ភាគទី 06

328 11 0
                                    

នាព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យរះបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតនាងតូចឈរមុខកញ្ចក់ទោះបីមើលមិនឃើញតែនាងអាចដឹងថារ៉ូបនៅលើខ្លួនរបស់នាងគឺស្រស់ស្អាតណាស់ ។ ភ្លាមនោះលោកប៉ារបស់នាងតូចក៏បោះជំហានចូលបន្ទប់របស់កូនស្រីដែលក្ដីរីករាយមិនស្មានគាត់អាចមើលឃើញគាត់រីករាយដូចថ្ងៃនេះទេ ។ មើលទៅនាងពិតជាមានក្ដីសុខណាស់

     « លោកប៉ា ! មែនទេ » នាងតូចក៏ងាកមកញញឹមដាក់អ្នកដែលដើរចូលតាមទ្វារមក
     « កូនស្រីប៉ាថ្ងៃនេះស្រស់ស្អាតណាស់ » លោក លី ក៏ដើរចូលមកកូនអង្អែលក្បាលនាងថ្នមដោយក្ដីស្រលាញ់
     « កូនអរគុណលោកប៉ាណាស់ អរគុណសម្រាប់គ្រប់យ៉ាង » នាងតូចញញឹមទាំងមានក្ដីសុខដៃសងខាងអោបអ្នកមានគុណនឹកស្មានថាថ្ងៃនេះជាថ្ងៃពិសេសដែលនាងមានក្ដីសុខជាទីបំផុត ។
      « ឃើញកូនមានក្ដីសុខបែបនេះប៉ាសប្បាយចិត្តណាស់ តោះដល់ម៉ោងកូនចូលរោងការហើយណា កាន់ដៃប៉ាអោយជាប់ ប៉ាជានាំកូនចូលពិធី » លោក លី ក៏កាន់ដៃកូនស្រីអោយនាងកាន់ដៃលោកចូលក្នុងពិធីមង្គលការ

       កូនកម្លោះវិញញញឹមទាំងសមចិត្តរបស់គេទីបំផុតផែនការរលូនទៅយ៉ាងល្អយប់នេះជាយប់ដែលនាងតូចចូលនរកជាមិនខាន ។ ចំណែកលោក ចន ជាប៉ារបស់ ជុងហ្គុក ក៏ធូតស្បើយពីជំងឺក៏បានមកចូលរួមមង្គលការកូនប្រុសលោកមិនបានដឹងពីកលល្បិចរបស់ ជុងហ្គុក ឡើងគិតស្មានថាកូនស្រលាញ់គ្នាពិតមែន ។
       នៅក្នុងពិធីដែលអស្ចារ្យមង្គលការរបស់កូនអ្នកមានមុខជំនួញឈានមុខក្នុងប្រទេសមង្គលការដែលប្រណិតពីមុខរោងការរហូតដល់លើឆាកសុទ្ធតែផ្កាស្រស់ ។ ស្រាក្នុងពិធីក៏សុទ្ធតែស្រាក្រហម មុខម្ហូបក្នុងពីធីសុទ្ធតែលំដាប់អភិជន ។ លាយលំជាមួយគ្រឿងសង្ហារឹមរបស់តុបតែងរោងសុទ្ធតែទំនើបៗទាំងនេះសុទ្ធតែលោក លី ជាអ្នករៀបចំអោយកូនស្រីដើម្បីនាងមើលឃើញពេលណានាងអាចមើលរូបភាពដែលផ្ដិតឡើងមកស្រស់ស្អាត
       សម្លេងទះដៃក៏បន្លឺឡើងស្របពេលលោក លី ដឹកដៃកូនស្រីចូលមកក្នុងពិធី ។ រាងក្រាស់បែរខ្នងមកយឺតៗកែវភ្នែកខ្មៅក្រិបជាមួយស្នាមញញឹមចុងមាត់ ក្រឡេកមកមើលនាងតូចបន្តិចក៏គេមើលមិនឃើញថានាងតូចស្អាតដែល

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now