ភាគទី 16

352 15 10
                                    

        « អួយ ប្រាវ... » នាងតូចដួលបោកខ្លួនទៅនឹងឥដ្ធ ធ្វើនាឡិកាដែលគាំងលែងដើរនោះក៏បែកខ្ចាយ
        « លោកអាក្រក់ពេកហើយ ហ្ហឹកៗ ... ហេតុអ្វីលោកមិនព្រមស្ដាប់ខ្ញុំខ្លះ...  ? » នាងតូចទ្រាំនឹងគេលែងបានហើយលើកទីមួយហើយនាងស្រែកសម្លុតទៅកាន់គេវិញ
        « កុំមកស្រែកសម្លុតខ្ញុំ នាងគ្មានសិទ្ធទេ ...  យប់នេះមិនបាច់សុីបាយទេ ! » រាងក្រាស់ គិតថាដាក់ទោសនាងដោយបង្អត់អាហារតែចៃដន្យអ្វីនាយមិនដឹងថានាងតូចបានញាំឆ្អែតពីផ្ទះ ថេយ៉ុង មកទេ ។

    នាយក៏ឡើងទៅខាងលើផ្ទះផ្លាសខោអាវ មកស្រស់ស្រូបអាហារពេលយប់ជាមួយកំណាន់ចិត្តគេ ។ រួចហើយគេក៏ប្រញាប់ឡើងទៅមើលការងារដែលគេយកមកពីក្រុមហ៊ុន ដើម្បីធ្វើពេលយប់បន្តរ ។

        « ប្រញាប់មកលាងចានមក ... » ស្វៃហ្វា នាងចេញកន្ទុយពិតឈប់សម្ដែងជាមួយ ជីអ៊ុន ធ្វើជាល្អជាមួយនាងលើកហេតុផលនេះហេតុផលនោះមកទៀតហាយប្រើនាងត្រង់ៗតែម្ដង ។

     ជីអ៊ុន នាងមិនតបតរក៏ទៅប្រមូលចានលាងទាំងអស់ ។ ស្វៃហ្វា មានចេតនាមិនល្អនាងក៏ឡើងទៅលួងលោមរាងក្រាស់អោយលេងល្បែងលើគ្រែជាមួយនាងដោយមិនបិទទ្វារនោះទេ  ។ ចង់អោយ ជីអ៊ុន ដើរកាត់លឺសម្លេងអាម៉ាស់ទាំងនោះ

        « អ្ហឹស ... អាសស ... » សម្លេងបណ្ដេញគ្នាធ្វើអោយនាងតូចដើរកាត់លឺពេញត្រចៀកសងខាងរបស់នាង
        « នេះ ... ជាសម្លេង ... បង ... ស្វៃហ្វា ?» ជីអ៊ុន បេះដូងចាប់ផ្ដើមលោតផឹបៗ បោះជំហានលែងទៅមុខគាំងនឹងមួយកន្លែង ។ នេះពួកគេកំពុងក្បត់នឹងនាង ហេតុអ្វីបំពាក់ស្នែងអោយនាងយូរយ៉ាងនេះ ។ មួយខែដែលនាងរួមរស់នៅទីនេះជាមួយពួកគេនាងមិនដឹងអ្វីសោះ
        « ហ្ហឹកៗ ... ខ្ញុំខំគោរពនាងជាបងស្រី ស្រលាញ់នាងណាស់ នាងបែរជាលួចឆក់ប្ដីរបស់ខ្ញុំ ? ហ្ហឹកៗ ... » ជីអ៊ុន ទន់ជង្គង់យំផ្អែកជញ្ជាំងមុខបន្ទប់របស់ ជុងហ្គុក ។ នាងកាន់តែយំ ម្នាក់ទៀតដែលនៅក្រោមទ្រូងរាងក្រាស់កាន់តែញញឹមញញែមយ៉ាងសមចិត្ត
        « ហេតុអ្វី ... បងក្បត់អូន ហ្ហឹកៗ ... អូនទៅធ្វើស្អីខុស » នាងតូចឈឺចាប់ណាស់ ។ ទោះគេវាយធ្វើបាបនាងក៏មិនស្មើរនាងកំពុងឈឺនៅពេលនោះទេ ។ កន្លងមកគេអាក្រក់នាងយ៉ាងណាក៏នាងនៅតែទុកគេជាស្វាមីគោរពអោយតម្លៃតែរឿងនេះនាងទទួលយកមិនបានទេ ។ នាងពិការភ្នែកពិតមែនតែរឿងអស់ សម្លេងអស់នេះនាងអាចដឹងច្បាស់ណាស់
        « បងបោកអូនស្ទើរឬអូនភ្លើមិនគ្រប់គ្រាន់ ហ្ហឹកៗ ... »
        « ឌឹក ... ឌឹកៗ ឈប់លោត ... ឈប់ឈឺទៅ » ជីអ៊ុន បង្ហូរទឹកភ្នែកខ្លួនឯងដៃគោះទ្រូងខ្លួនឯងផាំងៗ ។ ហេតុអ្វីអារម្មណ៍មួយនេះពិបាកហើយឈឺយ៉ាងនេះ

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Onde as histórias ganham vida. Descobre agora