ភាគទី 34

410 16 0
                                    

« បងកើតអី ? » ជីអ៊ុន សួរទាំងងើយឆ្ងល់ម្ដេចនៅសុខៗគេរុញនាងចេញពីខ្លួនគេបែបនេះ
      « បងអត់បានកើតអីទេ ... បងគ្រាន់តែបងមិនស្រួលបែកញើសមិនចង់អោយអូននឹងជិតបងតែប៉ុណ្នឹង ... » ជុងហ្គុក នាយនិយាយទាំងកែវភ្នែកមិនបានមើលមុខនាងចំទេ
      « បងមិនស្រួលត្រូវណា បងឆាប់ទៅសម្រាកទៅចាំអូនធ្វើស៊ុបអោយប៉ូវកម្លាំង ... បងឡើងទៅសម្រាកចាំអូនធ្វើស៊ុបរួចយកថ្នាំអោយបងលេបណា » ជីអ៊ុន បារម្ភពីគេឡើងនិយាយញ័រមិច ។ ភ័យខ្លាចគេមិនស្រួលមែនទែនខ្លាចថាគេឈឺ គេពិបាកក្នុង ...
      « មិនបានកើតអ្វីធ្ងន់ធ្ងរទេ ! អូនឆាប់ឡើងទៅរៀបចំខ្លួនបងនាំអូនទៅជួបប៉ាអូន ទៅលេងគាត់ គាត់ថានឹកអូន បងឡើងទៅងូតទឹករៀបចំខ្លួនសិនហើយ » និយាយរួច ជុងហ្គុក ក៏បោះជំហានជើងឈានចេញពីនាងតូច ។ ដោយមិនបាននៅស្ដាប់ចម្លើយថានាងចង់ទៅឬអត់ទេ ដាច់ខាតនាងក៏ត្រូវតែទៅ
      « ភ្លាមៗពេកទេដឹង ? តែក៏ល្អបានជួបលោកប៉ា ... » នាងក៏រៀងចម្លែកចិត្តតែយ៉ាងណាក៏បានជួបប៉ានាង ។ ជីអ៊ុន ក៏សប្បាយចិត្តណាស់

នៅតាមផ្លូវ

    ជុងហ្គុក ក៏បើកឡាននាំ ជីអ៊ុន ទៅទីក្រុងសេអ៊ូលជូននាងត្រឡប់ទៅផ្ទះនាងវិញ ។ តាមពិតគោលបំណងនាយមិនមែនព្រោះប៉ាកូនគេនឹកគ្នាអ្វីនោះទេ ពោលគឺចង់យកនាងចេញពីជីវិតគេ ។ មានតែជម្រើសនេះមួយគត់អាចអោយ ជីអ៊ុន នៅឆ្ងាយពីគេនាំនាងទៅអោយប៉ានាងវិញ ប្រាប់លោក លី អំពីរឿងទាំងអស់គោលបំណងដែលគេរៀបការជាមួយ ជីអ៊ុន ។ នាយព្រមបាត់បង់គ្រប់យ៉ាងក៏មិនធ្វើអោយសង្សារបណ្ដូលចិត្តគេខកចិត្តទៀតឡើយ ...

នៅភូមិគ្រឹះលោក លី

   សម្លេងឡានទំនើបក៏បោះពួយយ៉ាងលឿនចូលទៅក្នុងភូមិគ្រឹះ ។ គឺគ្មានឡានអ្នកណាក្រៅពីឡាន ជុងហ្គុក នាំ ជីអ៊ុន មកដែល

    « អ្នកនាងតូច ... » ម៉ែដោះ ឃើញ ជុងហ្គុក គ្រានាងតូចពីក្នុងឡានមកគាត់សប្បាយចិត្ត ។ គាត់ពិតជានឹកនាងណាស់ គាត់ស្រលាញ់នាងដូចកូនបង្កើតយ៉ាងចឹង ១ ឆ្នាំដែលនាងរៀបការត្រូវឃ្លាតឆ្ងាយពីគាត់ ធ្វើអោយគាត់នឹករលឹកជាពន់ពេក
     « .... » ជុងហ្គុក មិនមាត់អ្វីចុះពីលើឡានទាំងទឹកមុខស្មើរៗ គ្រានាងតូចចូលទៅខាងក្នុង
    « កូនជី ... មកហេតុអ្វីប្រាប់ប៉ាមុនហា ? ប៉ានឹកកូនណាស់ ប៉ាទើបតែត្រឡប់មកពីក្រៅប្រទេសវិញកាលពីយប់មិញថានឹងទៅរកកូនពេលនេះកូនបែបជាមករកប៉ា » លោក លី ក៏ប្រញាប់ទៅអោបកូនស្រីតែមួយរបស់គាត់
     « កូនពិតជានឹកលោកប៉ា នឹកម៉ែដោះ នឹកគ្រប់គ្នានៅទីនេះ ... មិនស្មានធ្មិចបើកៗ ១ ឆ្នាំបាត់ទៅហើយ » ជីអ៊ុន នាងអោបប៉ាទាំងមានក្ដីសុខ
     « ត្រូវហើយ ១ ឆ្នាំហើយ លោកប៉ាកិច្ចសន្យាសហការក្រុមហ៊ុនពួកយើងក៏បានបញ្ចប់ »  ជុងហ្គុក និយាយទាំងមុខស្មើរទាំងពីឈានចូលមកទីនេះទឹកមុខគេគ្មានប្រែប្រួលអ្វីទេ ទឹកមុខម៊ាំស្មើរៗរបស់គេ
      « មិនស្មានថាប៉ាទុកឪកាសអោយឯង ១ ឆ្នាំ រួចក៏ឯងធ្វើបានល្អយ៉ាងនេះទេ ! » លោក លី អង្អែលសក់កូនស្រីថ្នមៗដែលនៅជាប់ទ្រូងរបស់គាត់
     « ក៏ដល់ពេលបញ្ចប់គ្រប់យ៉ាង »
     « ឯងនិយាយបានន័យថាយ៉ាងមិច ? » លោក លី ក៏ចាប់ផ្ដើមជ្រួញចិញ្ចើមឡើង
     « គឺគ្រប់យ៉ាងគ្រាន់តែជាការសម្ដែងខ្ញុំបោកប្រាស់ ជីអ៊ុន ដើម្បីបានរៀបការជាមួយគ្នាអោយលោកប៉ាជួយស្រោចស្រង់ក្រុមហ៊ុនតែប៉ុណ្ណោះ .... » ជុងហ្គុក កំពុងនិយាយសារភាពគ្រប់យ៉ាងតែក៏ត្រូវ ជីអ៊ុន នាងឃាត់ដោយនាងនិយាយកាត់សម្ដីគេ
       « បងនិយាយឆ្គួតអ្វីនឹង គ្មានរឿងទេប៉ាគាត់ប្រហែលមិនស្រួលខ្លួនទើបនិយាយបែបនេះ កូនរស់នៅមានក្ដីសុខណាស់ពួកយើងស្រលាញ់គ្នាណាស់ » ជីអ៊ុន និយាយទាំងញ័រមាត់បេះដូងលោត ឌឹបៗ ... ព្រោះនាងមានអារម្មណ៍ថាមិនស្រួលពេលដែលសុខៗ ជុងហ្គុក មកសារភាពបែបនេះ តើនាងអាចរក្សារទំនាក់ទនងស្នេហានាងបានឬអត់ ?
       « មិនមែនទេ ! ខ្ញុំមិនដែលស្រលាញ់នាងទេ មកថ្ងៃនេះខ្ញុំមកសារភាពគ្រប់យ៉ាង ... ការពិតដូច ស្វៃហ្វា និយាយទាំងអស់ ខ្ញុំមិនបានស្រលាញ់នាងទេ រៀបការរួចក៏ធ្វើបាបនាងជារលើកជាច្រើនសារ ... »
       « ឌឹកៗ ... ឯងនិយាយសម្ដីថោកទាបអីចេញមកហា » លោក លី ដែលឈរស្ដាប់កំហឹងមានពេញខ្លួន ក៏ហក់ដាល់ ជុងហ្គុក យកតែម្ដង ...
       « លោក យកកូនស្រីកូនវិញចុះ ខ្ញុំយកនាងមកប្រគល់អោយលោកវិញហើយ ឌឹកៗ ... » គេមិនបានថ្ងួចថ្ងូរសម្លេងនៃភាពឈឺចាប់ពេលលោក លី វាយគេរឹតតែមិនតដៃលោក បណ្ដោយអោយគាត់វាយតាមចិត្ត
      « ឯងចូលរូងខ្លាហើយ យើងអាចជួយឯងបានក៏អាចទាញឯងអោយធ្លាក់មកវិញបានយ៉ាងងាយ ... ឌឹកៗ ... »
      « លោកប៉ាបានហើយ ហ្ហឹកៗ ឈប់វាយគ្នាទៅ ហ្ហឹកៗ .... » ជីអ៊ុន នាងឈរស្ដាប់ហើយឈឺចិត្តណាស់ បេះដូងនាងតូចគេហែកប្រេះបែកជាពីរ ពេលនេះទោះយកកាំបិតមកចាក់ទម្លុះរាងកាយនាងទៀតក៏នាងមិនបានឈឺដែលទាំងអារម្មណ៍នឹងរាងកាយនាងស្ពឹកអស់ហើយ
       « ជី ... » លោក លី ក្រលែងឃើញកូនស្រី ស្រែកយំយ៉ាងទន់ខ្លួន ក៏ប្រញាប់ដកដៃពី ជុងហ្គុក ទៅទ្រកូនស្រី
       « អស់អីហើយ ខ្ញុំទៅវិញហើយ សង្ឃឹមយើងមិនជួបគ្នាទៀតទេណា លោកជួយមើលកូនស្រីលោកផង » ជុងហ្គុក គេនិយាយមកមានចេតនាអោយលោក លី ខឹងកាង ជីអ៊ុន កុំអោយទៅរកគេទៀត
       « ឯងកុំភ័យ យើងគ្មានថ្ងៃបណ្ដោយអោយឯងជួបកូនស្រីយើងទេ អាក្មេងពីម្សិលម្ងៃឯងស្គាល់យើងតិចពេកហើយ .... » លោក លី ខឹងគេឡើងញ័រសាច់ដៃក្ដាប់ឡើងជាប់
       « ហេតុអ្វី ហ្ហឹកៗ ... ហេតុអ្វីបោកអូន បងបោកប្រាស់អូនម្ដងហើយម្ដងទៀត តើបងដើម្បីអ្វីហា ហ្ហឹកៗ ... » ជីអ៊ុន ស្រែកសួរគេទាំងគ្មានវិញ្ញាណក្នុងខ្លួន ។ ក្នុងចិត្តនាង នាងពិតជាចង់ឃាតគេណាស់កុំអោយចេញពីនាងអីនាងមិនអាចរស់នៅខ្វះគេបានទេ....
       « សំបុត្រលែងលះខ្ញុំសញ្ញេរួចហើយ ... » ជុងហ្គុក បែកមុខបែកមាត់ព្រោះលោក លី វាយនាយក៏យកក្រដាសលែងលះដាក់លើតុរួចដើរចេញទៅ
       « ពេលគ្មានបងទៅអូនមិនអាចស្នេហ៍ណាបានទេ បងចង់ចាំថាអូនស្រលាញ់បងណាស់ គ្មានថ្ងៃឈប់ស្រលាញ់បងទេ ហ្ហឹកៗ ... មិនថាអូនស្លាប់ឬរស់ជីវិតស្រីម្នាក់នេះនៅតែស្រលាញ់បង ... ហ្ហឹកៗ » សម្ដី ជីអ៊ុន នៅតែមិនអាចធ្វើអោយអ្នកដែលបែរខ្នងដើរចាកចេញពីគេឈប់បានទេ
      « .... » នាយមិនតបតពាក្យចុងក្រោយអ្វីទៅកាន់នាងឡើយក៏បោះជំហានមួយៗចេញពីនាងទាំងឈឺរបួស
      « ស្នេហាមួយនេះ , បងជាអ្នកចាប់ផ្ដើម ហ្ហឹកៗ ... បងក៏ជាអ្នកបញ្ចប់ តែបងចងចាំថាបងអាចបោះបង់ចោលអូនបានតែអូនមិនអាចទេ ហ្ហឹកៗ ... » នាងតូច យំអង្វររាងក្រាស់ទាំងទឹកភ្នែកស្រក់តក់ៗ ។ ខុសពីរាងក្រាស់ដើរចេញទាំងទឹកមុខស្មើរៗ

        💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង កូនក្រមុំពិការ (ចប់)  វគ្គ ០១Where stories live. Discover now