ព្រឹកថ្មី....!
សិស្សគ្រប់គ្នាដែលបានទៅដំណើរកម្សាន្តជាមួយគ្នានោះបានមកដល់សាលារៀនមានឡានក្រុងសាលាជួលមកដើម្បីដឹកសិស្សទៅនោះឈប់មុខខ្លោងទ្វារង់ចាំសិស្សមកជួបជុំគ្នាអស់ទើបចាប់ផ្ដើមចេញដំណើរទៅ។ លោកគ្រូនាយកសាលារៀនត្រូវជាលោកពូអ៊ុនវូគាត់ក៏ទៅជាមួយក្រុមសិស្សៗដែររាល់ដងគាត់មិនសូវជាទៅរឿងដំណើរកម្សាន្តអ្វីឡើយគ្រាន់តែមួយលើកនេះក្មួយប្រុសនៅទីនេះហើយចេះតែទៅជាមួយគ្រូៗដទៃដែរទៅ។
« នេះគ្រប់គ្នាមកគ្រប់ឬនៅ? » លោកគ្រូនាយកស្រែកសួរសិស្សដែលមកអង្គុយក្នុងឡានរួចរាល់នោះឡើងមក។
« នៅទេលោកគ្រូ » សិស្សបានឆ្លើយមកភ្លាមគាត់ក្រឡេកមើលទៅតាមកៅអីនីមួយៗមិនមានក្មួយប្រុសគាត់សោះអ៊ីចឹងក៏អាចទាយដឹងហើយថានៅសល់អ្នកណាទៀត។
« សុំទោសលោកគ្រូខ្ញុំមកដល់យឺតជាងគេបន្តិចហើយ » គ្រាន់តែលោកនាយកចុះពីលើឡានវិញបានឃើញក្រុមអ៊ុនវូទាំងបួននាក់នោះចុះពីក្នុងឡានយកអ៊ីវ៉ាន់មកកាន់ដោយសុំទោសលោកគ្រូឲ្យគាត់រងចាំវត្តមានពួកគេឡើងយូរជាងគេជាងឯងយ៉ាងនេះ។
« មិនអីទេឥឡូវនេះពួកប្អូនៗអាចចូលទៅរកកៅអីនៅសល់បានណានិងអាលពួកយើងចេញដំណើរទៅឆាប់ដល់ទិសដៅ » គ្រប់គ្នាលឺយ៉ាងនេះក៏លើកអីវ៉ាន់របស់ខ្លួនទុកមួយដោយឡែកនឹងបានដើររកកៅអីអង្គុយតាមសម្ដីលោកនាយកមកដល់ឃើញកៅអីសល់បួនគ្រប់ល្មមគ្មានលើសខ្វះអ្វីទាំងអស់។
អ៊ុនវូចូលទៅអង្គុយក្បែរបង្អួចឯដាអ៊ុនឈររ៉េរ៉មួយភ្លេតទើបមកអង្គុយជាមួយអ៊ុនវូនាងស្អប់មុខគេណាស់ប៉ុន្ដែក៏ស្រលាញ់ខ្វះមិនបាន។ ពេលខ្លះក៏ធុញថប់ពេលអ៊ុនវូរឿងច្រើនជាមួយទៀតនាងមិនដឹងមិនលឺហើយរឹតតែមិនចង់ឃើញមុខនាយម្នាក់បើពេលបាត់មុខគេទៅរឹតពិបាកលើសដើមទៅថែមទៀតលោកអើយយ៉ាប់ណាស់បេះដូងមួយនេះវារំជើបរំជួលគ្រប់ពេលក្បែរអ៊ុនវូមិនថាពួកគេនៅក្បែរសិទ្ធិស្នាលជាមួយគ្នាច្រើនជាងនេះក្ដីក៏នាងនៅមានអារម្មណ៍អញ្ចឹងមិនប្រែទៅណា។
« ខ្ញុំអង្គុយជាមួយលោកឯងហើយ» ជម្រើសនាងចង់ប្ដូរក៏មិនកើតកន្លែងសល់តែមួយហ្នឹងឲ្យគត់ចេះតែរកពាក្យនិយាយទៅនាងក៏សុំដូហូអង្គុយក្បែរបង្អួចវិញឯគេក៏មិនប្រកែកយល់ព្រមតាមទៅដោយមិនស្ទាក់ស្ទើរជាមួយនាងតូចមីរីន។
« អរគុណលោកណាស់ហើយដែលព្រមប្ដូរកន្លែងអង្គុយឲ្យខ្ញុំ » នាងមកអង្គុយកន្លែងខ្លួនចង់ហើយពោលឡើងទឹកមុខស្រស់បំព្រងដាក់ដូហូគ្មានមុខស្រពោនអ្វីទាំងអស់។
« បាទ» ការសន្ទនាពួកគេទាំងពីរត្រូវកាត់ផ្ដាច់ត្រឹមកន្លែងមួយនេះសិនដោយឡានចាប់ផ្ដើមបើកចាកចេញពីមុខសាលារៀនហើយ។
« ដាអ៊ុនគ្នាមានរឿងឆ្ងល់សុំសួរតិច » ជិះមកបានប៉ុន្មាននាទីមីរីនកេះស្មាដាអ៊ុនសួរនាំបាត់ទៅហើយដោយមិនខ្វះរឿង។
« មានអ្វី? ឯងនិយាយមក» ដាអ៊ុនងាកមកខាងក្រោយខ្នងខ្លួននឹងមើលមុខមីរីនលើកចិញ្ចើមងឿយឆ្ងល់ដាក់។
« អ៊ឹម...ក្រែងលោកគ្រូថាពេលប្រឡងឆមាសលើកទីមួយហើយឬទើបចេញមកដើរលេង? ឥឡូវនេះមិនទាន់ប្រឡងទៀត? គ្នាឆ្ងល់ត្រង់នេះមិនហ៊ានសួរលោកគ្រូទេ » នាងអោនមុខមុខមកកាន់តែជិតដាអ៊ុនខ្សឹបៗដូចមិនមែនសោះហើយយ៉ាងណាចង់គេលឺម៉េចលឺទៅនាងមិនខ្វល់សំខាន់សួរមិត្តនាងសិនហើយរឿងហ្នឹងចង់សួរតាំងពីយូរប៉ុន្តែរវល់ភ្លេចមិនចងចាំឡើយដល់ពេលមកជិះឡានទើបនឹកឃើញសួរទៅបើទុកទៀតភាពងឿយឆ្ងល់មួយនេះនៅមិនបាត់ទៅណាឆ្ងាយក្រៅពីខួរក្បាលនាងសោះ។
« អ៉ាវ....គ្នាក៏មិនដឹងដូចគ្នាពីបំណងលោកគ្រូតែធ្វើតាមគាត់ទៅយ៉ាងណាក៏សប្បាយរីករាយហើយចាំកើតទុក្ខរឿងប្រឡងតាមក្រោយលទ្ធផលចេញមកបែបណាគិតបែបហ្នឹងទៅ » ដាអ៊ុនឆ្លើយតបមកដោយមិនរវីរវល់ជាមួយរឿងមួយនេះទេកុំឲ្យមានរឿងវែកញែកមិនដាច់និងមីរីនបើវិភាគជាមួយគ្នាច្រើនពេកអត់អស់រឿងវាតែងតែមានគ្រប់រឿងរ៉ាវមិនខ្វអ្វីមួយឡើយនិយាយពិតមែនរឿងប្រឡងមិនកើតគិតតាមហ្នឹងទៅឥឡូវនេះសុំទៅសប្បាយឲ្យអស់ដៃប្រសើរជាជាងអង្គុយកើតទុក្ខ។
