ភាគ:១៥

1.1K 13 0
                                        


« អ៊ុនវ៉ូហើយឬនៅ? » ដាអ៊ុនគោះទ្វាពីខាងក្រៅបន្ទប់ទឹកឲ្យនាយនៅខាងក្នុងនោះឆាប់ចេញមក។
« ចេញទៅហើយ » អ៊ុនវ៉ូស្រែកពីខាងក្រៅចេញមកក៏ចងអាវឃុំល្មមនាងតូចមិនចាំយូរបានបើកទ្វាចាក់គន្លឹះចូលមកខាងក្នុងនេះបាត់ទុកឲ្យនាយកម្លោះស្ងើចសរសើរពីនាងមិនបានឃើញមាឌតូចចឹងទេប៉ុន្ដែលោកអើយនាងអាចទប់ទល់ជាមួយកម្លាំងគេបានខ្លាំងយ៉ាងហ្នឹងផង?
     សាលារៀន...!
   ប្រុសស្រីមួយគូនេះចេញពីក្នុងឡានមកជាមួយគ្នាហើយក៏មានអ្នកជូនមកដែរ។ដាអ៊ុនចុះមកឡានមកជើងនាងនៅញ័រតិចៗមិនទាន់បាត់ទេ។
« ឯងម៉េចហើយ? » អ៊ុនវ៉ូខំទប់សំណើចណាស់កាលឃើញជើងនាងញ័រហើយនៅប្រឹងសួរចង់បញ្ឈឺនាងច្បាស់ណាស់តើនៀក។
« ឆឺស...» នាងមិនឆ្លើយក៏ដើរចូលមកខាងក្នុងបាត់ឯនាយវិញគ្រវីក្បាលរួចបានដើរតាមពីក្រោយ។
« គាត់ទាំងពីរនាក់ពិតជាសមគ្នាណាស់ » កូនចៅអ៊ុនវ៉ូដែលបានជូនពួកគេមកសាលារៀននេះអង្គុយមើលទៅកាន់ពួកគេដោយស្នាមញញឹមព្រោះពួកគេសមគ្នាឡើងមែនមិនឲ្យថាថាយ៉ាងម៉េចបានទៅ? គេជាកូនចៅនេះលួចច្រណែនចៅហ្វាយនាយណាស់ពេលបានជួបមនុស្សស្រីដែលចៅហ្វាយតូចអាចរកឃើញក្ដីស្នេហ៍មួយនេះបាន។
    ក្នុងថ្នាក់រៀនអ៊ុនវ៉ូនិងដាអ៊ុនត្រូវបានអង្គុយតុជាមួយគ្នាដោយសារតែមិនចង់ឃ្លាតឆ្ងាយពីគ្នាអ៊ុនវ៉ូក៏មកអង្គុយជាមួយនាង។
« អ៊ុនវ៉ូឯងទៅអង្គុយជាមួយដាអ៊ុនចុះមីរីនហ៎?» ដូវចងចិញ្ចើមងឿយឆ្ងល់ថាអ៊ុនវ៉ូទៅអង្គុយជាមួយដាអ៊ុនហើយមីរីនជាមិត្តភក្ដិនាងតូចអង្គុយត្រង់កន្លែងមួយណា?
« ឲ្យនាងទៅអង្គុយជាមួយឯងទៅវាអស់រឿងបាត់ទៅហើយ » អ៊ុនវ៉ូញាក់ស្មារឿងបន្ទាប់ទៀតចាំគិតតាមក្រោយទៅឥឡូវសំខាន់គេចង់នៅក្បែរដាអ៊ុនស្រីស្នេហ៍..អូរ...មិនមែនទេគឺមិត្តភក្តិគេក៏ជាមិត្តដូចគ្នាអញ្ចឹងពេលអង្គុយទៅវាគ្មានខុសទាស់អ្វីមកពីណា? មិនចឹងឬ?
« ឯងចេះតែមានម៉ង! បើចឹងមែនមីរីនមិនព្រមឡើយ » ដូហូនិយាយទៀតមានអារម្មណ៍មិនសប្បាយចិត្តពេលឃើញដាអ៊ុននៅក្បែរអ៊ុនវ៉ូជិតស្និទ្ធនឹងគ្នាខ្លាំងពេកម្សិលមិញនេះឃើញនិយាយមិនត្រូវគ្នាផងឥឡូវអង្គុយជាមួយគ្នានៀកវាសមដេ៎ស?
« ឯងនៅក្នុងចិត្តនាង? » អ៊ុនវ៉ូខ្នាញ់ពាក្យសួរមិនបាត់ពេកបានតែងាកសម្លក់សម្លឹងមើលទៅនាយដូហូដោយក្រខ្សែភ្នែកគួរឲ្យខ្លាច។
« ឈប់ឆ្ងល់ហើយ » ដូហូងាកមុខចេញលែងចង់មើលមុខដ៏គួរឲ្យព្រឺព្រួចរបស់អ៊ុនវ៉ូណាស់គេជាបុរសសុភាពរាបសារនៀកឲ្យប្រៀបបានជាមួយគេដោយរបៀបណា?
« ម៉េចក៏ឯងនិយាយដាក់គេបែបហ្នឹង?» ដាអ៊ុនវៃដើមដៃអ៊ុនវ៉ូនិយាយមកមិនចេះយកខួរមកជាមួយទេ?គេសួរត្រឹមត្រូវសោះនាយម្នាក់នេះចេញមកឡើងខុសពីគេ?
« ខឹងជំនួសគេ? »
« មានឯណា? »
« មិនមានយ៉ាងម៉េចបើខ្ញុំឃើញឯងតាមមើលទៅគេមិនដាក់ភ្នែកនៅមកស្ដីឲ្យខ្ញុំទៀត? » អ៊ុនវ៉ូឡើងក្ដៅខឹងណាស់នាងនៅក្បែរគេនៅមិនចង់សុខបែរជាទៅរំលឹកខឹងគេជំនួសដូហូហ្នឹង? គេនិយាយប៉ុណ្ណឹងគ្មានទៅខុសធ្ងន់ធ្ងរឯណាដែរទៅ? នាងទ្រង់អីក៏មិនសប្បាយចិត្តយ៉ាងនេះ?
« ឯងឡប់សតិបំផុត » នាងតូចកគ្រវីក្បាលជាពិសេសឃើញមិនមានសិស្សនៅក្នុងថ្នាក់ទៀតពួកគេបានចាកចេញទៅអស់ហើយដោយសារតែម៉ោងដំបូងលោកគ្រូមិនបានមកម៉្យាងមិញនេះដូហូបានចាកចេញទៅដូចគ្នាឥឡូវសល់តែប៉ុន្មាននាក់នៅក្នុងថ្នាក់។
« តិចថាខ្ញុំទ្រាំមិនបានណាដាអ៊ុន » អ៊ុនវ៉ូជញ្ជក់មាត់លើកពាក្យមកគម្រាមនាងទៀតហើយដាអ៊ុនលឺត្រឹមប៉ុណ្ណឹងក៏បានត្រឹមខ្ចឹបមាត់លែងមាត់ស្ងាត់ឲ្យឈឹងនឹងងាកទៅមើលអ្វីផ្សេងពីនេះបាត់។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now