ភាគទី 04

361 14 0
                                    

នៅផ្ទះលោក លី

« លោកប៉ាកូនមានរឿងចង់និយាយជាមួយលោកប៉ាណា » ជីអ៊ុន ក៏ដើរមករកលោកប៉ានាងមកដល់បន្ទប់ ។ ទោះបីនាងមិនមើលមិនឃើញតែការចងចាំនឹងចាំបានយ៉ាងច្បាស់ថាធ្វើដំណើរដោយរបៀបណានាងចាំសឹងគ្រប់កន្លែង
« កូនមិនទាន់ទេគេងទេទើបមករកប៉ាទាំងយប់បែបនេះ » លោក លី ក៏បិទLaptop មកគ្រាកូនអោយអង្គុយលើសាឡុងថ្នមៗក្នុងបន្ទប់គាត់
« គឺកូនមានរឿងសំខាន់ចង់និយាយជាមួយប៉ា កូនបានជួបមនុស្សល្អដែលគេអាចមើលថែរកូនបាន » ជីអ៊ុន និយាយទឹកមុខញញឹមទៅរកលោកឪពុក ។ តែលោក លី វិញទឹកមុខគាត់បញ្ជាក់ថាគាត់កំពុងគិតខ្វល់ខ្វាយបារម្ពពីនាងណាស់មិនចង់អោយអ្នកណាចូលមកជីវិតកូនគាត់ធ្វើអោយនាងឈឺចាបទេ ។ នាងកើតមកកំព្រារម្ដាយ ជួបគ្រោះថ្នាក់ពិការភ្នែកវាពិតជាកំសត់ពេកហើយបើថ្ងៃមុនមានគេធ្វើបាបនាងទៀតគាត់ទទួលយកមិនបាននោះទេ
« អ្នកកម្លោះដែលកូនឧស្សាហ៍និយាយប្រាប់ប៉ានោះមែនទេ ? » លោក លី ក៏អង្អែលក្បាលកូនថ្នមៗ
« ចាសប៉ា ! គាត់ល្អនឹងខ្ញុំខ្លាំងណាស់ នៅជាមួយគាត់កូនកក់ក្ដៅណាស់ គេចង់មកជួបលោកប៉ាដើម្បីសុំកូនរៀបការប៉ាអនុញ្ញាតឬអត់ ? » ជីអ៊ុន
« អោយតែកូនសប្បាយចិត្ត ប៉ាយល់ព្រមតាមកូនជានិច្ចណា » លោក លី
« កូនអរគុណលោកប៉ាខ្លាំងណាស់ » ជីអ៊ុន អោបប៉ានាងយ៉ាងណែនទាំងទឹកមុខញញឹមពព្រាយនាងមានក្ដីសុខណាស់

ពេលព្រឹកព្រលឹម

ជុងហ្គុក បាននាំនាងតូចមកដើរលេងមាត់បឹងស្រូបយកខ្យល់ឪកាស ។ តាំងពីស្គាល់គេមកជីវិតនាងពិតជាមានក្ដីសុខណាស់ថ្ងៃណាក៏នាងសើចសប្បាយបានទៅកន្លែងផ្សេងៗដែលនាងមិនធ្លាប់ទៅនាងរីករាយណាស់ជាពិសេសនោះគឺមានគេនៅក្បែរនាងតែម្ដង

« អូនពេញចិត្តទីនេះ ? » ជុងហ្គុក អោយនាងកើយស្មាររបស់គេអង្គុយមាត់បឹងស្រូបយកខ្យល់អាកាស
« អោយតែមានបងអូនពេញចិត្តជាទីបំផុត » ជីអ៊ុន នាងកើយស្មាររបស់គេទាំងមានក្ដីសុខ ។ នាងមិនដែលគិតក៏មិនដែលស្រមៃថាជីវិតនាងមានក្ដីសុខបែបនេះដែរ ។ ដែលមានមនុស្សល្អៗចូលមកជីវិតនាងព្រមមើលថែរព្រមទទួលយកនាងទាំងដឹងថានាងពិការភ្នែក ។នាងរិតតែមិនធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅពោលពេញទៅដោយថាមពល ចង់តែនៅក្បែរគេពេញមួយថ្ងៃ
« បើបែបនេះយើងរៀបការឆាប់ៗទៅបងនឹងបាននៅក្បែរអូនមើលថែរអូនពេញមួយថ្ងៃ » អារម្មណ៍របស់ ជុងហ្គុក គឺខុសពីនាងតូច ។ គេមានអារម្មណ៍ធុញទ្រាន់នឹងល្បែងមួយនេះណាស់ទោះជាការសម្ដែងតែជាការម្ដែងដែលគេស្អប់បំផុតបន់អោយតែផែនការគេជោគជ័យនឹងអាលចេញឆ្ងាយពីនាង
« អូនបានប្រាប់លោកប៉ាហើយ ល្ងាចនេះបងទៅញាំអាហារពេលល្ងាចជាមួយអូនទៅបានលោកប៉ាស្គាល់បងរួចចាំយើងនិយាយរឿងរៀបការអូនក៏ចង់រៀបការជាមួយបងឆាប់ៗដែល » នាងតូចក៏អោបដៃ ជុងហ្គុក យ៉ាងណែន ។
« ពិតមែនណា ! បងលឺបែបនេះហើយសប្បាយចិត្តណាស់ដឹងទេ » ជុងហ្គុក ញញឹមទាំងមានគំនួច ។ យប់នេះគេត្រូវតែសម្ដែងអោយល្អបំផុតទាំងកាយវិការនឹងអត្តចរិតព្រោះយប់នេះគេមិនមែនសម្ដែងតែមុខមនុស្សដែលពិការភ្នែកតែនោះទេ

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now