ភាគទី 05

335 12 0
                                    

កន្លះខែកន្លងផុតទៅ

     ជុងហ្គុក តែងតែមកមើលថែរនាងតូចចំណាយពេលវេលាជាមួយនាង ។ផ្ដល់ទាំងភាពកក់ក្ដៅ ភាពរីករាយចូលជីវិតនាងតូច

     « ជី ស្អែកនេះបងនាំអូនទៅមើលឈុតរៀបការ យើងរៀបការខែក្រោយនេះហើយ » ជុងហ្គុក បើកឡានសេរីទំនើបរបស់គេចូលមាត់របស់ផ្ទះនាងតូច ។ កាន់ដៃនាងស្អែកនេះគេនឹងនាំទៅមើលឈុតរៀបការ
     « អូនអរគុណបងសម្រាប់ថ្ងៃនេះនឹងសម្រាប់គ្រប់យ៉ាង ជាពិសេសអរគុណបងដែលផ្ដល់តម្លៃអោយអូនបំពេញមុខអោយគ្រួសារមករៀបការជាមួយមនុស្សដូចជាអូន » នាងតូចមួយរយះនេះមានក្ដីសុខណាស់ ។ សឹងតែរាល់ថ្ងៃគេនាំនាងចេញទៅខាងក្រៅ
     « ច្បាស់ហើយបងច្បាស់ជារៀបការជាមួយអូន បានកាន់លឿនកាន់តែល្អ » ជីអ៊ុន លឺបែបនេះហើយនាងសប្បាយចិត្តគិតក្នុងចិត្តថានាងជាមនុស្សស្រីដែលមានសំណាងជាងគេក្នុងលោកផ្ទៃមុខនាងមានតែស្នាមញញឹម ខុសពីនាយកម្លោះកាន់ដៃអង្អែលដៃនាងតូចតែកែវភ្នែកសម្លក់សឹងតែសុីសាច់នាងតូច ។ មួយរយះដែលគេនៅក្បែរនាងត្រូវមើលថែរនាងគេពិតជាធុញថប់
     « ចឹងអូនចូលផ្ទះហើយណា ! បងបើកឡានទៅវិញប្រយ័ត្នប្រយែងផងណាហើយឆាប់ចូលគេងណា » ជីអ៊ុន បើកទ្វារឡានចុះព្រោះនាងចាំកន្លែងហើយឧស្សាហ៍ចេញក្រៅជាមួយ ជុងហ្គុក
     « អូនដូចគ្នាស្អែកនេះត្រូវក្រោកពីព្រឹកមើលឈុតរៀបការផងណា បងទៅសិនហើយណា » ជុងហ្គុក ក៏បើកឡានចេញទៅរក ជីមីន នៅក្លឹបកម្សាន្តបន្ទប់សម្ងាត់របស់គេ

នៅក្នុងបន្ទប់សម្ងាត់

     « ឯងបុកប៊ីយ៉ា យ៉ាងនេះបែកគ្រាប់អស់ហើយ » ជីមីន ក៏ចូលមករក ជុងហ្គុក ទាំងស្រីអោបពេញដៃ
     « គឺមួយរយះនេះយើង Stress ណាស់ ចង់តែទៅលោតទឹកស្ពានម្ដងៗពេលនៅក្បែរស្រីនោះទេ » ជុងហ្គុក
     « បើស្រីនោះធ្វើអោយឯង Stress យកស្រីនេះទៅ » ជីមីន ក៏រុញស្រីនៅនឹងដៃអោយទៅកំដរ ជុងហ្គុក
     « គឺមិនទាន់មានអារម្មណ៍សប្បាយនោះទេ » គេក៏ទម្លាក់ដងប៊ីយ៉ាចុះសម្លឹងមើលដើមទ្រូងនាងៗ
     « និយាយត្រង់មកថាឯងមានអ្វីអោយជួយ » ជីមីន
      « យើងមិនចង់សម្ដែងបន្តធ្វើជាទេវបុត្រអ្វីទេ ឯងជួយរកផ្ទះនៅជាយក្រុងអោយយើងមួយផង យើងចង់រៀបការហើយនាំស្រីម្នាក់នោះទីនោះយើងនឹងមានសេរីភាពពេញទីមិនហត់សម្ដែង » គេក៏ទៅគៀកករស្រីៗអស់នោះលើកកែវស្រាក្រហមក្រវីយកមកផឹក
     « ទុកចិត្តយើងចុះយើងធានាអោយថារកកន្លែងល្អអោយឯង សប្បាយតាមចិត្តចុះណាយើងទៅមើលខុសត្រូវហាងបន្តហើយ » ជីមីន ក៏ចាកចេញទៅទុកអោយ ជុងហ្គុក សប្បាយនៅទីនោះជាមួយមនុស្សស្រីដែលគេនាំមក

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now