មីរីនដើរមកដល់ខាងមុខឆ្ងាយពីគេហើយនៅមកឆ្លើយតបស្ដីឲ្យគេមិនសំចៃពាក្យសម្ដីទៅណាសោះឡើងយ៉ុនជុនត្រូវដេញចាប់នាងតាមពីក្រោយ្លោះវិញមិនដឹងដែលឲ្យចាញ់អ្នកណានោះទេនិយាយចាញ់គេប្រហែលសុខចិត្តហែកមាត់ចោលមិនខាន។
« រត់ធ្វើអីឆាប់ឈប់ភ្លាមទៅ » យ៉ុនជុនដេញតាមដូចជាកូនក្មេងខ្លាំងណាស់ពួកគេរត់លេងរហូតទាល់តែមកដល់កន្លែងដើមវិញទាំងមិនដឹងខ្លួន។
« ហីយ៉ា...មីរីនឯងដើរជាមួយណាគេហ្នឹង?» ដាអ៊ុនរកមីរីនមិនឃើញអស់មួយសន្ទុះដែរទើបបានរករត់លរងជាមួយមនុស្សប្រុសម្នាក់ថែមទៀតផងអត់មិនបាននិងចូលមកសួរ។
« មានអ្នកណាគឺយ៉ុនជុនមិត្តភក្តិគ្នានោះអី »
« អាវ...ជាគេទេ? »
« ត្រូវហើយ! ខ្ញុំដំបូងក៏មើលមិនដឹងស្មានតែជាអ្នកណាគេផ្សេងតើ » នាងសើចស្ញេញមកដាអ៊ុនព្រោះអីវាញឺពិតប្រាកដណាស់នាងខំឲ្យដូហូជួយសួរគេឯងឲ្យជួយហើយហេតុអ្វីមិនលឺមាត់គេនិយាយមក? ឥឡូវនេះទើបបានសារភាព?
« គេសង្ហារណាស់ឯងឃើញតែមិនចេះធ្វើខ្លួនឥឡូវប្លែកស្អាតសង្ហាសាហាវណាវ៉ើយឯងសុំស្រលាញ់គេម៉ងទៅព្រោះពួកឯងសិទ្ធិស្នាលជាមួយគ្នាណាស់បើតាមមតិយោបល់របស់គ្នាយកជាការសិនទៅ » ដាអ៊ុនពីមុនមិនមែនជាមនុស្សចូលចិត្តជម្រុញមិត្តភក្តិ
ឲ្យទាក់ទងឬសារភាពដាក់អ្នកណាផងពេលនេះប្លែកសាហាវនាងចេះមកនិយាយផ្លែផ្កាពាក្យសម្ដីជាមួយនិងនាងថែមទៀតកាន់តែប្លែកអើយសែនប្លែកតាម៉ងនិយាយមែនមីរីនងាកមើលមុខដាអ៊ុនថ្មែរចេះតែមកបញ្ជោឲ្យនាងទៅសារភាពស្នេហ៍បានដូចម្ដេចទៅ? កាន់តែមិនកើតទៅថែមទៅទៀតហត់ចិត្តណាស់មិត្តនាងប្រែហើយ។
« ឯងយកពាក្យរបស់គ្នាកាលពីមុនមកប្រើឥឡូវនេះផងឬ?ឯងមានសុំការអនុញ្ញាតពីគ្នាហើយឬនៅ? ឯងចង់យ៉ាងម៉េច? » នាងញាក់ចិញ្ចើមអិបដៃបកសួរត្រឡប់វិញកាលដែលនាងនិយាយលលេងឬគ្រាន់តែជាពាក្យសម្ដីអត់បានការសោះដាអ៊ុនគុបពីមកទាល់តែបានមែនសុំសរសើរនេះមិត្តភក្តិណាឲ្យទៅសារភាពនាំតែបាត់បង់មិត្តភាពទេនៅបែបនេះល្អបំផុត។
« ពាក្យទំនងចេះតែនិយាយទៅយ៉ាងណាក៏វាត្រូវរឿងរបស់ឯងដែរ »
« អត់មានត្រូវឡើយឯងកុំចេះតែនិយាយណា »
« កុំមកធ្វើពើទទួលយកការពិតទៅ! គ្នាមើលដឹងណាតាមក្រខ្សែភ្នែករបស់ឯងមួយនោះវាបង្ហាញមកជាក់ច្បាស់មកកាន់គ្នាហើយកុំលាក់ទៀត » ដាអ៊ុនចូលកាន់តែកៀកយកដៃមកដាក់ជាសញ្ញាបញ្ជាក់គេមើលជាក់បែបនេះឯងគ្មានឯណាទៅផ្សេងទៀតមើលដឹងក្រៅពីនាងជាមិត្តជិតដិតម្នាក់នេះឡើយលាក់អ្នកណាក៏លាក់ចុះប៉ុន្ដែនាងលាក់បាំងដាអ៊ុនមិនជិត។
« តាមហ្នឹងទៅគិតតែពីរឿងរបស់ឯងចុះកុំបាច់មកខ្វល់ជាមួយគ្នាអីអត់ប្រយោជន៍ឡើយ»
« ឯងស្រលាញ់គេទេដឹង? »
« ជាមិត្តភក្តិស្រលាញ់យ៉ាងម៉េចបាន? »
« មិត្តភក្តិក៏អាចស្រលាញ់គ្នាបានវាមិនបានខុសឯណា? វាជារឿងបេះដូងរវាងមនុស្សពីរនាក់តើមានអ្នកណាមកហាមឃាត់បាន? » នាងលើកពាក្យនេះមកវាចាចំៗដាក់មីរីនច្បាស់ៗដោយសារតែមិត្តភក្តិស្រលាញ់គ្នាក៏មិនបានវាមិនថ្វីឡើយមើលនាងហើយអ៊ុនវូជាគម្រូទៅមិត្តភក្ដិឡើងសិទ្ធិស្នាលជាមួយគ្នាឥឡូវនេះស្រលាញ់គ្នាជាគូរសង្សាបាត់គ្មានបញ្ហាថែមទៀតហើយមកព្រួយបារម្ភស្ទាក់ស្ទើរត្រឹមប៉ុណ្ណឹង?
« ខ្លាចគេថាមិត្តស៊ីមិត្ត » មីរីននៅតែគិតយ៉ាងដូច្នេះនាងរកពាក្យអ្វីមកនិយាយឲ្យបានច្រើនជាងនេះទៅមុខទៀតមិនទាន់បានខួរក្បាលនាងវាដិតដាមជាប់ពាក្យនេះគ្មានសេសសល់ទៅណាគ្រប់យ៉ាងមិនថាទោះបានឃើញគូរស្នេហ៍ដាអ៊ុនក៏នៅមិនទាន់អស់ចិត្តជាពិសេសមាត់មនុស្សលឿនខ្លាំងណាស់ម៉្យាងឥឡូវនេះយ៉ុនជុនមិនដូចកាលមុនឡើយ។ ពីមុនជាមនុស្សមិនស្អាតសង្ហាដូចគេឥឡូវនេះគេសង្ហាខ្លាំងណាស់ប្រសិនបើមានគេឃើញដឹងតែលង់ស្នេហ៍នាងគ្រប់គ្នារួចពួកគេអាចជានិយាយដើមនាងពីក្រោយខ្នងម្ដងមិនខាន។
« ឯងរស់បានព្រោះមាត់អ្នកដទៃឬ? គេនិយាយបែបណាក៏និយាយទៅចុះចាំមើលពេលពួកគេជួបស្ថានភាពមួយនេះវាពិបាកចិត្តកម្រិតណា? ឯងគិតវាឲ្យច្បាស់ព្រោះតាមគ្នាមើលទៅយ៉ុនជុនគេជាមនុស្សល្អខ្លាំងណាស់កុំចចេសកុំគិតតែពីមាត់គេឲ្យសោះគេថាម៉េចក៏ថាទៅឲ្យតែឯងមានសេចក្ដីសុខជាមួយមនុស្សដែលឯងស្រលាញ់វាគ្រប់គ្រាន់បំផុតទៅហើយដឹងឬនៅ? »ដាអ៊ុនដាក់ដៃលើស្មាមិត្តរៀបរាប់យ៉ាងហូរហែរស្ថានភាពមួយនេះនាងជួបផ្ទាល់ហើយហេតុអ្វីក៏នាងមិនបង្ហាញឲ្យមីរីនបានឃើញដែរទៅ? ឥឡូវនេះនាងតូចដាអ៊ុនឆ្លើយមកបានច្រើនណាស់ដាស់តឿនសតិមីរីនត្រឡប់មកវិញកុំឲ្យតែងប់ងល់ជាមួយពាក្យគេមាត់អ្នកដទៃអត់ប្រយោជន៍ទាំងនោះថែមទៀត។
