មកដល់ថ្នាក់រៀនសិស្សស្រីៗទាំងអស់ផ្អើលមកមើលពីប្រុសសង្ហារម្នាក់នេះជាមួយមនុស្សស្រីម្នាក់បានកាន់ដៃគ្នាយ៉ាងជាប់ដើរចូលមកខាងក្នុងថ្នាក់រៀន។ ដូហូវិញគេឆាប់យល់សភាពការខ្លាំងណាស់ក៏បានរត់មកតុអង្គុយរបស់ខ្លួនកាលពីមុនវិញនឹងបានតាមសម្លឹងមើលទៅពួកគេគ្រវីក្បាលមិនចង់ឈប់សោះ។ ដូហូធ្លាប់មានស្នេហាដូច្នេះបានជាគេឆាប់យល់យ៉ាងហ្នឹងទៅវាគ្មានរឿងអ្វីដែលចម្លែកថែមទៅទៀតរឿងដែលសង្ស័យវាក៏ដូចជាការពិតមែនស្មានតែយល់ឃើញតែម្នាក់ឯងចេញមកតើនៀកមិនដឹងថាវាក្លាយទៅជាការពិតសោះ។
« នេះមានរឿងអ្វីទៅបងអ៊ុនវ៉ូ? » មនុស្សស្រីម្នាក់ដែលធ្លាប់បានរួមរ័ក្សជាមួយអ៊ុនវ៉ូនោះបានចូលមកដល់ស្រែកឡូឡាសួរអ៊ុនវ៉ូភ្លេតក្រោយពីឃើញនាយកាន់ដៃនាងល្អិតដាអ៊ុនជាប់មិនលែងទៅណាទាំងអស់នោះមិនថាមានសិស្សស្រីដទៃមើលមកពួកគេដូចសត្វចម្លែកទៀតក៏មិនរវីរវល់ជាមួយច្រើនសំខាន់ឥឡូវនេះពួកគេបានមកដល់តុអង្គុយហើយ។
« បងឆាប់ឆ្លើយជាមួយខ្ញុំមក» នារីម្នាក់ហ្នឹងនៅតាមទាមទារចងកាំជាមួយអ៊ុនវ៉ូមិនបញ្ឈប់ឆ្លៀតមកដល់តុអង្គុយនាយសង្ហាស្រែកសួរម្ដងទៀត។ អ៊ុនវ៉ូក្រោកៗរសិស្សគ្រប់គ្នារាមសម្លឹងមើលមិនដាក់ភ្នែកឡើយ។
« នាងកុំស្មានតែខ្ញុំមិនដឹងឲ្យសោះថានាងធ្លាប់បានមានអីៗជាមួយមនុស្សប្រុសជាច្រើននោះបើមិនឲ្យរឿងនេះដឹងដល់អ្នកផ្សេងទៀតទេល្មមចេញពីទីនេះទៅទាន់ចិត្តខ្ញុំមិនទាន់ក្ដៅជាងនេះណាទៅហើយកុំត្រឡប់មកឲ្យខ្ញុំឃើញនាងមកអុកឡុកជាមួយដាអ៊ុនរបស់ខ្ញុំ » អ៊ុនវ៉ូអោនមកខ្សឹបក្បែរត្រចៀកនារីម្នាក់នេះដោយគ្មាននរណាម្នាក់អាចស្ដាប់លឺបានឡើយគ្រាន់តែថាពាក្យចុងក្រោយប៉ុន្មានម៉ាត់នោះដាអ៊ុនបានស្ដាប់លឺហលយរំភើបមួយរំពេចគេពិតជាគិតគូរមកដល់រូបនាងមែនមិនបាននិយាយកុហកនោះឡើយនាងគួរតែជឿជាក់លើគេកាន់តែច្រើនជាងនេះ។
« ហ៊ឹស...ទៅក៏បានដែរវ៉ើយ» នាងពិតជាអស់អ្វីត្រូវនិយាយមែនក៏ដើរចេញដោយអាការខឹងសម្បាយ៉ាងខឹងពិតមែនទ្រាំមិនបានឡើយដែលមានគេមកដ៣ងពីរឿងពិតរបស់ខ្លួននោះទាំងដែលគ្មាននរណាម្នាក់អាចដឹងបានផង។
« អ្នកទាំងអស់គ្នានៅឈរមើលដល់កាលល្មមទៅរៀនតាមថ្នាក់រៀងៗវិញហើយ » អ៊ុនវ៉ូស្ដីឲ្យអ្នកឈរមើលនៅខាងក្រៅថ្នាក់យ៉ាងច្រើននោះមុនពេលនាយដាក់គូថអង្គុយចុះទៅវិញក្ដៅចិត្តទាំងព្រឹកតាម៉ងទៅហើយ។ ដាអ៊ុនដាក់ដៃលើភ្លៅគេនាងដឹងថាគេមិនសប្បាយចិត្តអញ្ចឹងក៏លួងលោមនាយកម្លោះទៅនាយបានយកដៃនាងមកកាន់ជាប់ណែននិងផ្ដល់ស្នាមញញឹមទៅកាន់ដាអ៊ុន។
« បន្ធូរអារម្មណ៍ទៅចាត់ទុកថាបងមិនបានជួបរឿងទាំងអស់នេះទៅចុះ » នាងតូចញញឹមផ្ដល់កម្លាំងចិត្តដល់គេនាងតែងតែចាំគាំទ្រនៅក្បែរគេជានិច្ចអញ្ចឹងហើយគេឈប់ព្រួយបារម្ភភ័យខ្លាចអីនាងនៅទីនេះនៅជាមួយគេ។
« បងដឹងហើយតែបងត្រូវតែជម្រះវាឲ្យស្អាតទាំងអស់បងមិនចង់ឲ្យអូនមានអារម្មណ៍អត់ល្អទេណា» អ៊ុនវ៉ូសម្លឹងកាន់តែចាក់ចូលក្នុងចិត្តនាងតូចវាពិតជាជ្រាលជ្រៅណាស់នាងអាចជាឆាប់ទុកចិត្តគេបែបនេះហើយបានជាគេត្រូវធ្វើខ្លួនឲ្យល្អបំផុតតាមដែលអាចធ្វើទៅបានគេម្ដេចអាចឲ្យនាងមានទុក្ខព្រួយទៅបាន? គេត្រូវមានទំនួលខុសត្រូវដោយអាកខានពុំបានពិតប្រាកដមែនគេស្រលាញ់នាងគេត្រូវតែហ៊ានលះបង់អ្វីដែលមិនសំខាន់ទាំងអស់ចេញឲ្យឆ្ងាយទៅ។
« ច៎ាសបងអូនយល់ហើយ » និយាយពីថាមួយគូនេះផ្អែមល្អែមជាមួយគ្នាខ្លាំងឡើងដូហូនៅជិតនោះស្ដាប់លឺហើយធ្វើមុខធ្វើមាត់ដាក់ពួកគេទាំងជ្រេញស្អប់ម៉ងទៅហើយស្វីតមិនចេះទៅស្វីតកន្លែងសោះ។
« ស្អីឯងហ៎ាសដូហូ? » ម្ចាស់សមីខ្លួនគេចាប់បានភ្លាមដូហូរកធ្វើខ្លួនមិនត្រូវសោះគេយកដៃមកអេះក្បាលធ្វើមិនចាប់អារម្មណ៍។
« ឯងនិយាយពីអ្វី? ខ្ញុំមិនយល់សោះ » ដូហូជ្រួញចិញ្ចើមមិនយល់ពិតប្រាកដមែនដោយសារតែម្ចាស់គេចាប់បានទៅហើយនាយបានត្រឹមងីងើរអត់ដឹងគួរនិយាយថាម៉េចឲ្យសម។
« អឺ...» អ៊ុនវ៉ូមិនមាត់តែសម្លក់ដូហូជំនួសទៅវិញំេដឹងថាដូហូច្រណែនស្នេហារបស់គេប្រាកដណាស់បុន្ដែឲ្យគេធ្វើម្ដេចកើតទៅបើដាអ៊ុនស្រលាញ់គេទៅហើយមិនបានស្រលាញ់ដូហូឯងផងអញ្ចឹងនិយាយពីថាគេមានអំនួតដល់កដល់ថ្នាក់ដូហូត្រូវងាកមុខចេញលែងមើលទៅពួកគេទៀត។
