមុខគេចេញ

      « លោកមកឆ្គួតលប់អី ! កាត់ព្រឹកនឹង » នាងតូចរហ័សជូតមាត់ចេញ ។ មាត់ដែលរាងក្រាស់បានថើបនាងមុននេះ
      « មិនបាច់ជូតចេញអីពេកទេ ... ខ្ពើមអីថ្នាក់នេះទេ ! ខ្ញុំក៏មិនចង់ថើបមនុស្សស្រីដូចនាងដែរ »
      « ចុះមុននេះលោកថើបធ្វើ ? »
      « បានហើយ កុំនិយាយច្រើនឆាប់មកនេះមក ... » ជុងហ្គុក ក៏ទាញដៃនាងតូចទៅអង្គុយលើសាឡុង ។
      « លោកចង់ធ្វើអ្វី ? » ជីអ៊ុន ជ្រួញចិញ្ចើមសួរទៅកាន់គេ
      « គ្មានអ្វីទេ ! អ្នកណាសងកំហុសអ្វីត្រូវតែសងនឹងមកវិញ ឆាប់យកថ្នាំមកលាបរបួសដែរនាងវាយខ្ញុំកាលពីយប់មិញមក »
      « មើលមិនឃើញមិនដឹង លោកចេះនិយាយចេញទៅរួចកំហុសលោកធ្វើដាក់ខ្ញុំវិញរាប់សិនលានដង លោកមិនគិតសងខ្ញុំផង  ... » ជីអ៊ុន ក៏អោបដៃមិនព្រមលាបអោយគេ ធ្វើអោយ ជុងហ្គុក តានតឹងកាត់ព្រឹតតែម្ដង
       « លី ជីអ៊ុន ... អ្នកណាបម្រើនាងអោយតមាត់ខ្ញុំយ៉ាងនេះហា ! ខ្ញុំប្រើអោយលាបក៏លាបទៅ ចង់នាងមើលមិនឃើញ លូក ស្ទាបមិចក៏ធ្វើទៅ » ជុងហ្គុក ក៏ស្រែកសម្លុតធ្វើអោយនាងតូចចាប់ផ្ដើមខ្លាចគេម្ដងទៀត នាយចាប់ដៃនាងអោយមកស្ទាបកន្លែងពកនោះ ។  ជីអ៊ុន មើលមិនឃើញនាងក៏ញីលាបអោយគេថ្នមៗដែរបបូរមាត់តូចៗរបស់នាងសឹងតែប៉ះបបូរមាត់គេហើយ ។ នាងមើលមិនឃើញនាងមិនអៀនតែខាងប្រុសរឹងខ្លួនដូចគល់ឈរយ៉ាងចឹង
       « បានហើយ ! ឆាប់ទៅញាំអាហរពេលព្រឹកជាមួយគ្នាទៅ ... » ជុងហ្គុក ក៏ទាញដៃ ជីអ៊ុន អោយទៅរួមតុអាហារជាមួយគេ ។  ដែលកន្លងមកនាយមិនធ្លាប់ធ្វើបែបនេះជាមួយនាងពីមុនមកទេតាំងពីរៀបការរួច

  ញាំអាហារពេលព្រឹករួចទើបនាយប្រញាប់ទៅធ្វើការ ។ ព្រឹកនេះគេនៅអូសក្រឡារយូរពេកពេលវេលាក៏កាន់តែខើច ទោះគេជាប្រធានក្រុមហ៊ុនតែការគោរពតួនាទីនឹងពេលវេលាពិតជាសំខាន់ក្នុងការគ្រប់គ្រងបុគ្គលិកអោយមានស្ដង់ដារ ។ នាយប្រញាប់ភ្លេចមុខភ្លេចក្រោយ ។ យកឯកសារពីតុធ្វើការមកទុកលើពូកព្រោះជាឯកសា រសំខាន់សម្រាប់ទៅជួបអតិថិជនថ្ងៃនេះ ។ តែចៃដន្យអ្វីនាយចូលងូតទឹកស្លៀកពាក់ប្រញាប់ចូលទៅយកកាបូបធ្វើនៅបន្ទប់ធ្វើការគិតថាឯកសារនៅក្នុងកាបូបហើយក៏ប្រញាប់ចេញទៅក្រុមហ៊ុនអោយទាន់ពេលវេលា

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now