ភាគ:៨

1K 8 0
                                        


     កន្លែងកុងទីន....!
  ដាអ៊ុនកាន់ថាសអាហារមួយសម្រាប់ពេលថ្ងៃត្រង់ហើយមានអ៊ុនវ៉ូនៅតាមពីក្រោយនាងមិនទាន់បាត់ទៅណាទាំងអស់គេគិតតែពីតាមពីក្រោយនាងតូចមិនដាច់សូម្បីតែមួយជំហានតាមឲ្យឡើងស្អិតដូចតុកកែឡើងស្រីៗតោងទាមដូចឈ្លើងនោះតាមមើលពួកគេទាំងពីរមិនដាក់ភ្នែកទៅណា។ ដាអ៊ុនបានអាហារហើយនាងមកអង្គុយតុមួយក្បែរដូហូនៅជិតនោះដែរឯអ៊ុនវ៉ូតាមមកពីក្រោយអង្គុយក្បែរនាងលកអិតទៀតមិនថានាងចង់គេចពីគេនៅគេចមិនផុតហ៉ើយ...!
« ដាអ៊ុន»
« ច៎ាស? » ដូហូបានហៅព្រោះខ្លាចថាជាអ្នកផ្សេងដល់ពេលឃើញនាងងាកមកបានដឹងជាដាអ៊ុនពិតមែន។
« មុនដំបូងខ្ញុំស្មានជានរណាគេតើមើលតែពីក្រោយខ្នង » ដូហូសម្ដីឡើងផ្អែមច្រើនជាងអ៊ុនវ៉ូឆ្ងាយអើយសែនឆ្ងាយពិបាកប្រមាណដឹងណាស់។
« ហិហិ...» នាងរកពាក្យតបមិនបានគឺសើចញឹមៗដាក់គេឡើងគួរឲ្យគ្រឺតខ្នាញ់ជាមួយនាងកាន់តែខ្លាំងឬៅហើយបើចេញចរិតមកគួរឲ្យគ្រឺតទ្រាំចិត្តសឹងមិនចង់បាន។ អ៊ុនវ៉ូកាន់ស្លាបព្រាដួសបាយទំពារដោយគ្មានអារម្មណ៍គេរវល់តែខ្នាញ់នឹងពួកគេពីរនាក់និយាយគ្នានោះណាស់។
« ដាអ៊ុនថ្ងៃទៅដើរលេងនាងទៅដែរទេ? » កុំឲ្យមិនបាននិយាយគ្នាអ៊ុនវ៉ូយកលេសពាក្យនេះមកសួរនាងពេលញាំបាយតាំងពីព្រឹកមកដល់ឥឡូវនេះពួកគេទើបបានជជែកគ្នាបានប៉ុន្មានម៉ាត់ហ្នឹង? នាងឡើងប្លែកដាក់គេ!
« ខ្ញុំមិនទាន់ដឹងទេ! ចុះដូហូវិញទៅឬអត់ច៎ាស ? »នាងឆ្លើយតែភ្នែកងាកមកមើលដូហូសួរយោបល់ពីដូហូធ្វើមិនដឹងអ៊ុនវ៉ូក្ដៅឲ្យឆេវទៀតលែងចង់ញាំបាយអ្វីទៀតហើយអញអើយបើគ្មាននរណាចាប់អារម្មណ៍ជាមួយផង! អូរ..នៅមានអ្នកខ្វល់នឹងគេច្រើនគកគោកទៅរវីរវល់អីជាមួយដាអ៊ុននោះឆឺសមនុស្សស្រីរឿងច្រើន!
« បាទខ្ញុំដឹងតែទៅហើយ! ដាអ៊ុនគួរតែទៅដែរទៅពួកយើងកម្រមានពេលដើរកម្សាន្តជុំគ្នាខ្លាំងណាស់ទៅលើកនេះដឹងតែសប្បាយកប់ម៉ងខ្ញុំនិយាយមែន »
« ហ៎ាសហ៎ា...ច៎ាសខ្ញុំនឹងទៅបើលោកនិយាយចឹងហើយហិហិប៉ុន្តែខ្ញុំនៅមិនទាន់ទម្លាប់ដើរមានគ្នាសោះតែយ៉ាងណាវាអាចសប្បាយខ្លាំងដូចដូហូនិយាយ » ដាអ៊ុនគិតមួយសន្ទុះទើបវាចាមកចេញបើទៅម្នាក់ឯងវាអាចងាយស្រួលតែទៅគ្នាច្រើនសប្បាយរីករាយមែនអ្នកណាដឹងបានទៅថាគ្នាច្រើនពិបាកមើលថែគ្នាណាស់ខ្លាចតែពួកគរមានបញ្ហាអ្វីមិនចេះស្ដាប់តាមគ្នាតើនេះជាគំនិតផ្ទាល់ខ្លួននាងល្អិតដាអ៊ុន។
« នឹងហើយ! ដាអ៊ុនញាំបាយទៅរវល់តែនិយាយគ្នាបិះភ្លេចញាំបាយ » ដូហូកេះដៃនាងឲ្យបាត់ភ្លឹកថែមទាំងដាស់តឿនឲ្យឆាប់អាហារ។ ដាអ៊ុនញញឹមងក់ក្បាលដាក់ដូហូពីរនាក់នេះឡើងចុះសម្រុងស្រួលនិយាយចូលគ្នាដោយមិនលំបាកច្រើនទៀតផង។
« ហ៉ើយ...ធុញណាស់វ៉ើយ » អ៊ុនវ៉ូចេញមកខាងក្រៅថែមទាំងមានកាតាបមកជាមួយទៀតគេមិនបាននៅរៀនឡើយគឺចេញមកមុនមិនប្រាប់អ្បកណាឲ្យដឹង។ នាយមកដល់ឡានយកជើងទះវាមួយទមហឹងកំហឹងក្ដៅដូចបាយពុះរឿងដាអ៊ុនមិនមកនិយាយជាមួយខ្លួននោះមួយព្រឹកពេញទៅហើយអ្នកណាទៅទ្រាំចាំមើលនាងនិយាយជាមួយអ្នកផ្សេងមិនមើលឃើញក្បាលមិត្តដូចគេ?
« ហេតុអ្វីក៏ឯងទៅជាអញ្ចឹងដាអ៊ុន? ហេតុអ្វីទៅៗ? យើងបានធ្វើអ្វីខុសលើឯងទៅហ៎ាស? ហ៉ើយ...» អ៊ុនវ៉ូបើកទ្វាឡានចូលមកក្ដៅក្រហល់ក្រហាយបញ្ឆេះឡានបើកចេញដូចព្យុះស៊ុលរ៉ាម៊ិចយ៉ាងអញ្ចឹងគ្មានខ្វល់ក្បាលអាណាសំខាន់ឥឡូវអ្នកម្លោះខឹងអើយសែនខឹងមិនទាន់ដឹងពីកំហុសរបស់ខ្លួន។ ដាអ៊ុនជាមនុស្សម្នាក់បើនរណាធ្វើខុសលើខ្លួនហើយនាងតែងតែធ្វើទង្វើដូចជាពេលនេះអញ្ចឹងប៉ុន្តែអ៊ុនវ៉ូមិនទាន់យល់ថាមកពីរឿងហេតុអ្វី? ដាអ៊ុនលាក់គេរឿងអីឲ្យប្រាកដ? នាងគិតចង់ឲ្យគេគិតប្រេះខួរស្លាប់ភ្លាមៗ? នាងមើលមិនដឹងពីចិត្តខ្វល់គេសោះម៉ង?
« យ៉ាប់អើយយ៉ាប់ខ្ញុំប្រព្រឹត្តិខុសយ៉ាងណាខ្លះ? ដាអ៊ុនប្រាប់ខ្ញុំបន្តិចមក » អ៊ុនវ៉ូបើកឡានផងរអ៊ូននឹកដល់ឈ្មោះមិត្តតើវាអាចជាកំហុសដ៏ធំរបស់គេឬក៏យ៉ាងណា? បើរឿងតូចតាចវាដល់ថ្នាក់នេះទេ? អីយ៉ា..ពិបាកស្មានមែន! អ៊ុនវ៉ូគិតតែពីសម្រុកជាន់ហ្គាំងខ្លាំងឡើងៗទៅមិនចេះបង្អង់។

🔥លើសពីមិត្ត🔞(ចប់)Место, где живут истории. Откройте их для себя