អ៊ុនវូឈោងដៃមកអង្អែលក្បាលនាងតូចគ្មានរឿងអ្វីដែលនាងធ្វើខុសផងចាំបាច់អីសុំទោស? គេមិនមែនជាមនុស្សគ្មានហេតុផលពេកផងនោះបានញញឹមនិងនិយាយ÷
« សុំទោសបងទៀតហ៎ា? អូនបានធ្វើអីខុស? » អ៊ុនវូគ្រវីក្បាលចរិតនាងដូចជាកូនក្មេងខ្លាំងណាស់បើថាមិនស្រួលត្រង់កន្លែងណាអីវាតែងតែអញ្ចឹងនាងចូលចិត្តប្រើពាក្យសុំទោសក្រោយពីគ្មានពាក្យត្រូវនិយាយជាមួយគ្នាអស់សេចក្ដីនោះ។
« ច៎ាសអូនយល់ហើយឥឡូវនេះបងជួយអូនមកវានៅមិនច្រើនទៀតទេជិតរួចហើយណា » ដាអ៊ុនញញឹមស្ញេញដោយរីករាយត្រឡប់មកវិញអ៊ុនវូនាយលែងខ្ជិលច្រអូសទៀតបានជួយយកអាសារសង្សាសំណប់ចិត្តទៅ។
ក្រឡេកមកមើលមួយគូនៅផ្នែកម្ខាងទៀតនេះវិញមីរីននាងយកអុសដែលសិស្សប្រុសនោះប្រមូលបានមកបង្កាត់ភ្លើងនាងជួយធ្វើការងារគេសព្វគ្រប់ដើម្បីបានអាហារសាច់ញ៊ាំជុំគ្នាឯអ្នកនៅយកប្រដាប់អាំងសាច់ក៏មកដល់ពួកគេរៀបចំទុកដាក់បង្កាត់អស់មួយសន្ទុះធំវាក៏មានរងើកអាចដាក់សាច់អាំងបានហើយនោះមានសិស្សស្រីៗមួយក្រុមមកយកសាច់ដែលដាអ៊ុននិងអ៊ុនវូដិតនោះមកអាំងឲ្យពេញប្រដាប់អាំងនោះឯងមានយ៉ុនជុនជួយប្រែចុះប្រែឡើងពេញទាំងហ្នឹង។ឯអ្នកផ្សេងៗទៀតក៏បានជួយរៀបចំកន្លែងអង្គុយយ៉ាងម៉ាស្អាតអាចអង្គុយអស់គ្នាបានដោយមានបង្កាត់ភ្លើងទុកចោលជិតនោះដែរដើម្បីឲ្យមានពន្លឺគ្រប់គ្រាន់កុំឲ្យឃើញថាវាងងឹតពេក។ ដោយសិស្សទាំងអស់មានការរួមសាមគ្គីគ្នាយ៉ាងស្រុះបែបនេះពិតជាការល្អមែនទែនចេះសហការគ្នាដោយមិនបានទាស់ទែងពាក្យជាមួយគ្នាទាំងអស់។ ដាអ៊ុនឈរអោបដៃមើលទៅមីរីនជាមួយយ៉ុនជុនមានស្នាមញញឹមសប្បាយជាប់ថ្ពាល់ទាំងដងមិនបាត់អ៊ុនវូវិញមិនយល់ឃើញថានាងតូចមើលមីរីនឡើយយល់ថានាងកំពុងតែជាប់ចិត្តនឹងយ៉ុនជុនមិនខានទើបមិនចាប់អារម្មណ៍ជាមួយនិងខ្លួនដែលឈរនៅក្បែរនេះទាល់តែសោះ។
« អូនលង់អាយ៉ុនជុនមែនបានជាមើលវាមិនដាក់ភ្នែកអ្វីបន្តិចអញ្ចឹងនោះ?អូនឆ្លើយមក » អ៊ុនវូចាប់ស្មារនាងងាកមកមើលមុខខ្លួនឯងភ្នែកឡើងក្រហមដោយសារតែយ៉ុនជុនឥឡូវនេះមិនដូចកាលពីយ៉ុនជុនពីមុនផងអញ្ចឹងគេមិនសូវទុកចិត្តនាងតូចឡើយ។
« បងគិតអ្វីឆ្កួតៗទៀតហើយ? គម្រោងការពួកយើងបានត្រៀមរួចហើយមិនចឹងឬ? ក្រែងបងជាអ្នកថាធ្វើវាម្នាក់ឯងបានមិនចឹងឬ? ឥឡូវមកខឹងអូន? » ដាអ៊ុនធ្វើភ្នែកស្លឺដាក់គេនេះប្រួលប្រែចិត្តលឿនមែនលើកមុននោះពេលនាងនិយាយគេថាចាំចាត់ការឲ្យឥឡូវនេះនាងចង់សង្កេតមើលពីរនាក់ហ្នឹងក៏អ៊ុនវូខឹងច្រឡោតមកចាប់ស្មារនាងសួររឿងមួយនេះទៅវិញខឹងណាស់ដែរពេលគេមិនទុកសម្ដីនាងឲ្យមានតម្លៃជាងនេះឆាប់តែខឹង។
« អូរ...បងបិះតែភ្លេចបាត់បើអូនមិននិយាយមកមុននេះឥឡូវអូននៅឈរចាំបងទីនេះហើយចាំបងចាត់ចែងរឿងមួយនេះអូនមិនបាច់រួមដៃជាមួយបងទេដឹងឬនៅ? » អ៊ុនវូដាក់បម្រាមដាអ៊ុនជាមុនគេសុខចិត្តធ្វើវាម្នាក់ឯងមិនចង់ឲ្យនាងលូកដៃចូលរួមជាមួយនោះឡើយរឿងហេតុកើតឡើងមកបែបណាគេទទួលយកតែម្នាក់ឯងទៅបានហើយព្រោះខ្លាចថារឿងដែលគេចាត់ការនោះមានបញ្ហាប៉ះពាល់ដល់នាងដែលមិនបានលូកដៃចូលផងនោះមានរឿងទទេរៗ។
« បងគិតចង់ចាត់ចែងយ៉ាងណាពេលនេះ?មិនឲ្យអូនបានដឹងផងទេ? » ដាអ៊ុនសួរសាកចិត្តទោះបីជាដឹងថាគេមិនចង់ប្រាប់ក៏ប្រឹងសួរបញ្ជាក់ដែរដើម្បីឲ្យច្បាស់ទៅជាមួយនិងគ្នាដែរ។
« អត់បានទេ » អ៊ុនវូលើកដៃគ្រវីពិតជាប្រាប់មិនបានមែនឯនាងក៏ពេបមាត់មិនដឹងក៏បានដែរសុខចិត្តឈរចាំមើលលទ្ធផលចេញមកវិញប្រសើរជាងហិហិ...អ៊ុនវូញញឹមកំហូចទៀតហើយសង្ដ័យថារឿងមួយនោះវាមិនសូវជាល្អប៉ុន្មានទេតាមមើលទៅនោះបើតាមសម្ដីនិងការញញឹមមួយនោះនាងវិញមិនសង្ស័យក៏ស្របតាមអ៊ុនវូ។
