ភាគទី ០២

480 15 0
                                    

នៅសហរដ្ធអាមេរិក

        ១០ ឆ្នាំបានកន្លងផុតទៅ ។ តួប្រុសបានមករៀននៅទីនេះគេពូកែភាសាបរទេសជាពិសេសរៀនកាន់តែពូកែវៃឆ្លាតរូបសម្បត្តិកាន់តែសង្ហា កែវភ្នែកថ្លាដូចកញ្ចក់ ច្រមុះស្រួច បបូរមាត់ដូចកូនទន្សាយកម្ពស់ខ្ពស់ស្រឡះម្រាមដៃស្រឡូន សម្បុរសព្រោះគេជាជនជាតិកូរ៉េ ។ ១០ ឆ្នាំមកនេះគេនៅទីនេះពិតជាមានក្ដីសុខណាស់ស្នាក់នៅសណ្ធានគារលំដាប់ៗក្នុងនាមជាកូនអ្នកអភិជន ចាយលុយហុឺហារ សប្បាយមិនខុសពីការនៅកូរ៉េនោះទេ ជាពិសេសរឿងស្រីញី ។ រូបគេក៏បានលួចប៉ាគេយកសង្សារបណ្ដូលពីប្រទេសកូរ៉េមករស់នៅជាមួយគេដោយគេយកលុយប៉ាឡេផ្គត់ផ្គង់នាងអោយបានរស់នៅសុខស្រួល ។ បែបនេះហើយទើបប៉ាគេហៅអោយទៅប្រទេសកូរ៉េវិញជួយមើលការខុសត្រូវក្រុមហ៊ុនក៏គេមិនទៅទោះបីរៀនចប់

          « អ្នកប្រុសតូចមានរឿងហើយទាន » សម្លេងកូនចៅលោក ចន បានមកដល់សហរដ្ធអាមេរិកមកតាម ជុងហ្គុក
            « នេះលោកពូមកបានយ៉ាងមិច ? » ជុងហ្គុក
         « ប៉ាលោកប្រុសកំពុងនៅសង្រ្គោះបន្ទាន់ សុីនវ៉ាគ្រុប បានខាតទុនជាច្រើន ដៃគូរសហការក៏លែងសហការសឹងតែរលំហើយទាន លោកម្ចាស់ព្យាយាមទាក់ទងមកលោកប្រុសក៏ប៉ុន្ដែទាក់មិនបាន » ជំនិត
            « ថាយ៉ាងមិចមានរឿងបែបនេះ ? តោះយើងប្រញាប់ទៅវិញ » យ៉ាងណាគេក៏គេ កត្តញ្ញូជាមួយប៉ាគេគោរពស្រលាញ់ប៉ាគេខ្លាំងលឺបែបនេះហើយគេក៏ប្រញាប់ទៅប្រមូលសម្លៀកបំពាក់ដើម្បីទៅសេអ៊ូល

នៅសណ្ធាគារដែលគេស្នាក់នៅជាមួយសង្សារ

          « ជុង បងប្រញាប់ទៅណានឹង » សម្លេងរបស់នាងតូច ណូហ្វី ជាសង្សារបណ្ដូលចិត្ត ជុងហ្គុក
          « ក្រុមហ៊ុនប៉ាបងក្ស័យធន បងត្រូវប្រញាប់ទៅកូរ៉េ អូននៅទីនេះណាចាំបងផ្ញើរលុយអោយចាយដោះស្រាយបញ្ហាហើយពេលណាបងនឹងមករកអូននៅទីនេះវិញ ជុប៎ » ជុងហ្គុក ថើបថ្ងៃ ណូហ្វី ហើយក៏ប្រញាប់ចេញទៅព្រោះសំបុត្រយន្តហោះត្រូវចេញមួយម៉ោងទៀតនេះ
           « នេះក្ស័យធនចឹង ! បើលោកអស់អីអោយខ្ញុំបោកហើយខ្ញុំមិននៅទ្រាំវេទនាជាមួយលោកទេ រកអ្នកមានផ្សេងមកចិញ្ចើមខ្ញុំប្រសើរជាង » ណូហ្វី និយាយហើយក៏រៀបចំខ្លួន Make up ទៅរកផ្សេងវិញ
      
     ធ្វើការហោះហើរពីសហរដ្ធអាមេរិកមកប្រទេសកូរ៉េអស់រត់រយះពេលជាច្រើនម៉ោង ជុងហ្គុក ក៏មកដល់ប្រទេសកូរ៉េ ។ មកដល់ភ្លាមគេក៏ប្រញាប់ទៅរកប៉ាគេនៅមន្ទីរពេទ្យភ្លែត

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now