បន្ទាប់ពីខ្លួនគិតលុយរួចរាល់ហើយបានចេញមកក្ដៅក្រហល់ក្រហាយក្នុងចិត្តជាខ្លាំងមិនគួរណាមកជួបមនុស្សស៊យដូចជាម្នាក់ដូហូហ្នឹងសោះជួបភ្លាមយ៉ាប់ដល់ក។
« កុំឲ្យខ្ញុំជួបលោកឯងទៀតឲ្យសោះមនុស្សចង្រៃ » នាងតូចចេញមកដើរទាត់ខ្យល់ស្អប់ណាស់ៗគេនេះជាមនុស្សដែលនាងមិនចង់ជួបទៀតឡើយគេអាក្រក់នាងស្អប់មុខដ៏មហាឌឺដងផ្ចាញ់ផ្ចាល់មួយនោះណាស់។
« ជាគូរនឹងគ្នាដឹងតែបានជួបទៀតហើយណាស្រីស្រស់អូនកុំខឹងជាមួយបងអីតើបានទេមាសស្ងួតត្រើនត្រើយបងគ្មានបំណងនាំរឿងឈ្លោះជាមួយទេ » ដូហូចេញមកពីខាងក្រោយខ្នងម៉ូប៊ីភ្ញាក់ឲ្យព្រឺតស្មានថាជាមនុស្សរោគចិត្តមកពីណាចង់ចាប់ខ្លួននាងពង្រាត់ទៅហើយតើគេមកស្ងាត់ៗម្លឹងៗសង្ស័យតែអ្នកខ្សោយបេះដូងត្រូវគាំងភ្លាមៗមិនខាន។
« ជាគូហ៎? ខ្ជិលណាស់ជួបលោកម្ដងនេះខ្ញុំហត់ចិត្តណាស់ទម្រាំមានជួបលើកក្រោយទៀតខ្ញុំទៅជាយ៉ាងណា? » ម៉ូប៊ីពេបមាត់តិចធ្វើមុខក្រៀមក្រំបន្តិចហើយឺរអោបដៃដើរក្រឡឹងជុំវិញដូហូពិនិត្យមើលរូបគេចង់សុះសាច់ពិចារណាពីរាងកាយអ្នកកម្លោះម្នាក់នេះណាស់។
« បើមែន? ខ្ញុំនិយាយមានខុសផង? ឥឡូវនេះគេនិយមនិយាយពាក្យនេះសឹងអីនាងតាមមិនទាន់សង្គមបច្ចុប្បន្នទេ? បើបែបនឹងចាំខ្ញុំជួយបង្រៀននាងពីបែបបទសង្គមមួយនេះទៅចុះណាកូនក្មេង » ដូហូយកដៃមកច្បិចចុងចង្ការកូនក្រមុំគេឡើងច្រឡើមគ្មានចេះខ្លាចចិត្តឃើញនៅសាលារៀនស្លូតបូតសុភាពរាបសារសឹងអីដល់ពេលនេះជួបហើយសម្ដីវិញដល់កតែម្ដងតួយ៉ាងដូចជាឥឡូវជួបឈ្លោះប្រកែកជាមួយគ្នាសោះមកលេបខាយនឹងកូនស្រីគេនៀក? មនុស្សប្រុសទុកចិត្តមិនបានមែន។
« ខ្ញុំសុខចិត្តរៀនខ្លួនឯងវិញ »
« ហេតុអ្វីក៏ស្រីស្រស់ស្រដីដាក់បងយ៉ាងនេះ? »
« ខ្ញុំជ្រេញពាក្យលោកណាស់ឈប់បានហើយ »
« ន៎ែក...ប្អូនគេទេគោរពខ្លះផង »
« មិនចង់ទេចាស់មិនគួរឲ្យគោរពផង »
« បានសម្ដីហាណ៎តាំងពីនៅក្នុងហាងមកម្លេះ»
« វាយ៉ាងម៉េចចុះ?.ខ្ញុំត្រូវទៅវិញហើយគ្មានពេលនិយាយជាមួយលោកទៀតទេ » ម៉ូប៊ីបោះពាក្យសម្ដីនេះចេញមកខាងក្រៅហើយក៏ដើរចេញទៅបាត់ទុកឲ្យអ្នកកម្លោះដូហូឈរញញឹមញញែមម្នាក់ឯងដូចជាមនុស្សឆ្កួតទៅហើយតើគេមកចេះញញឹមដាក់ស្រីផ្សេងក្រៅពីដាអ៊ុនដែរហ៎? ចម្លែកដល់ហើយ!
« គួរឲ្យចាប់អារម្មណ៍ក្មេងមែនតែមានជាតិ » ដូហូឯណេះមិនទាន់ដឹងអីណាផងក៏ដឹងថានាងតូចម៉ូប៊ីជាមនុស្សមានជាតិនៀក? លឺហើយចង់សន្លប់ឈរចេញមកតែយ៉ាងហ្នឹងពីរទៅបីដងទៀតអ្នកបានស្ដាប់នោះដាច់ខ្យល់មុនបាត់។ នាយកម្លោះឈរញញឹមទាំងមានម្ដាយរបស់គេឈរមើលមកទាំងសប្បាយរីករាយក្រោយពីឃើញកូនប្រុសខ្លួនហាក់ដូចជាពេញចិត្តមកលើម៉ូប៊ីហើយតាមមើល។
« កូនម្នាក់នេះស្ងាត់ៗលេងចឹងម៉ងឬកូនប្រុសម្ដាយអើយ » អ្នកមីងគាត់ហួសចិត្តជាមួយកូនខ្លួនឯងគាត់បានត្រឹមតែរឺតទ្រូងមើលទៅកូនប្រុសពិតជាយ៉ាប់បំផុតហើយតើកូនម្នាក់នេះ។
« លោកស្រីកំពុងតែនិយាយពីអ្នកប្រុសមែនទេ? » បុគ្គលិកស្រីម្នាក់ដើរមកពីខាងក្រោយខ្នងម៉ាក់ដូហូក៏បានញញឹមស្រាលជាមួយ។
« ច៎ាសនឹងហើយខ្ញុំឃើញគេរីករាយជាមួយក្មេងស្រីម្នាក់នោះខ្ញុំក៏សប្បាយចិត្ត »
« ខ្ញុំក៏យល់អញ្ចឹងដែរច៎ាស »
« ច៎ាស »
