« កុំមកអង្គុយយំដូចកូនក្មេងអីត្រឹមរឿងចឹងសោះចាំធ្វើពេលណាក៏បានដែរ » អ៊ុនវ៉ូលួងលោមគេហើយនៅមកលួចសើចទៀតយ៉ាងទំនងទៅហើយនាងខូចចិត្តសឹងអីគេនៅមានចិត្តមកសើចទៀត?
« មែនហ៎? » នាងតូចងាកមកញញឹមញញែមដាក់គេវិញមុខឡើងរីកដូចគ្រាប់ជីបន្ទាប់មកហើយបាននាងដោះខ្សែក្រវ៉ាត់ចេញពីខ្លួនមកអង្គុយលើភ្លៅអ៊ុនវ៉ូយ៉ាងលឿន។
« ដាអ៊ុនធ្វើអីហ្នឹង? ខ្ញុំកំពុងតែបើកឡានណា » អ៊ុនវ៉ូចាប់នាងយកចេញមិនបានព្រោះតែតោងគេឡើងស្អិតតតាក់ជាងកាវ502ទៅទៀតហើយលោកអើយ។
« ចង់រំលោភឯង »
« រំលោភស្អីឯង? »
« នៅឲ្យស្ងៀមទុកខ្ញុំជាអ្នកធ្វើ»
« ដាអ៊ុនខ្ញុំកំពុងតែបើកឡានចាំមួយភ្លេតសិនទៅ »
« អ៊ឹម...»
រាងសង្ហាគិតតែពីបើកឡានឲ្យលឿនទៅនាងធ្វើទុក្ខទោម្នេញខ្លាំងមែនទែនគេបានព្យាយាមអស់ពីសម្ថភាពទៅហើយក្រោយពីនាងលូកលាន់គេមិនឈប់។ ការទន្ទឹងរងចាំរបស់នាយកម្លោះបានមកដល់ញេបានចតឡានទុកនឹងបើកទ្បានលើកបីដាអ៊ុនទៅបន្ទប់។
« ដាអ៊ុនឈរនៅឲ្យស្ងៀម » នាយដាក់ឲ្យឈរកក្នុងជណ្ដើរយន្តប៉ុន្ដែនាងបែរនៅមិនស្ងៀមៗរលែងត្រង់ខ្លួនទៀតដាអ៊ុនលើកជើងម្ខាងមកដាក់លើចង្កេះអ៊ុនវ៉ូអោនមុខមកជិតគេទាំងដែលខ្លួនឯងកម្ពស់ទាបសោះនឹងហ៎ាស។ ជណ្តើរយន្តបានបើកចេញមកភ្លាមនាយបានលើកពរនាងដើរចេញមកសំណាងណាស់ទៅហើយមិនទាន់ឃើញមាននរណម្នាក់ដើរកាត់នៅទីនេះគុំអីខ្មាសគេស្លាប់ហើយ។
ក្រាក....!
ទ្វារបន្ទប់បើកឡើងមកអ៊ុនវ៉ូទាក់ទ្វាបើកនឹងបិទចាក់សោចាក់គន្លឹះយ៉ាងមានសុវត្ថិភាពវិញ។
ព្រូស...!
នាយដាក់ឲ្យដាអ៊ុនគេងលើគ្រែទាំងមិនថ្នមដៃនាងឯណោះមុខឡើងជូរចុកចង្កេះណាស់សង្ស័យតែគ្រិចក៏មិនដឹងទម្លាក់ឲ្យថ្នមជាងនេះមិនបានទេឬមួយក៏យ៉ាងណាដែរទៅ?
« អូយ..មនុស្សចង្រៃឈឺណាស់ » ពេលធ្លាក់វឹងនាងគ្រាន់មានសតិមកវិញសម្លក់មុខអ៊ុនវ៉ូភ្លាមនិងបានទាញដៃរ៉ូបដែលធ្លាក់បញ្ចេញគល់ទ្រូងម្ខាងយ៉ាងច្បាស់ពេញភ្នែកឲ្យអ្នកកម្លោះបានឃើញ។
« សង្ស័យថាវាអាចជាឈឺខ្លាំងជាងនេះក៏ថាបាន » គេយកអណ្ដាតទល់ថ្ពាល់ខាងឆ្វេងគ្រឺតខ្នាញ់ណាស់មើលនាងចុះស្លៀកពាក់ឡើងបញ្ចេញសាច់ឲ្យប្រុសផ្សេងមើលគេទប់សឹងស្លាប់ភ្នែកពួកគេទាំងនោះសង្ស័យត្រូវនាយខ្វេះចេញមិនខាននោះឡើយ។
« ខ្ពើមសម្ដីណាស់...ពួកយើងត្រឹមជាមិត្តគ្មានអ្វីលើសពីនេះផងឯងល្មមឈប់គិតទៅជាពិសេសរឿងដេកជាមួយគ្នាចាត់ទុកថាគ្មានរឿងអីកើតឡើងម៉្យាងវាជាចំណង់មួយពេលរបស់ពួកយើងប៉ុណ្ណោះ » ដាអ៊ុននិយាយទាំងមិនស្រួលក្នុងចិត្តរួចមកក៏បានក្រោកអង្គុយលើគ្រែដោះស្បែកជើងចេញរៀបក្រោកទៅហើយត្រូវបានអ៊ុនវ៉ូចាប់នាយផ្ដួលលើគ្រែទ្រោបពីលើនាងនឹងស្រាក់ដៃនាងជាប់មិនលែងទៅណាទឹកមុខគេបញ្ជាក់ច្បាស់ណាស់ថាកំពុងតែខឹងជាមួយសម្ដីអត់បានការទាំងនេះខ្លាំងមែន។ គេជាមិត្តភក្តិ? រឿងដល់ថ្នាក់នេះហើយនាងអាចហាស្ដីមកបានប៉ុណ្ណឹងទៅបាន?
អ៊ុនវ៉ូខាំមាត់សង្កត់ចិត្តមិនស្ដីច្រើនរករឿងឈ្លោះច្រើនជាងនេះទៅទេប៉ុន្តែមើលសម្ដីនាងចុះ?
« លែងទៅខ្ញុំត្រូវទៅបន្ទប់វិញ » អ៊ុនវ៉ូងក់ក្បាលក្រោកចេញពីលើខ្លួននាងគេលើកដៃចុះចាញ់ហើយគេចាញ់នាងហើយគេសុខចិត្តដើរវែកផ្លូវឲ្យនាងចេញទៅវិញ។
ដាអ៊ុនដើរចេញយកដៃមកខ្ទប់មាត់នាងកាន់ស្បែកជើងផងដែរ។ ទ្វារបន្ទប់បើកឡើងមកហើយនាងអង្គុយសម្រូតខ្លួននឹងទ្វា។
តក់....!
ទឹកភ្នែកស្រីស្ងួតបានស្រក់មកមិនដាច់ទៅណានាងយំមិនហ៊ានបញ្ចេញសម្លេងឲ្យនរណាម្នាក់បានលឺពីការឈឺចាប់មួយនេះឡើយ។ នាងយំដោយសារតែសារភាពពីចិត្តនេះមិនបាននាងហាស្ដីមិនកើតក្លាយទៅជាមិត្តភក្តិនឹងគ្នាវិញវាមិនទាស់ខុសទេ? នាងគិតសព្វៗឲ្យវាត្រឹមត្រូវអ៊ុនវ៉ូគេមានស្រីច្រើនណាស់បើថ្ងៃណាមួយគេនៅមិនកែឲ្យនាងរស់នៅជាមួយបានដោយរបៀបណា? វាពិតជាមិនងាយស្រួលឡើយដែលត្រូវរស់នៅជាមួយមនុស្សប្រុសញៀនតណ្ហានោះ? នាងគិតច្បាស់ហើយម៉្យាងក៏យល់ថាវាត្រូវ។
« ខ្ញុំកើតអី? ហេតុអ្វីក៏យំ? ខ្ញុំបានសម្រេចចិត្តហើយ ហ៉ឹក...អាទឹកភ្នែកឆ្កួតឈប់ស្រក់មកទៀតហ៊ឹកៗៗៗខ្ញុំអត់បានយំទេខ្ញុំមិនមែនចង់បែកពីគេឯណា?ប៉ុន្តែ...ហ៊ឹកៗៗៗ...វាគឺចុកទ្រូងខាងឆ្វេងនេះខ្លាំងណាស់...ហ៊ឹកៗៗៗ...» នាងទប់ទ្រូងខាងឆ្វេងវាឈឺចុកចាប់ខ្ទោកបន្ទាប់ពីបាននិយាយប្រាប់អ៊ុនវ៉ូរួចហើយមកនាងបែរជាមកអង្គុយឈឺចាប់តោះគេវិញនោះ? គេប្រហែលជាសប្បាយចិត្តណាស់ហើយក្រោយពីឃើញនាងក្លាយទៅជាមនុស្សយ៉ាងហ្នឹងនាងងប់ងល់តែមិនដល់គេ។នាងតូចក្រោកឈរមកដាក់គូថអង្គុយលើគ្រែប្រាស់ខ្លួនគេងបាត់បិទភ្នែកគេងទាំងទឹកភ្នែកកំពុងតែស្រក់ចុះមក។
