ព្រឹកបន្ទាប់...!
កាលដែលបានពន្លឺថ្ងៃចាំងចូលមកខាងក្នុងតាមជញ្ជាំងកញ្ចក់មានអ្នកបើកវាំងនននោះបានកម្រើកខ្លួនមកតិចក្រោកអង្គុយយកដៃមកវៃក្បាលឲ្យបាត់ឈឺចាប់ខ្លះនាងឈឺក្បាលចង់បែកទៅហើយ។
« ដាអ៊ុនរៀបចំសម្លៀកបំពាក់ឲ្យគ្នាផងណា » ការហៅរបស់នាងគ្មានការឆ្លើយតបមកវិញសោះមីរីនមើលឲ្យច្បាស់ជាក់និងភ្នែកទើបដឹងថាទីនេះមិនមែនជាខនដូរដែលនាងស្នាក់នៅ។ មីរីនបើកភួយមើលមកខ្លួនឯងវានៅធម្មតាសម្លៀកបំពាក់កាលពីយប់មិញក៏នៅដូចគ្នានាងស្ទុះស្ទាកក្រោកចេញពីលើគ្រែបើកទ្វាចាកចេញពីទីនេះបាត់ម៉្យាងពេលនេះវាមិនទាន់ថ្ងៃជ្រេឯណា? នាងគ្រាន់តែជិះអ្វីទីខនដូរស្លៀកពាក់រួចក៏មករៀនតាមធម្មតាបានហើយតើ។
ក្រឺង...ក្រឺង...!
កន្ដឹងក្នុងសាលារៀនបានពន្លឺសម្លេងឡើងមកបញ្ជាក់ថាដលៀម៉ោងចូលរៀននិងទ្វាសាលារៀនក៏ត្រូវបិទដូចគ្នាអ្នកមកយឺតដឹងតែមិនបានមករៀនជាក់ជាមិនរៀនហើយរយៈពេលមួយព្រឹកហ្នឹង។
« ចប់ហើយខ្ញុំ...ទ្វាបិទបាត់អញ្ចឹងមានតែផ្លោះរបងចូលហើយតើគួរទៅផ្លូវមួយណាអញ្ចេះ? » មីរីនឃើញពីចម្ងាយលោកគ្រូវិន័យបិទទ្វាពិតមែនទើបនាងតូចដើរបង្វែរវៀងៗរកមើលកន្លែងមួយណាអាចផ្លោះបានដោយមានផាសុខភាពជាទីបំផុតនាងឃើញថាមានដុំថ្មមួយរាងដំបែតអាចឲ្យនាងឈរឡើងតាមរបងសាលាបានហើយនាងតូចបោះកាតាបទៅមុនទើបខ្លួនឯងយឹតយោងឡើងទៅតាមក្រោយ។
ព្រូស...!
នាងតូចលោតមកក៏អុកគូថលើដីនោះក៏ប៉ុន្ដែវាគ្មានអ្វីជាបញ្ហារបស់នាងសោះនាងបានអោនរើសកាតាបស្ពាយរត់ចេញទៅរ៉ុយគ្មាននរណាម្នាក់បានឃើញថានាងផ្លោះរបងសាលាមកឡើយបើដឹងនោះនាងច្បាស់ជាចូលផឹកតែឆ្ងាញ់មាត់ណាស់ហ៎ាសហ៎ា...។
« អ្នកគ្រូខ្ញុំសុំចូល » នាងរត់មកថ្នាក់ទាំងមិនឈប់គ្រាន់តែមកដល់គឺសុំអ្នកគ្រូចូលមកតែម្ដងឯគាត់មិនបានថាអីគ្រាន់តែងក់ក្បាលយល់ព្រមឲ្យនាងចូលមក។
«ឯងគេងជ្រុលឬ? » ដាអ៊ុនចាប់ដៃមីរីនដែលដើរមកតុនោះជាប់ហើយដូចដែលបានដឹងថាដាអ៊ុននាងមិនបាននៅគេងជាមួយមីរីនទេ។
« អ៊ឹម...នឹងហើយភ្ញាក់មកក៏ជិតដល់ម៉ោងល្មម ហិហិ » ជួបរឿងដែលមកយឺតយ៉ាងនេះហើយនៅតូចមីរីននៅសើចយ៉ាងស្រស់ដូចជាគ្មានបញ្ហាអ្វីមែនបើដាអ៊ុនសួរយ៉ាងម៉េចនាងចាក់បណ្ដោយតាមហ្នឹងឯង។
« ឯងនេះ..» ដាអ៊ុនគ្រវីក្បាលមិនសួរនាំច្រើនណាមួយនាងក៏ធ្លាប់មកយឺតដែរប៉ុន្ដែកាលនោះបានសុំគ្រូបើកទ្វាបានចូលមកធ្វើធម្មតាមិនមែនដូចមីរីនផ្លោះរបងចូលមកទាំងត្រដាបត្រដួលរត់ចង់ផ្កាប់មុខទៀតក៏មិនឈប់បើដួលក៏វារមកតែម្ដងមិនចាំបាច់ខ្វាយខ្វល់ច្រើនទៀតផង។
« ឯងថ្ងៃនេះមកយឺតណាស់! គ្រូស្មាននេះត្រូវបិទទ្វាហើយឯងផ្លោះរបង? » យ៉ុនជុនអោនមុខសួរមីរីនដោយសម្លេងតិចៗបើសួរលឺទៅគេប្ដឹងប្រាប់គ្រូយកនាងទៅផឹកទឹកតែមិនខាននោះឡើយអញ្ចឹងគេត្រូវការពារមិត្តភក្ដិខ្លួនឯងដែរណាមិនមែនសួរទាំងមិនយល់ន័យទេ។
« ឯងយល់ចិត្តខ្ញុំដល់ហើយបើមិនផ្លោះមកគឺមិនបានមករៀនទេ » នាងយកដៃមកបាំងនិយាយខ្សឹបៗពីរនាក់លួចសើចខឹកៗយ៉ាងសប្បាយរួចហើយបាននាំគ្នាចាប់អារម្មណ៍មករៀនតាមធម្មតា។
« ឯងមើលមុខខ្ញុំធ្វើអី?» អង្គុយសុខៗនាយក្រឡេកមកប៉ះភ្នែកជាមួយនាងក្រមុំមាត់ថានិយាយមើលគ្រូតែបែរជាមកអង្គុយមើលមុខកូនកម្លោះគេមិនលែងទៅណាដល់គេតាមទាន់ក៏ធ្វើជាមើលគ្រូវិញ។
« មុខឯងនិងគេម្នាក់នោះស្រដៀងគ្នាខ្លាំងណាស់ » មីរីនផ្អៀងខ្លួនមើលមុខគេកាន់តែច្បាស់វាបហរាកដអ៊ូចឹងមែននាងយល់ថាមិនបានច្រឡំប៉ុន្ដែវាមិនអាចឡើយ។
« ស្រដៀង? ជាមួយអ្នកណាគេ? មុខខ្ញុំអាក្រក់យ៉ាងនេះអាចមានដ្អ៎េស? » យ៉ុនជុនធ្វើជាភ្ញាក់ផ្អើលទាំងដែលជាគេពិតមិនបានស្រដៀងផងនោះក៏ចេះតែលើកចិញ្ចើមមានចម្ងល់ជាច្រើន។
« តាមនឹងចុះមិនបាច់ចាប់អារម្មណ៍ទេ » មីរីនច្រានចោលរឿងទាំងអស់នេះក៏បានតែងឿយឆ្ងល់ម្នាក់ឯងទៅចុះខ្ជិលនាំគេមកអង្គុយវិភាគជាមួយខ្លួនឯង។
