ភាគទី១១: អូនស្រលាញ់បងជាងគេ

14.4K 699 4
                                        

នៅក្នុងក្រុមហ៊ុនផលិតស្រាក្រហមមានភ្ញៀវចេញចូលច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជុងហ្គុក កាន់បញ្ជីមើលតាមតម្លៃស្រានីមួយៗនិងដើរមើលកន្លែងទូរដាក់ស្រារបស់នាយផង។ ភ្ញៀវស្រីម្នាក់ក៏បានអញ្ជើញមកទិញនូវស្រារសជាតិទំពាំងបាយជូដោយមានម្ចាស់ក្រុមហ៊ុមជាអ្នកនែនាំដោយផ្ទាល់តែម្ដង។ រសៀលបន្តិច ជុងហ្គុក ក៏បានចេញពីក្រុមហ៊ុនទៅឃ្លាំងដាក់ទំនិញរបស់នាយរួចសឹមទៅខន់ដូរបស់រាងតូចតាមការសន្យា។

+ខន់ដូ

នាយបើកឡានមកឈប់ពីមុខខន់ដូរបស់រាងតូចរួចក៏បោះជំហ៊ានចេញពីខាងក្នុងឡានសម្ដៅទៅរកបន្ទប់ ថេយ៍ តែម្ដងមកបានត្រឹមតែមួយយប់តែនាយក៏ស្គាល់ច្បាស់ទៅហើយ។ បុគ្គលិកនៅទីនេះក៏បានឃើញបានដឹងឮថានាយមកទីនេះគឺមករកនាយល្អិតម្នាក់នោះ ប៉ុន្តែគ្មាននរណាហ៊ានជាមួយគេនោះទេ។ ជាម៉ាហ្វៀទាំងគួរឲ្យខ្លាចអំណាចនិងអាក្រក់បែបនេះនរណាក៏គេស្គាល់ដែលថានាយសាហាវកម្រិតណា។

ចុចលេខកូដចូលដល់មាត់បន្ទប់ភ្លាមក្លិនភាយចំហាយអាហារឈ្ងុយៗជះមកពីចង្គ្រានបាយហោះហើរចូលមកក្នុងច្រមុះរបស់នាយពេញទំហឹង ទើបនាយដើរចូលទៅរករាងតូចលបៗលូកដៃអោបចង្កេះគេពីក្រោយ។

« អេ៎..!! ជុង បងមកវិញហើយ ?? »

« ត្រូវហើយបងមករកអូនតាមពាក្យសន្យានោះអី!! ហ្ហឹម...ឈ្ងុយដល់ហើយនេះអូនចេះធ្វើម្ហូបដែរមែនទេ ?? » ជុងហ្គុក ឈឈរស្រង់ក្លិនម្ហូបឯដៃក៏អោបចង្កេះតូចជាប់ដាក់ចង្ការលើស្មា ថេយ៉ុង ព្រមទាំងលួចថើបគេខ្សឺតៗទៀតផង។

« អូនចេះមិនសូវជាច្រើនទេម៉ាក់ជាអ្នកបង្រៀន »

« ឆ្អិនហើយហ្អេស៎ ?? ម៉ោះបងជួយរៀបចំនិងឆាប់បានញ៊ាំជាមួយគ្នាល្ងាចនេះចេញពីធ្វើការបងនឹងមកនាំអូនទៅដើរផ្សារ » រាងក្រាស់លើកចានអាហារដែលបានរៀបដាក់ចានរួចនោះយកទៅរៀបដាក់លើតុ។

« ទៅធ្វើអី ?? »

« អូនគង់តែដឹងទេម៉ោះមកញ៊ាំអីសិន» ពួកគេទាំងពីរក៏បានញ៊ាំអីជុំគ្នាពេលដែលញ៊ាំរួច ជុងហ្គុក រៀបនឹងទៅធ្វើការវិញប៉ុន្តែរាងតូចក៏ទទូចទារនាយសុំទៅធ្វើការជាមួយដែរព្រោះគេមិនចេះនៅដេកស្ងៀមទេ។ ជុងហ្គុក មិនបានប្រកែកច្រើនក៏ឲ្យគេទៅក្រុមហ៊ុនជាមួយគ្នាណាមួយកុំឲ្យខាតពេលទៅទទួលដើរផ្សារល្ងាចផង។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now