« មីរីនម៉ាក់សុំទោស » អ្នកជាម្ដាយចូលមកអោបកូនស្រីអាណិតនាងខ្លាំងពេកក្រៃពិតជាខុសខ្លាំងណាស់ដូចនាងបាននិយាយពិតប្រាកដមែនគាត់មិនដែលសូម្បីតែមានពេលសម្រាប់កូនស្រីខ្លួនឯងគាត់ចំណាយពេលធ្វើការច្រើនជាងមើលថែកូនស្រីគាត់ខុសគាត់សុំទោស។
« មិនមែនជាកំហុសម៉ាក់ចឹងម៉ាក់កុំសុំទោសកូនអីគ្រាន់តែឲ្យកូនទៅកូរ៉េវិញផងបានទេម៉ាក់? » មីរីនចាប់ដៃអង្វរកគាត់ដើម្បីឲ្យគាត់យល់ព្រមនាងអត់បន្ទោសពួកគាត់ច្រើនឡើយ។
« បានៗម៉ាក់ព្រមណាចាំពេលណាសុខភាពកូនគ្រាន់បើជាងនេះចាំម៉ាក់ឲ្យកូនទៅណា »
« ម៉ាក់មិនកុហកកូនទេត្រូវអត់ម៉ាក់? » មីរីនត្រេកអរណាស់ពេលម៉ាក់សន្យាដូច្នេះទៅហើយនាងរំភើបឡើងស្រក់ទឹកភ្នែកចេញមកនាងអរគុណគាត់ពិតមែនដែលយល់ព្រមចំណែកលោកប៉ាវិញគាត់ចាកចេញទៅបាត់។
« ច៎ាសកូនម៉ាក់មិនកុហកទេឥឡូវនេះកូនគេងយកកម្លាំងសិនទៅណា » គាត់ដាក់ឲ្យនាងគេងទៅវិញគាត់ជួយទាញភួយមកដណ្ដប់កូនស្រីយកដៃអង្អែលសក់នាងថ្នមៗនាងតូចបិទភ្នែកគេងទឹកភ្នែកអ្នកម្ដាយស្រក់មកឥតល្ហែរគាត់ពិតជាខុសចំពោះកូនច្រើនណាស់នាងអាចជាហត់អស់កម្លាំងហើយឥឡូវនេះគាត់និងចាំជួយមើលថែនាងគ្រប់ពេលគាត់សន្យា។
ស្រីស្រស់ស្អាតសោភាបានស្លៀកពាក់ស្អាតបាតអង្គុយបត់ជើងទន្ទេញមេរៀនទុកពេលប្រឡងព្រោះថាពេលនាងទៅដើរលេងដឹងតែមេរៀនភ្លេចគ្មានចងចាំឡើយអញ្ចឹងទើបរៀនទន្ទេញវាឲ្យហើយដោយមានអ្នកកម្លោះជាសង្សាជួយប្រាប់តាមពីក្រោយទៀត។
« អូនទៅណាមិនមើលបន្តទេ? » អ៊ុនវ៉ូកំពុងធ្វើលំហាត់ដាអ៊ុនក៏ក្រោកក្រេសបាត់អត់មិនបាននិងសួរនាងថាចង់ទៅណា?
« អូនស្រែកទឹកចង់ទៅរកអីមកផឹកនឹងណា » ដាអ៊ុនឆ្លើយហើយក៏ដើរមកផ្ទះបាយបើកទូរទឹកកកយកទឹកមកចាក់ក្នុងកែវលើកផឹកនឹងចាក់មួយកែវទៀតយកមកឲ្យអ៊ុនវ៉ូខ្លាចថាគេស្រែកដែរ។
« នេះទឹកបងញ៊ាំទៅ » នាងហុចទឹកឲ្យគេរួចអង្គុយចុះយ៉ាងសមរម្យ។
« អរគុណ » គេងើយមុខមកញញឹមយ៉ាងស្រស់បស់ដាក់មកកាន់នាងតូចដាអ៊ុននាងពិតជាយល់ចិត្តរបស់គេពិតមែនមុនហ្នឹងថាឲ្យយកមកឲ្យដែរតែក៏ភ្លេចទៅ។
« ច៎ាសបង » ដាអ៊ុនញញឹមស្ញេញមកអង្គុយធ្វើលំហាត់តាមអ៊ុនវ៉ូដែរមើលតាមបម្រាប់គេថាគេរៀនយ៉ាងម៉េចទើបរៀនពូកែយ៉ាងនេះ? នាងតូចច្រត់ដៃលើចង្ការមើលអ៊ុនវ៉ូឡើងភ្នែកម៉ក់ៗដូចជាកូនឆ្មាដែកនាងចិញ្ចឹមនោះណាស់គួរឲ្យស្រលាញ់ដូចគ្នា។
« បងមើលអី? មុខអូនមានប្រឡាក់អ្វីឬ? » ដាអ៊ុនយកដៃខ្លួនមកជូតលើថ្ពាល់សងខាងថាមានប្រឡាក់អ្វីមែនទេបានជានាយសម្លឹងមិនដាក់ភ្នែក?
« អត់មានទេ »
«ម្ដេចក៏បងមើលអូនម្លេះ? បើអត់មានប្រឡាក់អី? »
« មុខអូនគួរឲ្យក្នាញ់បានជាចេះតែមើលទៅ »
« មុខអូនដូចតែគេឯងសោះកុំចេះតែថានោះ »នាងគ្រវីក្បាលញេនេះតែរកនឹកឃើញតែមានអារម្មណ៍រំភើបដែរតើ! គេក៏ចេះស្វីតហិហិចឹងនាងជ្រើសរើសយកគេមិនខុសទេ។
« បងរកផ្អែមល្អែមជាមួយមិនបានទេអូនឯងនេះ » អ៊ុនវ៉ូចងចិញ្ចើមជាប់គេចង់ស្វីតឲ្យខ្លាំងមិនបានទេមើលសម្ដីនាងទៅដូចមិនចង់បានស្នេហាស្វីតៗដូចគេដូចឯងឡើយតាមមើលទៅទើបមិនដឹងពីតិចនិចមួយនេះ។
« អូយ...អូនដឹងតើចេះតែថាបងទៅ » ដាអ៊ុនខ្លាចអ៊ុនវ៉ូអន់ចិត្តព្រោះអីឥឡូវគេពូកែអន់ចិត្តលេខមួយហើយសម្រាប់នាងបើទាស់ចិត្តតិចតួចអីខឹងប្រាវបាត់ខ្លួនទៅណាបាត់ហើយនាងយកដៃមកលេងថ្ពាល់ញីចុះញីឡើងទើបប្រលែងដៃចេញឲ្យគេធ្វើលំហាត់បន្តទៀត។
« បងហ៎ា...» ដាអ៊ុនអង្គុយមួយភ្លេតរកនឹកអ្វីមកហៅអ៊ុនវ៉ូទៀតហើយឯនាយវិញក៏ជ្រួញចិញ្ចើមចាំស្ដាប់នាងសួរគេ។
« បាទ? អូនមានអី? » អ៊ុនវ៉ូដាក់ប៊ិកចុះងាកមើលនាងថាមានបញ្ហាអ្វីដែរទេ?
« បងរៀនម៉េចខ្លះបានជាពូកែយ៉ាងហ្នឹង? អូនចង់ពូកែដូចបងដែរខ្លាចថាមានគេនិយាយអូនរៀនមិនចេះផងមានសង្សាសុទ្ធតែសិស្សពូកែអូនមិនដឹងគួរឆ្លើយតបទៅវិញយ៉ាងណាទេ » ដាអ៊ុនពោលឡើងមុខក្រៀមក្រំមែនទេវាពិតជាពិបាកចំពោះនាងដែលរៀនមិនចេះអ្វីយកជាការមិនបានផងក៏មកយកសង្សាសិស្សពូកែនៀកមានមើលខ្លួនឯងអត់? ធ្វើអ្វីមិនចេះគិតអញ្ចឹង? នាងខ្ជិលចង់ជ្រលក់មាត់ជាមួយខ្លាំងណាស់ប៉ុន្ដែវាគឺពិតដូចគេថាមែនទោះគេមិនទាន់សួរឥឡូវនេះក៏នាងអាចចាប់បានតាមក្រខ្សែភ្នែកមួយគូរនោះវាលាក់នាងមិនបានឡើយ។
