ភាគទី 36

407 14 0
                                    

      « ខ្ញុំក៏មិនយល់ថាហេតុអ្វីខ្ញុំទៅស្រលាញ់មនុស្សគ្មានបេះដូងដូចគេយ៉ាងនេះ ហ្ហឹកៗ » ជីអ៊ុន យំអោប ថេយ៉ុង យ៉ាងណែន
   « បងយល់អារម្មណ៍យើងណា អារម្មណ៍ស្រលាញ់មនុស្សម្នាក់ដែលគេមិនបានស្រលាញ់វាលំបាកបែបណា ... » ថេយ៉ុង នាយយល់ច្បាស់ណាស់ព្រោះពេលនេះនាយក៏ស្រលាញ់ ជីអ៊ុន តែម្នាក់ឯងដូចគ្នា
      « ហ្ហឹកៗ ... » ជីអ៊ុន យំខ្សឹបខ្សួលយ៉ាងខ្លាំងនូវក្នុងរង្វង់ដៃគេ
« ត្រូវស្ដាប់បងណា បងលឺលោកប៉ាថាយើងពេលនេះមិនមែនខ្លួនមួយទៀតទេ អូនមានកូនត្រូវមើលថែរណា ... ណាមួយកុំព្រោះតែគេម្នាក់អូនធ្វើបាបខ្លួនឯង អូនមានកូនមានលោកប៉ាដែលស្រលាញ់អូនជាងគេ នៅមានបងចាំមើលថែរ .... » សម្ដីដែល ថេយ៉ុង និយាយធ្វើអោយនាងស្ដាប់ផងគិតផង
« ហ្ហឹកៗ ... អរគុណបងហើយដែលនៅក្បែរខ្ញុំពេលនេះ .... » នាងក៏និយាយរឿងក្នុងចិត្តប្រាប់ទៅកាន់ ថេយ៉ុង អំឡុងពេលនេះនាងពិតជាត្រូវការអ្នកស្ដាប់រឿងក្នុងចិត្តនាង
« ត្រូវស៊ូណា ខំញាំបាយមើលថែរខ្លួនឯងណា ... » ថេយ៉ុង នៅបន្តលួងលោមនាងតូច

១ អាទិត្យកន្លងផុតទៅ

ថេយ៉ុង តែងតែមកមើលថែរនាងតូចពិនិត្យសុខភាពណែនាំអាហារដែលមានសុខភាពល្អអោយនាងបានញាំ ។

« ថ្ងៃនេះជាថ្ងៃទៅពិនិត្យសុខភាពអាច្រម៉ក់ក្នុងពោះហើយ .... » ថេយ៉ុង ញញឹមអង្អែលក្បាលនាង ។ ឃើញនាងប្រសើរឡើងបែបនេះសប្បាយចិត្តបែបនេះរូបគេក៏មានក្ដីសុខ
« កូនម៉ាក់ ....» ជីអ៊ុន ក៏អង្អែលពោះថ្នមៗ

នៅ សុីនវ៉ាគ្រុប

« ពួកឯងពិតជាបំបង់បាយពិត អោយប្រាក់ខែហើយនៅមិនដឹងខ្យល់អ្វីទៀត » ណូហ្វី ក៏មកបោករបស់ពេញក្រុមហ៊ុន ជុងហ្គុក ឈរជេរបុគ្គលិកពេញនឹង ។ ព្រោះមួយរយ:នេះ ជុងហ្គុក មិនបានទាក់ទងមកនាងទៀតទេ ក៏ស្ងាត់មិនដឹងគេបាត់ទៅណាក្រុមហ៊ុន ក៏មិនមក
« ក្ដៅចិត្តពិតមែន លែងក្បាលប្រពន្ធពិការនោះចោលហើយតើគេទៅណា ...» ណូហ្វី ដើរចេញពីក្រុមហ៊ុន ពាក់ស្បែកជើងកែង ឈរទម្រាំជើងតុកៗ ... នៅមុខក្រុមហ៊ុន
« តែខ្ញុំដឹង ... » សម្លេងបុរសអាវខ្មៅក៏បន្លឺឡើងពីក្រោយខ្នង ណូហ្វី
« លោកជាអ្នកណា ? » ណូហ្វី នាងកំពុងតែក្ដៅចិត្តផង មិនបានរួសរាយដាក់គេទេ បែរជាឈរសម្លក់ទៅវិញ
« ជាសត្រូវ របស់ ជុងហ្គុក » ស៊ូអាន គេតាមដាន ជុងហ្គុក យ៉ាងច្បាស់ថា ណូហ្វី ជាអ្នកណា ។ រឿងគ្រប់យ៉ាងពាក់ពន្ធនឹង ជុងហ្គុក គេដឹងទាំងអស់
« លោកជាសត្រូវរបស់បង គុក ចឹងហេ ? ហើយមកនិយាយជាមួយខ្ញុំ ? លោកដឹងថាខ្ញុំជាអ្នកណា អនាគតប្រពន្ធគេណា » ណូហ្វី និយាយទាំងភាពជឿជាក
« ខ្ញុំថាអ្នកនាងកុំអាលជឿជាក់ពេកអីណា ! តាមដែលដឹងវាស្រលាញ់ប្រពន្ធវាណាស់មួយរយ:ក្រោយនេះ »
« លោកកុំច្បាស់ពេក បើស្រលាញ់គេមិនព្រមលែងលះមកយកខ្ញុំទេ ? »
« ចុះពេលនេះវានៅទីណា ? បើសិនវាលែងលះហើយមករកអ្នកនាង មិនមែនវាទៅសង្ងំឈឺចិត្តនៅឯផ្ទះជាយក្រុង អនុស្សាវរីយជាមួយប្រពន្ធវាឯណាហី » ស៊ូអាន ពេលនេះនាយចង់ខ្ចីដៃស្រីម្នាក់នេះដើម្បីកុំចាត់ ជុងហ្គុក
« នេះលោក នៅផ្ទះជាយក្រុងឯណា » ណូហ្វី ក៏សួរបញ្ជាក់ព្រោះពេលនេះនាងកំពុងតែតាមរក ជុងហ្គុក ផង
« .... » ស៊ូអាន ក៏ប្រាប់ទាំងមានល្បិចកល ។ នាងក៏ប្រញាប់បើកឡានទៅរក ជុងហ្គុក

នៅមន្ទីរពេទ្យ

ថេយ៉ុង នាំ ជីអ៊ុន មកពិនិត្យមើលសុខភាពកូននឹងបើកថ្នាំ ជាតិដែក រក្សារគក៌ ... ។ កូននាងពេលនេះគឺមានសុខភាពល្អណាស់ក្រោមការមើលថែររបស់ ថេយ៉ុង ។ ពេញមួយថ្ងៃនាងនៅក្បែរគេ ពិតជាមានក្ដីសុខព្រោះគេតែងតែនិយាយលើកទឹកចិត្តនាង បង្រៀននាងអោយចេះស្រលាញ់ខ្លួនឯង ...

« ជាកាដូរ ដែលអូនព្រមមើលថែរខ្លួនឯង... នឹងក្មួយប្រុសបង ល្ងាចនេះយើងចាំទៅហាងនំ cake ដែលគេល្បីក្នុង social media ណា នំនៅទីនោះឆ្ងាញ់ណាស់ បងសាករួចហើយ » ថេយ៉ុង នេះណាគេពិតជាពូកែក្នុងការលើកទឹកចិត្តអ្នកជំងឺណាស់
« ពិតមែន គ្រាន់តែលឺក៏គួរអោយចង់ញាំដែល ... កូនម៉ាក់ធំឡើងត្រូវដឹងគុណអ៊ំពេទ្យណា ... » ជីអ៊ុន ញញឹមយកដៃអង្អែលពោះថ្នមៗ

នៅផ្ទះឯជាយក្រុង

ជុងហ្គុក ក្រោយពីគ្មាននាងតូចនៅខ្លួនគេដូចគ្មានព្រលឹងក្នុងខ្លួនយ៉ាងចឹង ។ ដើម្បីកាត់បន្ថយខ្លួនកុំអោយសូវគិតពីនាងតូចនាយក៏ធ្វើកិច្ចការផ្ទះទាំងអស់ ជាពិសេសគឺសួនផ្កា ជីអ៊ុន ធ្លាប់ដាំគេមើលថែរបានយ៉ាងល្អ

« បង គុក ... » ណូហ្វី បើកឡានមកទីនេះក៏ឈរឡានស្រែកហៅគេពីក្រៅរបងមក
« ណូហ្វី ... អូនមកបានយ៉ាងមិចហា ? » ជុងហ្គុក ក៏ដើរទៅបើកទ្វាររបងអោយនាងបើកឡានចូលមកខាងក្នុង
      « កុំមកសួរអូន បងទេបាត់ទៅណាហា » ណូហ្វី មកដល់ភ្លាមក៏រករឿង ជុងហ្គុក តែម្ដង
     « គឺ ... » ជុងហ្គុក គេមិនមាត់មិនដឹងដោះស្រាយយ៉ាងមិចជាមួយនាងឡើយ
     « ទីនេះធំណាស់ ស្អាតទៀតផងអូនថារើមកនៅជាមួយបងល្អទេ ? » ណូហ្វី ឃើញផ្ទះរបស់ ជុងហ្គុក ហើយក៏ភ្ងាក់ផ្អើលណាស់
     « បងថាកុំអី ផ្ទះអតីតប្រពន្ធបងទេ យើងទៅនៅ condo អូន ចាំបងទៅកំដរបងមិននៅទីនេះទៀតទេណា » ជុងហ្គុក ក៏និយាយកុហកថាផ្ទះ ជីអ៊ុន តាមពិតជាផ្ទះគេមានអនុស្សាវរីយ៍ជាមួយនាងជាច្រើនទើបគេមិនចង់អោយនាងមកនៅ
      « ក៏បានតែល្ងាចជូនអូនទៅញាំ Cake ណា ហាងនោះគេល្បីនៅក្នុង internet ណាស់ » ណូហ្វី ក៏រត់ទៅអោបដៃ ជុងហ្គុក ។ នាងមិនសូវហ៊ានប្រឆាំងនឹងគេទេ ខ្លាចទំនាក់ទំនងគេនឹងនាងពិបាកដរាបនាងមិនទាន់បានរៀបការ
       « បានស្រាប់ហើយណា » ជុងហ្គុក ក៏អង្អែលក្បាលនាងថ្នមៗ

        💜🌼🙏សូមរងចាំអានភាគបន្ត🙏🌼💜

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now