បន្ទាប់ពីស្ដាប់មិត្តពោលមកយ៉ាងច្រើនជាងទឹកភ្លៀងស្រក់ចុះមកទៅទៀតនាងឈរគិតតាមសម្លឹងមើលទៅយ៉ុនជុនមិនដាក់ភ្នែករួចមកសម្លេងមើលដាអ៊ុនវិញព្យាយាមយល់ពីអារម្មណ៍ខ្លួនឯងឲ្យស្វែងយលពីស្នេហាច្បាស់ជាងនេះមិនថានាងមានសង្សារាប់មិនអស់ក៏ដោយប៉ុន្ដែនាងមិនទាន់យល់ពីន័យមួយនេះបានពិតប្រាកដនោះឡើយវាជាអារម្មណ៍មួយឆាវៗរបស់នាងចំពោះមនុស្សប្រុសទាំងអស់នោះប៉ុណ្ណោះនិងឯង។ មីរីនមើលទៅអ្នកកម្លោះម្ខាងទៀតទាំងស្រពិចស្រពិលកាន់តែមើលកាន់តែស្វែងរកមិនឃើញពីជម្រៅចិត្តមួយនេះ។តែហេតុអ្វីពេលគេថើបនាងនោះ? នាងមានអារម្មណ៍រំភើប?ចិត្តនៅនឹកឃើញពីស្នាមថើបមួយហ្នឹងមិនបាត់សោះអញ្ចឹងតើមកពីអ្វីឲ្យប្រាកដដែរទៅជួយបកស្រាយបន្តិចមក។ ស្នេហានាងថាមិនចង់បានបន្តទៀតប៉ុន្ដែក្រោយពីបានឃើញយ៉ុនជុនដំបូងនាងមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំងវាជាអារម្មណ៍ស្នេហាទោះបីជាកាល:ទេស:មួយនោះយ៉ុនជុនជាមនុស្សមិនស្អាតសង្ហាដូចជាពេលនេះក៏ដោយនោះ។ ឥឡូវនាងរកថាអ្វីមិនត្រូវទៅមុខបន្តទៀតវាណែនជាប់ពេញទ្រូងមើលយ៉ុនជុនឡើងគេមើលមកវិញលើកចិញ្ចើមខាងស្ដាំជាសញ្ញាចង់សួរនាងមើលមកគេរកអ្វីដែរទៅ? ក្រឡេកប៉ះភ្នែកគ្នារួចហើយក៏បានងាកមុខចេញមកបាត់នៅឡើយតែខាងប្រុសមើលគេមកវិញដោយសេចក្ដីងឿយឆ្ងល់។
« ស្វែងរកឃើញអ្វីពីក្នុងបេះដូងមួយនេះរបស់ឯងនៅ?ព្យាយាមយល់ពីក្ដីសុខខ្លួនឯងទៅ » ដាអ៊ុនយកដាក់នាងមកសង្កត់មើលទ្រូងខាងឆ្វេងថ្នមៗលឺទេថាបេះដូងនាងវាកំពុងតែលោតញាប់ណាស់ញាប់ឡើងទប់មិនចង់បានឃាត់មិនឈ្នះទាំងអស់វាពិបាកធ្វើចិត្តបង្ខំឲ្យអារម្មណ៍ខ្លួនឯងស្ងប់បំផុត។
« គ្នានៅមិនអាច » មីរីនគ្រវីក្បាលទាំងដែលរឿងមួយនេះនាងមិនធ្លាប់ប្រព្រឹត្តទៅបានឡើយវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មីរីននៅមិនច្បាស់ពីបេះដូងរួចស្ទាបវាម្ដងហើយម្ដងទៀតមិនដាក់ដៃទៅណនោះឡើយ។
« កុំនិយាយបែបនេះ »
« អ៊ឹម...»
« បើមិនទាន់អាចក៏បញ្ឈប់វាសិនពេលណាគិតច្បាស់លាស់ហើយនិយាយទៅកុំឲ្យវាហួសពេលវេលាទាន់អាងស្ដាយក្រោយបាត់ទៅ »
« គ្នាយល់ហើយ » មីរីនងក់ក្បាលបន្ទាប់មកពួកគេបានចែកផ្លូវគ្នាទៅណាទៅណីអស់រលីងហើយពេលនេះដែរអ៊ុនវូដើរសំដៅមករកដាអ៊ុនម្ដងវិញដែរ។
« អូននិយាយអ្វីជាមួយមីរីនហាក់ដូចជានាងមានសម្ពាធដល់ហើយ »អ៊ុនវូចាប់ដៃមកអង្អែលទោះធ្វើអ្វីមិនបានក៏បានត្រឹមកាន់ដៃនេះក៏អស់ចិត្តដូចគ្នាដែរគេនិយាយហើយដាអ៊ុនតប÷
« នាងមានវិបិត្តស្នេហាអញ្ចឹងក៏ជួយដាស់តឿននាងខ្លះៗទៅខ្លាចក្រែងមិត្តមានវិបិត្តខ្លាំងជាងនេះ »ដាអ៊ុនពោលទាំងលួចសើចតិចៗយ៉ាងច្រឡើមដូចខ្លួននេះជាមនុស្សប្រុសយ៉ាងអញ្ចឹងដែរលោកអើយ។
« មីរីនហ្នឹងមានវិបិត្តស្នេហា? » អ៊ុនវូលឺភ្លាមច្រឡោតមិនជឿមួយរំព្រិចសិស្សនៅជិតនោះបានងាកមកមើលពួកគេទាំងពីរដោយការមិនចង់ជឿដូចគ្នាអ្នកណាៗក៏ស្គាល់ពីមីរីនដែរមិនដែលខូចចិត្តរឿងស្នេហាសូម្បីតែម្ដងហេតុអ្វីលើកនេះមានវិបិត្តស្នេហា?
« បងលាន់មាត់លឺម្លេះ? ឃើញទេគេមើលមកណា »ដាអ៊ុនក្ដិចដៃអ៊ុនវូក្នាញ់ខ្លាំងណាស់មនុស្សស្អីទេយ៉ាប់នោះយ៉ាប់ពិបាកនិយាយចូលគ្នាបំផុតនាងខំអោនខ្សឹបៗប្រាប់ហើយនៅមិនព្រមមើលគម្រូតាមទៀតឬ?សមមុខគេហើយត្រូវនាងក្ដិតដៃ។
« បងមិនដឹងគួរនិយាយម្ដេចទេពេលអូននិយាយមកដូចនេះ »
« ហីយ៉ា...មានតែពួកយើងជួយនាង »
« ជួយយ៉ាងម៉េចខ្លះ? »
« គឺអញ្ចេះណា...» ដាអ៊ុនបក់ដៃហៅឲ្យអ៊ុនវូអោនមកជិតខ្លួនដើម្បីនិយាយគ្នាក្នុងរឿងមួយនេះយ៉ាងណាក៏ត្រូវជួយមីរីនក្នុងរឿងស្នេហាមួយនេះឲ្យបាន។
« បងយល់នៅ? » ក្រោយខ្សឹបខ្សៀវគ្នារួចហើយមួយគូនេះក៏ញញឹមញញែមដាក់គ្នានាងនៅឆ្លៀតសួរបញ្ជាក់ទៀត។
« បងយល់ហើយ! អូនចាំតែមើលទៅ » អ៊ុនវូជញ្ជក់មាត់ញញឹមកហរបួចមាត់ចាំតែមើលចុះថាពួកវាអាចទបើស្ញេញមកសើចសប្បាយមែនទែនបន្ទាប់ពីនិយាយគ្នារួចហើយពួកគេក៏មកជួយមើលការខុសត្រូវជាមួយសិស្សដទៃទៀតម៉្យាងកន្លែងសិស្សៗបោះតង់មានពីរផ្នែកមួយទៀតវានៅខាងលើមួយនេះឯងឯអ្នកឯទៀតក៏បានមកសម្រាកខាងក្រោមដោយមានអ៊ំប្រុសម្នាក់ជួយមើលការខុសត្រូវសិស្សៗនៅខាងភ្នំម្ខាងនេះចុះ។
