កាត់មកមើលដាអ៊ុនវិញម្ដងនាងត្រឡប់មកដល់ខនដូរវិញទាំងហត់អស់កម្លាំងពីក្នុងខ្លួនរលីងមួយល្ងាចនេះដើរលេងសប្បាយណាស់បើដឹងថាចឹងនាងទៅតាំងយូរមែនទើបខូចចិត្តទៅសោះ។
« ហ៉ើយ...ហត់ណាស់ » កាយតូចដាក់ខ្លួនលើគ្រែព្រូសដកដង្ហើមសឹងមិនដល់គ្នាបើដើរគ្មានចង់ចន្លោះកន្លែងណាមួយ។
« ងូតទឹកវិញ » នាងតូចស្រដីចប់ក៏បានដោះកាបូបស្ពាយនោះចេញដើរចូលក្នុងបន្ទប់ទឹកបាត់ទៅ។មួយសន្ទុះធំក្រោយចេញមកវិញដោយមានអាវឃុំរួមជាមួយកូនកន្សែងតូចមួយផងដែរ។
« ពេលណាគេមក? » ចិត្តនឹកទន្ទឹមមើលផ្លូវគេមិនឈប់តែចិត្តមួយនេះនៅខឹងមិនទាន់បាត់ទៅណាទាំងអស់បើគេចូលចិត្តឲ្យនាងតូចចិត្តឈែចិត្តរហូតឥឡូវក៏ដូចគ្នាទៀត។
« រវាងគេនឹងនារីម្នាក់នោះ? » នាងអង្គុយមុខតុសម្អាងយកដៃច្រត់ចង្កាជ្រួយញចិញ្ចើមឯដៃវិញយកក្រាស់មកសិតប៉ុន្ដែនៅឡើងស្ងៀមគ្មានចលនាទាំងអស់។ ចិត្តរំពៃគិតមិនដាច់ទៅណាថាមានហេតុផលអ្វីខ្លះដែលគេធ្វើអញ្ចឹងដាក់ខ្លួន? នាងមិនទាន់សម្រេចយកជាការខ្លួនឯងប៉ុន្មានទេបានជាមិនរករឿងសួរហេតុផល។
រីង....រីង...!
ទូរស័ព្ទលើគ្រែពន្លឺឡើងមកអារម្មណ៍អណ្ដែតអណ្ដូងរបស់នាងក៏រំសាយបាត់ទៅវិញខ្លះដែរនាងក្រោកពីតុមកយកទូរស័ព្ទ។
« អាឡូមីរីន» ដាអ៊ុនទទួលដោយញញឹមពេលប៉ះចំថាមិត្តភក្តិខលមកលេងនាងមិនហ៊ានខលទៅខ្លាចតែមីរីនរវល់ប៉ុណ្ណោះនឹងឯងចេះតែបណ្ដោយរហូតមកដល់ពេលនេះ។
( ច៎ាសអូនសម្លាញ់របស់បងហ៎ាសហ៎ា...គ្នានិយាយលេងទេប៉ុន្ដែឥឡូវនេះឯងទំនេរឬអត់ហ៎ាដាអ៊ុន ) នាងតូចបានសម្ដីឆ្លើយតបមកវិញយ៉ាងរីករាយព្រោះតែមីរីននេះចូលចិត្តធ្វើឲ្យនាងសប្បាយគ្មានទុក្ខកង្វល់នាងប្រើតែសម្ដីលេងសើចជាមួយ។
« អរ..គ្នាទំនេរតើដោយសាមុននេះទើបមកពីដើរលេងងូតទឹកទឹមហើយមិញឯងខលមកល្មម»
( ចឹងអត់រំខានណាហី?)
« អត់ទេឯងមានអីមែនអាចប្រាប់គ្នាបានគ្នាដឹងតែចាំជួយមួយរយភាគរយហើយ »
( គឺចង់ឲ្យឯងមកទទួលគ្នានៅព្រលានយន្តហោះឯងមកបានទេ? ) មីរីនឥឡូវនេះនាងបានមកដល់ទឹកដីប្រទេសកូរ៉េវិញហើយដោយពាក្យនាងនិយាយតវ៉ាជាមួយគ្រួសារក៏បានសម្រេចដូចគ្នាដែរបានជាមកម៉្យាងជំងឺនាងបានធូរស្បើយ។
« អូខេឯងនៅរងចាំគ្នាសិនទៅណាគ្នាសុំយកពេលប្ដូរសម្លៀកបំពាក់សិន »
( ច៎ាស ) មីរីនចុចបិទភ្លាមដាអ៊ុនក៏បើកទូរខោអាវយកអាវយឺតមួយដៃខ្លីពាក់ទៅលេចផ្សិតនឹងស្លៀកខោកាប៊យជើងវែងមានអាវក្រៅពណ៌ខ្មៅពាក់ពីលើមួយជាន់ទៀតផងដែរ។នាងរហ័សខ្លួនណាស់ទាញយកកាបូបស្ពាយមុននេះចេញទៅជាមួយគ្នាដើម្បីងាយស្រួលពេលធ្វើដំណើរ។
នាងចុះមកតាមជណ្ដើរយន្ដមកជាន់ខាងក្រោមគេបន្ទាប់មកក៏ឃើញថាកូនចៅរបស់អ៊ុនវ៉ូមួយក្រុមបាននៅឈរក្បែរឡានសម្លឹងមើលមកកាន់នាងតូចដាអ៊ុននាងចងចិញ្ចើមរួចទើបដើរសំដៅមករកពួកគេដោយសារតែឥឡូវមេឃមិនទាន់ងងឹតផងបានជាមើលគ្នាឃើញ។
«អ្នកនាងចងអញ្ជើញទៅណាទៀតបាទ? » កូនចៅម្នាក់មានមាឌឌាំងធំនោះសួរទាំងមកជិតនាងតូចថានាងចង់ទៅណាបន្ត?
« និយាយបែបនេះមានន័យថាពួកលោកតាមដានខ្ញុំ? » នាងតូចសើចហួសចិត្តអស់អ្វីថ្លែងចេញមកណាស់នាងងក់ក្បាលតិចៗយល់ហើយ។
« បាទអ្នកនាង »
« អញ្ចឹងជួយជូនខ្ញុំទៅព្រលានយន្តហោះតិចមក » ដាអ៊ុនមិនចង់នៅខាតជើងបន្តក៏សំណូមពរឲ្យពួកគេជូននាងទៅយកមិត្តខ្លួនឯម្នាក់ទៀតបានបើកទ្វាឡានឲ្យដាអ៊ុនចូលមកខាងក្នុងមានពួកគេជួយបិទទ្វាវិញ។
« អាចបើកលឿនជាងនេះបានទេ? » ដាអ៊ុនប្រញាប់ផងក៏ប្រាប់ឲ្យពួកគេបើកបន្ថែមល្បឿនខ្លាំងជាងនេះនាងចង់ឲ្យឆាប់ទៅដល់មីរីនអាចជារងចាំនាងយូរ។
« បាទអ្នកនាង » អ្នកបញ្ជាចង្កូតឡាននោះវិញងាកមកបាំងខាងក្រោយទទួលមកបញ្ជានាងដោយពេញចិត្ត។
