ភាគ:៦៨

394 9 0
                                        


    ម៉ាក់ប៉ាទាំងសងខាងនៅរក្សាទឹកមុខនឹងថ្កល់ដដែលមិនព្រមហើបមាត់មានប្រសាសន៍មកទាល់តែសោះឡើងដាអ៊ុនយំរហរមរហាមជាងកូនក្មេងទាបៅម្ដាយទៅទៀតឯអ៊ុនវូអង្គុយអង្អែលខ្នងនាងតូចទាំងមុខមិនស្រស់ដែរ។
«នេះគឺជាដំណឹងល្អខ្លាំងណាស់ » អ្នកម៉ាក់ខាងប្រុសវាចាឡើងមកលាន់លឺខ្លាំងណាស់សំណាងហើយយដែលក្នុងហាងមិនសូវជាមានមនុស្សច្រើនចូលមកញ៊ាំអ្វីបើមិនអញ្ចឹងពួកគេខ្មាសអ្នកដទៃបាត់នេះដាអ៊ុននាងយំមែនទែនមិនបានយំយកក្ដីអាណិតឡើយនាងយំព្រោះនាងស្រលាញ់អ៊ុនវូស្មោះអស់ពីចិត្តបើក្រុមគ្រួសារមិនព្រមឲ្យនាងយល់យ៉ាងណាបន្ត? នាងពិបាកសម្រេចចិត្តណាស់ប៉ុន្តែស្ដាប់ចម្លើយភ្លាមពួកគេទាំងពីរអាចដកដង្ហើមវិញបានយ៉ាងងាយស្រួលលែងមានទុក្ខព្រួយកណ្ដាលទីគ្រាន់តែនៅម្ខាងទៀតគឺខាងម៉ាក់ប៉ាដាអ៊ុន។
« ដាអ៊ុនមើលចុះយំឡើងហើមភ្នែកអស់ហើយនេះគិតថាម៉ាក់ប៉ាមិនព្រមជាមួយពួកកូនឬ? ម៉ាក់ប៉ាសប្បាយចិត្តស្ទើរស្លាប់នៀកមិញនេះរវល់រំភើបពេកមិនបានបញ្ចេញមកឲ្យកូនស្រីម៉ាក់យំលែងស្អាតអស់» លោកស្រីលីអោបលួងលោមកូនស្រីយកនាងមកជិតគាត់ស្រឡាញ់កូនសឹងអីនោះរឿងត្រឹមប៉ុណ្ណឹងថាអ្វីមិនព្រមបានទៅ? មិនថាពួកគេជាមិត្តភក្តិក៏ដោយក៏ពួកគាត់បើកដៃឲ្យពីរនាក់នេះទាក់ទងគ្នាបានមួយសេរីឲ្យតែមានចិត្តស្មោះស្ម័គ្រគ្នាពិតប្រាកដមិនតាមអារម្មណ៍មួយឆាវដែលអ៊ុនវូធ្លាប់បានប្រព្រឹត្តនោះទៅបានហើយ។
« ម៉ាក់ហ៎ក...កូនភ័យខ្លាំងណាស់ស្មានថាម៉ាក់ប៉ាមិនព្រមហើយចង់បំបែកពួកកូនហើយតើបើលែងស្ងាត់ទៅអស់អញ្ចឹង » ដាអ៊ុនពេបមាត់មកកាន់ម៉ាក់នាងភ័យមែនមើលតែទឹកភ្នែកនិងភ្នែកដែលក្រហមហើមមួយនោះដឹងបាត់អ៊ុនវូគេមិនដឹងថាម៉ាក់ប៉ាទាំងសងខាងនេះធ្វើស៊ីផ្លូវចិត្តគេយ៉ាងនេះសោះគេក៏មិនខុសអ្វីពីស្រីតូចដាអ៊ុនបើអត់ពីនាងទៅគេរស់នៅយ៉ាងម៉េចបាន? នាងប្រៀបដូចជាជីវិតទីពីរបន្ទាប់ពីម៉ាក់ប៉ាធ្លាប់បានចិញ្ចឹមគេខ្លាំងណាស់អាចឲ្យគេចោលនាងម៉្ដេចបាន? វាមិនងាយពេកទេ? គេស្រលាញ់គេចង់ថ្នមនាងឲ្យល្អជាងនេះស្មានថាបំណងរបស់មិនបានសម្រេច។
« អីយ៉ាកូនកុំគិតអញ្ចឹងអីបើឲ្យម៉ាក់បំបែកពួកកូនម៉ាក់ប្រហែលជាធ្លាក់នរកទេដឹង?ដោយសារតែបំបែកគូរស្នេហ៍អ្នកដទៃនោះ? ជាពិសេសជាកូនប្រុសកូនស្រីរបស់ម៉ាក់ទៀត » មកដល់ត្រង់នេះរៀងអស់សំណើចជាមួយសម្ដីដាអ៊ុនដូចគ្នានាងយល់ឃើញតែឯងគិតតែឯងហ្នឹង? ធ្វើម្ដេចបានដឹងច្បាស់ពីចិត្តពួកគាត់បានទៅ? ភ័យនៅមិនទាន់បាត់ទេនិយាយទោះបីគេជាមនុស្សប្រុសក៏ខ្លាចចុះទម្រាំដាអ៊ុននោះវិញ?
«ម៉ាក់ធ្វើឲ្យអនាគតប្រពន្ធខ្ញុំភ័យណាស់ » អ៊ុនវូចាប់អោបស្មានាងតូចនៅមុខម៉ាក់ប៉ាគេដោយមិនខ្លបខ្លាចអ្វីទាំងអស់បើគេស្រលាញ់គេបង្ហាញគ្រប់ទង្វើទាំងនេះចេញមកគ្មានឲ្យខុសអ្វីបន្តិចទេដូចគេបានពោលមុននេះចឹងដាអ៊ុនត្រូវជាអនាគតប្រពន្ធដូចនេះរឿងអ្វីដែលនាងពិបាកចិត្តគេក៏ពិបាកចិត្តដូចគ្នាកាត់ថ្លៃពុំបានទាំងអស់។ ដាអ៊ុនអស់ពីយំមកអង្គុយអៀនប្រៀនជាមួយសម្ដីលេបខាយរបស់អនាគរស្វាមីនេះមែនចូលចិត្តឲ្យតែនាងរំភើបញាប់ញ័រជាមួយអារម្មណ៍ខ្លួនឯងជាមួយគេម្នាក់នេះមិនដែលបាត់ទៅណាសោះហើយ។
« បងអ៊ុនវូអូនអៀនណា » ដាអ៊ុនអោនខ្សឹបក្បែរត្រចៀកនាយមុខក្រហមងាំងដូចម្ទេសទុំយ៉ាងអញ្ចឹងលោកអើយមើលហើយកាន់តែគួរឲ្យគ្រឺតក្នាញ់ខ្លាំងណាស់ជាមួយថ្ពាល់ទាំងសងខាងវាបានដកជាប់ពេញកែវភ្នែកបបូរមាត់នាងគេចង់តែត្របាក់ថើបបឺកជញ្ជក់វាឥឡូវនេះទេគ្រាន់តែពេលនេះក្រុមគ្រួសារនៅត្រូវទប់ខ្លួនឯងឲ្យនឹងនរមិនអាចឈ្លានពាននៅចំពោះមុខគេឡើយ។
« ហ៎ាសហ៎ា...មើលចុះដាអ៊ុនអៀនហើយ » ម៉ាក់របស់អ៊ុនវូគាត់ចម្អន់អនាគតកូនប្រសារស្រីលេងៗបើនាងមុខក្រហមមែនបើមិនឲ្យគាត់និយាយលឺទើបចម្លែកខ្លាំងណាស់នាងអៀនបែបនេះកាន់តែគួរឲ្យស្រលាញ់ថែមទៀត។

🔥លើសពីមិត្ត🔞(ចប់)Onde histórias criam vida. Descubra agora