អ៊ុនវូជ្រួញចិញ្ចើមចង់ធ្វើអ្វីគេបានទៅបើនាងឈឺ? មានអំនួតពេកហើយអូនស្រីនេះមិញហ្នឹងគ្មានកម្លាំងតបតគេច្រើនផងឥឡូវមកសម្ដីហាក់ហំហានណាស់តើចឹងបានគេមិនអាចទប់តណ្ហាខ្លួនឯងបានទាល់តែសោះមកពីនាងមានអំនួតរហូតតែម្ដងទៅហើយនៀក។
« ឈប់គិតទៅសម្ដីមុននេះ » នាងអៀនមាត់ពេកក៏ដាក់មុខលើទ្រូងនាយកម្លោះអៀនហ៎ានិយាយហើយទើបភ្ញាក់ស្មារតី។
« បងដឹងតើ »
« បងថាមានរឿងត្រូវនិយាយប្រាប់អូននោះអី? ឥឡូវនេះនិយាយមកអូនចាំស្ដាប់មុនពេលចូលគេងបងកុំចង់មកថាចាំព្រឹកឲ្យសោះ » ការនិយាយបន្លំរបស់នាងបានផលត្រឡប់មកវិញណាស់នាងខំប្រឹងវាចាបន្លប់ឲ្យគេឈប់គិតរឿងនាងស្រដីទៅមុនហ្នឹងដោយលើកយករឿងគេបានប្រាប់នាងឥឡូវស្ងាត់ល្អណាស់អាចនិយាយប្រាប់បានហើយ។
« បាទអូនសម្លាញ់...! ខ្សឺត...! ការពិតទៅនារីម្នាក់ដែលមើលបងនោះជាប្អូនស្រីជីដូនមួយរបស់បងទេនាងបានមកមើលបងព្រោះម៉ាក់គាត់ឲ្យមកណាមួយពេលហ្នឹងអូនរវល់មករៀនទៀតបានជាបងយល់ព្រមប៉ុន្តែមិនបានសោះថាអូនទៅហើយឃើញថាបងនៅជាមួយស្រីដទៃ » នាយចាប់អោបនាងសម្លឹងមើលទៅកែវភ្នែកនាងតូចដាអ៊ុនបញ្ជាក់កាន់តែច្បាស់តាមក្រខ្សែភ្នែកមួយនោះគេគ្មានបំណងមួយណាថានិងក្បត់នាងសូម្បីតែបន្តិចឡើតអញ្ចឹងឲ្យនាងជឿជាក់លើរូបនាយបានរឿងត្រូវបាននិយាយគឺមានប៉ុណ្ណឹងអត់មានលើសហ្នឹងឡើយ។
« នាងជាគ្រូពេទ្យ? » កាលទៅនោះនាងឃើញម៉ូប៊ីពាក់ឯកសណ្ឋានាំពេទ្យស្រីមើលថែអ្នកជំងឺទើបត្រូវសួរអ៊ុនវូបន្ថែមទៀតថាវាយ៉ាងម៉េចដូចនាងនិយាយឬទេ?
« គឺមិនមែនទេគ្រាន់តែវាជាក្ដីស្រមៃរបស់នាងប៉ុណ្ណោះតាមធម្មតានាងពាក់តែបែបហ្នឹងបងឡើងទម្លាប់ឃើញហើយ »
« បែបហ្នឹងទេ?អូនស្មានថានាងជាពេទ្យហិហិ » នាងសើចស្ញេញមកកាន់អ៊ុនវូលេចភ្នែកអស់ហើយនិយាយទៅមើលត្រឹមមុខប្រច័ណ្ឌណាស់ក្រោយពីដឹងការពិតសើចស្ញេញអញ្ចឹងហ៎េកមិនយល់សោះដំបូងមុខឡើងស្ងួតឥឡូវរីកដូចគ្រាប់ជី។
« អូនខឹងបងខ្លាំងអត់ ? »
« ខឹងខ្លាំងណាស់ទើបបានជាចេញមកខាងក្រៅបាត់ទៅ »
« ឥឡូវនេះឈប់ចឹងដឹងការពិតហើយអូនអាចគេងទៅបានឬនៅហ៎ា? »
« នៅទេមានរឿងមួយទៀតចង់សួរបង » ដាអ៊ុនមានរឿងមួយចំនួនតូចទៀតប៉ុន្តែចូលមករករឿងសំខាន់វិញម្ដង។
« សួរបងមកបងនិងចាំឆ្លើយ »
«អូនចង់ប្រាប់ម៉ាក់ប៉ាបានដឹងតើបងព្រមអត់? » ដាអ៊ុនមិនហ៊ានមើលមុខនាយចំឡើយខ្លាចអ៊ុនវូមិនគិរដូចជាខ្លួនឯងគេសង្ស័យថាអាចជានៅទុកលាក់ដឹងយែអ្នកនៅក្នុងសាលារៀងមួយនេះហើយឥឡូវនេះនាងមិនចង់លាក់បាំងបើជ្រុលជាដឹងហើយក៏ដឹងឲ្យគ្រប់គ្នាតែម្ដងទៅវាប្រសើរជាង។
« បងចង់ប្រាប់តាំងពីថ្ងៃដំបូងប៉ុន្ដែបងយល់ថាអូនមិនយល់ស្រប » អ៊ុនវូចាប់ដៃនាងតូចអង្អែលថ្នមៗជាមួយគ្នារឿងមួយនេះក៏នាយចង់ដឹងចង់លឺចេញពីមាត់នាងថាព្រមឬមិនព្រម?ពេលវេលានេះនាយពិតជាសប្បាយចិត្តណាស់។
« អញ្ចឹងទៅជួបពួកគាត់ព្រឹកស្អែកនេះទេ? » នាងតូចហើយមុខមើលទៅកាន់អ្នកកម្លោះបើកភ្នែកម៉ក់ៗដាក់ញញឹមញញែមរីករាយដូចគេផងដែររីករាយខ្លាំងបំផុតទៅហើយនិយាយពិតប្រាកដមែន។
« បងតាមអូន » អ៊ុនវូថើបថ្ងាសដាអ៊ុនទាញនាងអោបនាងយ៉ាងណែនព្រោះគេមានសេចក្ដីសុខខ្លាំងណាស់ក្រោយពីបាននៅក្បែរកៀកកើយជាមួយនារីម្នាក់នេះ។
« អូនស្រលាញ់បងណាស់ » ពាក្យប៉ុន្មានម៉ាត់នេះមាងពោលវាចេញពីចិត្តគ្មាននរណាម្នាក់ចាប់បង្ខំឲ្យនាងនិយាយចេញមកឡើយវាជាអារម្មណ៍ស្នេហាមួយគ្មាននរណាម្នាក់អាចកាត់ថ្លៃវាចេញបាន។
« បងក៏ស្រលាញ់អូនដែរព្រះនាងតូចរបស់បង » អ៊ុនវូរំភើបខ្លាំងមែនទែនដែលមានមនុស្សស្រីល្អសោភាដូចជាដាអ៊ុនម្នាក់នេះនាងមិនបានខ្វល់ពីអតីតកាលរបស់គេមានស្រីញីជាច្រើននោះឡើយសំខាន់នាងស្រលាញ់គេអត់គេមិនបានមិនចង់ឃ្លានឆ្ងាយពីនាងសូម្បីតែមួយជំហាន។
