ភាគ:១៩

1K 14 0
                                        


    ពួកគេមិនស្ដាប់គ្រូពន្យល់គិតតែពីជជែកគ្នាអត់មិនបាននឹងដូហូនិយាយ÷
« ដាអ៊ុនមិនស្ដាប់គ្រូទេឬ? »
« ច៎ាស » ដាអ៊ុនឆ្លើយទាំងមិនសមនាងមិញនេះពិតជាមិនបានស្ដាប់គ្រូមែនចូលមកក្រោយគ្រូហើយនៅមិនចេះគោរពតាមវិន័យសាលានាងមិនសមជាសិស្សសោះ។
« អ៊ឹម » ដូហូទទួលបានចម្លើយរួចសម្លឹងមើលទៅក្ដាខៀនមើលគ្រូគាត់ពន្យល់យ៉ាងយកចិត្តទុកដាក់។
« ទៅឆ្លើយអ្វីជាមួយគេ? » អ៊ុនវ៉ូចាប់ផ្តើមរករឿងឈ្លោះគ្នាទៀតហើយនេះវាចេះតែឡា'ម៉េចក្នុងខ្លួន? នាងនិយាយរកមិត្តរួមថ្នាក់ខុសដែរ?នេះកាន់តែមែនទែនទៅហើយតើអញ្ចឹងឲ្យនាងរាប់អានជាមួយអ្នកណាកើត?
« ខុសទៀតហ៎ាស? » នាងរអ៊ូទាំងមុខស្អុយគេនេះចំមែននាងពិបាកចិត្តណាស់អស់ពីមីរីនទៅនាងមានអ្នកណាសិទ្ធិស្នាលទៀត?គេវិញចូលចិត្តមករករឿងមិនចេះឈប់មិនចេះឈរសូម្បីតែនិយាយនឹងដូហូក៏មិនបាននៀក។
« ចង់ត្រូវទៀត? »
« អត់ទេ »
« បើអត់ក៏ឈប់រអ៊ូទៅ»
« ហ៊ឹស....អាងតែយករឿងរំលោភមកគម្រាមគេរហូត »ដាអ៊ុនមុខមិនរីកគេអាងបានម្ដងញាមណាស់នាងមិនរករឿងចាត់ទុកថាសំណាងណាស់ទៅហើយប៉ុន្ដែហេតុអ្វីនាងមិនចេះប្រកែក? នេះមកពីនាងដែរ? បែបហ្នឹងក៏អាចថាបានបើនាងចេះបដិសេធវាគ្មានរឿងកើតឡើងបន្តទៀតឡើយតែធ្វើម្ដេចកើតបើនាងនៅមិនអាចយកឈ្នះកម្លាំងគេម្នាក់នេះបានផង?
« ខ្ញុំមានបាននិយាយឯណា?ឯងគិតនឹកឃើញតែម្នាក់ឯងតើ? »
« ឆឺស...»
« សុំទិញពាក្យហ្នឹងមក »
« អត់លក់ »
« ចុះមានលក់ឲ្យនរណាដែរទេ? »
« ស្អីរបស់ឯង? ឆាប់ស្ដាប់និងមើលលោកគ្រូទៅ » ដាអ៊ុនក្ដិចដើមដៃអ៊ុនវ៉ូញញឹមញញែមដាក់គេនិងងាកមកមើលគ្រូវិញចំណែកម្នាក់ទៀតនេះវិញភ្នែកមើលទៅគ្រូប៉ុន្ដែមានចិត្តងឿយឆ្ងល់មិនទាន់បាត់សោះហើយថាពីរនាក់ចេះតែម៉េចជាមួយគ្នា? ម្ដងឃើញសិទ្ធស្នាលម្ដងឈ្មោះគ្នាប្រកែកគ្នារហូតហើយពេលខ្លះមិននិយាយ។ អ៊ុនវ៉ូនាយលួចញញឹមចុងមាត់សង្ស័យណាស់ថាលួចលង់ស្រលាញ់កូនក្រមុំគេជាមិត្តរបស់ខ្លួននេះរីឯដាអ៊ុនគ្មានដឹងខ្យល់អ្វីបន្តិចសោះហើយថាមានអ្នកកំពុងតែសម្លឹងមើលទៅខ្លួនមិនដាក់ភ្នែកថែមសើចញេមៗម្នាក់ឯងទៀត។
« ពេលចេញពីរៀនឯងទៅញាំអីអត់? » អ៊ុនវ៉ូឆ្លៀតអោនមុខមកខ្សឹបក្បែរត្រចៀកដាអ៊ុនទៀតនាងងាកមុខមកបិះមាត់និងមាត់ទៅហើយរួចបាននាងតូចធ្វើធម្មតាមកវិញ។
« ឯងជាអ្នកចេញលុយទៅខ្ញុំចាំតែញ៊ាំទេ » ដាអ៊ុនញញឹមឡើងស្រស់អាងតែគេញ៊ាំអីមិនធាត់ក៏ចេះតែដាក់ទៅៗមិត្តភក្តិម្នាក់នេះក៏ដឹងចិត្តទៀតពូកែណាស់ខាងហៅនាងញាំអីនោះមិនចេះដាច់អាសូរ។
« ខ្ញុំដឹងតែទៅហើយឯងធ្វើមើលតែមិនដឹងពីខ្ញុំ ហិហិ » នាងយកដៃមកខ្ទប់មាត់សើចសប្បាយជាមួយគ្នាខ្លាំងណាស់នាងងាកមើលសិស្សជុំវិញគេងាកមកមើលនាងគ្រប់គ្នាដោយសារតែពួកគេកំពុងស្ដាប់គ្រូនាងវិញបែរជាអង្គុយសើច។ បើក្រឡេកទៅអ៊ុនវ៉ូគេនៅឡើងស្ងៀមមើលទៅគ្រូបាត់ទុកឲ្យនាងនៅសប្បាយរីករាយម្នាក់ឯងឆឺស...ខឹងណាស់គេនេះបោកនាងឲ្យខ្មាសគេពេញថ្នាក់ឬ?
« អ៊ុនវ៉ូប្រុសចង្រៃ » នាងតូចជេរគេក្បែរត្រចៀកប៉ុណ្ណឹងហើយស្មានតែគេមិនដឹងឬក៏យ៉ាងម៉េចនឹង? នាងតូចបានក្រខ្សែភ្នែកពិឃាតមើលមកមិនដាក់ភ្នែកបើនាងចេញមករករឿងដាក់ខ្លួននោះ? គេអង្គុយតែគេសោះមកជេរនៀកវាសមដ៎េស? មិត្តភក្តិមែនតែក៏ចេះតូចចិត្តដែរណា។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now