ភាគទី 12

347 13 10
                                    

       ស្វៃហ្វា អង្គុយចាំ ជុងហ្គុក ត្រឡប់មកវិញនឹងអាលទូតពិតគ្រប់យ៉ាងទេទៅកាន់គេ ។ តែចាំបាត់ចាំបាត់មិនឃើញ ជុងហ្គុក ត្រឡប់មកពីធ្វើការវិញសោះ

យប់ម៉ោង ១០

    សម្លេងឡានទំនើបក៏ជិះមកដល់ផ្ទះដែលមានភាពស្ងាត់ជ្រងំនៅឯជាយក្រុង ។ ស្វៃហ្វា ម្ដងម្កាលនាងក៏ខ្លាចណាស់ដែលក្នុងការមករស់នៅទីនេះ
      ជុងហ្គុក ដើរចូលមកខាងក្នុងផ្ទះទាំងមិនត្រង់ផ្លូវព្រោះជាតិស្រវឹងក្នុងខ្លួនបន្តិចបន្ដួចគេអាចនៅដឹងគ្រប់យ៉ាង ។ គេមិនបានផឹកខ្លាំងអ្វីនោះទេ គ្រាន់តែទៅជួបដៃគូរសហការកាងារទើបគេក្រេបជាតិស្រវឹងបន្តិចទៅ

     « ជុង ហ្ហឹកៗ ... » នាងគ្រាន់តែឃើញ ជុងហ្គុក ក៏មកញិកញ៉ក់ដាក់គេតែម្ដង
     « កើតអ្វីហា ហេតុអ្វីយំបែបនេះ » ជុងហ្គុក ទុកអាវធំនៅដៃទុកចោលម្ខាង ។ រហ័សមកជូតទឹកភ្នែកអោយ ស្វៃហ្វា
     « អូនខ្លាចទីនេះណាស់ ហ្ហឹកៗ ... » នាងក៏លូកដៃអោប ជុងហ្គុក ជាប់ធ្វើដូចជាភ័យខ្លាចណាស់ចឹង
     « កើតអីហា ! ក្រែងអូននៅទីនេះមាន ជីអ៊ុន តើមិនមែននៅម្នាក់ឯងណា ? » ជុងហ្គុក អោបលួងលោមនាងអង្អែលសរសៃសក់នាងថ្នមៗ
      « គឺ ជី ... គេ ហ្ហឹកៗ ... » នាងធ្វើជារំលឹកដល់ ជីអ៊ុន ក៏ចាប់ផ្ដើមយំយកតែម្ដង
      « ជីអ៊ុន ធ្វើអ្វីអូនហា ? » ស្វៃហ្វា ធ្វើជារំលឹកដល់ ជីអ៊ុន បង្ហាញដៃដែលមានស្នាមរបួសអោយ ជុងហ្គុក ក្ដៅឆេវតែម្ដង
      « គឺអូនបង្រៀននាងអ៊ុតខោអាវ ហើយអាវមួយនេះគឺ ... អូនមិនចង់ឲនាងធ្វើទេ តែនាងមាន:ចង់ធ្វើ ធ្វើអោយឆេះអាវបងស្រលាញ់ហើយ ពេលអូនឃាត់នាងក៏ក្រវាឆ្នាំងអ៊ុតអោយត្រូវអូន ហ្ហឹកៗ ... នោះមកពីនាងមើលមិនឃើញបងកុំប្រកាន់នាងអ្វីណា » ស្វៃហ្វា មូលបង្កាច់នាងតូចគ្រប់យ៉ាង ។ ទាំងដែលនាងជាអ្នកប្រើ ជីអ៊ុន ឲធ្វើកិច្ចការផ្ទះទាំងអស់
      « នេះ ... ស្រីម្នាក់នេះចំមែន បើខ្ញុំមិនធ្វើអោយនាងក្បែរស្លាប់ទេ កុំហៅខ្ញុំថា ចន ជុងហ្គុក » រាងក្រាស់ក្ដាប់អាវដែលឆេះនោះនៅក្នុងដៃខឹងនាងតូចណាស់ ដោយជាតិស្រវឹងក្នុងខ្លួនតិចៗទៀតចិត្តគេសឿងណាស់ច្បាស់ធ្វើបាបនាងមិនប្រណីដៃឡើង

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now