ភាគទី 44

449 12 0
                                    

ប្រាវ ...

     សម្លេងទ្វាររបើកដោយជើង មនុស្សប្រុសម្នាក់ ។ ស្របពេល ជុងហ្គុក កំពុងអង្គុយឈ្ងោកមុខយំក្នុងបន្ទប់តែម្នាក់ឯង

« អ្នកណា » ជុងហ្គុក ក៏រហ័សជូតទឹកភ្នែកចេញពីថ្ពាល់មិនចង់អោយគេឃើញភាពទន់ជ្រាយ
« អ្នកមកយកជីវិតរបស់ឯង »
« ឯង ... » ជុងហ្គុក ស្ដាប់សម្លេងគេគឺ ស៊ូអាន ...

ថេយ៉ុង នាយចង់មកមើលជំងឺ ជុងហ្គុក ដើរមកផ្ទះ ជុងហ្គុក ក៏ឃើញសភាពការមិនស្រួលឃើញមនុស្សចម្លែកនាយក៏ Call ហៅប៉ូលីសមក ... ។
« ថ្ងៃអវស្សាន្តឯងមកដល់ហើយ ផាំង ... វ៉េវ ...  ចៅហ្វាយ .... »  សម្លេងស្នូលកាំភ្លើងរបស់ ស៊ូអាន បន្លឺឡើងស្របពេលឡានប៉ូលិសមកដល់ទីនោះដែល ។ ដើម្បីជួយសុវត្ថិភាពរបស់ ជុងហ្គុក ប៉ូលិសបានបាញ់សម្លាញ់ ស៊ូអាន នៅនឹងកន្លែងកើតហេតុ
« ជុងហ្គុក .... » ថេយ៉ុង ក៏ប្រញាប់រត់ឡើងទៅមើល
« ស៊ូយ៉ុន ... » ជុងហ្គុុក ក៏ស្រវារាវរក ស៊ូយ៉ុន មុននេះបន្តិចនាយដឹងច្បាស់ថាជំនិតម្នាក់នេះច្បាស់រងគ្រោះព្រោះគេ
  « ចៅហ្វាយ ... ហ្ហឹម ... លោកគ្រូ ព ... ពេទ្យ ថេយ៍ ... ខ ... ខ្ញុំ ដឹងថាខ្ញុំនឹងមិនរស់នោះទេ ... លោកគ្រូពេទ្យជួយវះកាត់ប្ដូរកែវភ្នែកខ្ញុំអោយ ... ទ ... ទៅចៅហ្វាយខ្ញុំផង ... » ស៊ូយ៉ុន ព្យាយាមនិយាយទាំងដង្ហក់ឈឺមុខរបួសនាយពិតជារមានចិត្តស្មោះជាមួយ ជុងហ្គុក គោរពស្រលាញ់ចៅហ្វាយគេអស់ពីចិត្ត
« ឯងនិយាយលប់អ្វី យើងមិនទទួលទេ យើងបញ្ជារអោយនៅរស់ណា ហ្ហឹកៗ .... » ជុងហ្គុក ក៏ចាប់ផ្ដើមយំយ៉ាងខ្លាំង ។
« ច ... ចៅហ្វាយ មើលថែរអ្នកនាងតូច ជីអ៊ុន អោយល្អណា ... ខ ... ខ្ញុំលាក់បាំងនឹងចៅហ្វាយ យូរហើយតាមពិត ... ខ្ញុំលួចស្រលាញ់អ្នកនាង ត តាំង ... ពីចៅហ្វាយអោយខ្ញុំទៅស៊ើបពីអ្នកនាងដំបូងមកម្ល៉េះ.... ទ ទុកថាកែវភ្នែកនេះខ្ញុំលះបង់អោយមនុស្សខ្ញុំស្រលាញ់ទាំងពីរ ... » ស៊ូយ៉ុន ក៏ចាប់ផ្ដើមដកដង្ហើមមិនដល់គ្នាតែនាយព្យាយាមទប់យ៉ាងណាគេមិនអាចស្លាប់ពេលនេះទោះយ៉ាងវះកាត់ភ្នែកអោយទៅចៅហ្វាយគេសិន
« តោះយើងប្រញាប់ទៅពេទ្យ ... » ថេយ៉ុង ក៏ហៅឡានសង្គ្រោះបន្ទាន់មកក្រុមគ្រូពេទ្យក៏នាំយក ជុងហ្គុក នឹង ស៊ូយ៉ុន មកមន្ទីរពេទ្យ

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now