ភាគទី 09

391 12 3
                                    

     ជុងហ្គុក ក៏បានបើកឡានមកក្លឹបរបស់ ជីមីន នាំយក ស្វៃហ្វា មកផ្ទះគេនៅជាយក្រុង ។

នៅតាមដងផ្លូវ

      « លោក អាចខ្ញុំសុំសួរមួយបានទេ ? » ស្វៃហ្វា នាងតាំងពីឃើញ ជុងហ្គុក គឺលួចមើលមុខសង្ហាៗរបស់គេច្រមុះស្រួល បបូរមាត់ទន្សាយគួរអោយចង់អោយថើបនាងនៅក្បែរគេពេលណាក៏បេះដូងនាងលោតញាប់ដែល
      « បាទ ខ្ញុំក៏បានលឺ ជីមីន ថាអ្នកនាងឆាប់យល់ការសង្ឃឹមថាអាចជួយកិច្ចការរបស់ខ្ញុំបានល្អទៅចុះ » រាងក្រាស់និយាយជាមួយនាងក៏ប៉ុន្ដែដៃកាន់ចង្កូតឡានកែវភ្នែកសម្លឹងមើលផ្លូវ
      « ច្បាស់ជាបែបនឹងហើយ ចុះហេតុអ្វីលោករៀបការជាមួយភរិយាលោកហើយមិននៅទីក្រុងជាមួយប៉ាម៉ាក់ទៅ ព្រោះអីថាអ្នកនាងគាត់ពិការភ្នែកមើលមិនឃើញកុំអោយពិបាកលោកមើលថែរតែម្នាក់ឯង » តាមពិតនាងក៏ដឹងរឿងខ្លះៗពី ជីមីន កាលពីយប់មិញតែនាងចង់ដឹងចម្លើយពីមាត់ ជុងហ្គុក ច្បាស់ៗ
       « ខ្ញុំរៀបការមិនបានស្រលាញ់គ្នាទេ ព្រោញកិច្ចសន្យាខ្លះៗតែស្រីនោះអាចថាស្រលាញ់ខ្ញុំក៏ថាបាន » ជុងហ្គុក នឹកដល់ ជីអ៊ុន មានអារម្មណ៍ថាខឹងធុញថប់មិនចង់និយាយរំលឹកពីនាង ។ គេក៏មិនយល់ហេតុអ្វីគេស្អប់នាងតូចថ្នាក់នេះទាំងដែលគ្រប់យ៉ាងនាងមិនដឹងអ្វីសោះ ឬព្រោះភាពពិការនាងធ្វើអោយគេលំបាកទើបគេធុញទ្រាន់បែបនេះ ?
      « អូ ... » ស្វៃហ្វា ក៏ងក់ញញឹមសម្លឹងមើល ជុងហ្គុក ពេលនេះនាងយល់ហើយ ។ នាងក៏គ្មានចិត្តគំនិតទៅធ្វើបាប ជីអ៊ុន ដែលអ្វីដែលនាងចង់បាននាងព្រមទៅផ្ទះនោះគឺដើម្បីបានក្បែរ ជុងហ្គុក យកបេះដូងគេបាន ។ គីម ស្វៃហ្វា នាងជាក្មេងកំព្រារគ្មានឪពុកម្ដាយក៏បានទៅរស់នៅមណ្ឌលកុមារកំព្រាជាមួយក្មេងៗមានក្មេងខ្លះក៏ពិការនាងក៏ធ្លាប់យកអាសារ នាងពិតជាមានការអត់ធ្មត់ខ្ពស់
       « តែខ្ញុំសូមផ្ដាំមួយ បើគ្មានការអនុញ្ញាតពីខ្ញុំ អ្នកណាក៏គ្មានសិទ្ធិចូលទៅជួបស្រីនោះដែល អ្នកនាងហាមដាច់ខាតមិនអោយមានអ្នកណាចូលទៅផ្ទះនោះឡើយ »

ងឺត ...

      សម្លេងរថយន្តឈប់នៅមុខផ្ទះជ្រាយក្រុង ជីអ៊ុន ដែលនៅខាងក្នុងស្មានដឹងច្បាស់ណាស់ថាប្រាកដជាឡានរបស់ ជុងហ្គុក ព្រោះគ្មានណាក្រៅពីគេទេដែលមកទីនេះ

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now