ភាគទី៤៦: ខ្ញុំជាប្ដីរបស់កូនប្រុសអ្នកម៉ាក់

7.1K 445 7
                                        

អ្នកស្រី ចន ក៏បោះជំហ៊ានដើរទៅរកម៉ាក់របស់ ថេយ៍ មុននឹងលាដៃត្រដាងយ៉ាងធំលោទៅអោបគ្នាទាំងសងខាង។ រាងសង្ហាខ្ពស់ស្រឡះដែលជាកូនក៏ដោះវែនតាខ្មៅចេញពីភ្នែកសម្លឹងមើលពួកគាត់ទាំងពីរទាំងងឿងឆ្ងល់ តើនេះពួកគាត់ស្គាល់គ្នាឬ ? នាយសួរខ្លួនឯងនៅក្នុងចិត្តរួចមុននឹងបោះជំហ៊ានដើរទៅរក ថេយ៍ និងម៉ាក់របស់គេ។

« ជម្រាបសួរអ្នកម៉ាក់ក្មេក » ជុងហ្គុក ឱនគោរពមនុស្សចាស់ដែលជាម៉ាក់របស់ ថេយ៉ុង ព្រមទាំងហៅគាត់ថាជាម៉ាក់ក្មេកទៀតនោះធ្វើឲ្យគាត់ជ្រួញចិញ្ចើមចូលគ្នាមុននឹងបែរទៅសម្លឹងមុខកូនប្រុសដែលឈរក្បែរដៃទើបបន្លឺប្រយោគឡើងសួរទៅកាន់អ្នកជាកូន។

« ថេយ៍!! តើគេជានរណា ?? »

« គឺ.....»

« ជាកូនប្រុសរបស់ខ្ញុំហើយក៏ត្រូវជាប្ដីរបស់កូន ថេយ៍ ដូចគ្នា » អ្នកស្រី ចន កាត់ឆ្លើយជំនួស ថេយ៉ុង វិញ។

« ពិតមែនឬ ម្យូរ៉ា ? កូនឯងមែនទេសង្ហាខ្លាំងណាស់នៀក៎!! អ៎េ...តែមុននេះឯងថាម៉េច ?? » ពេលដែលលឺមិត្តប្រាប់ថាជាកូនប្រុសរបស់នាងអ្នកស្រី គីម ក៏ញញឹមព្រមទាំងសរសើរ ជុងហ្គុក មិនដាច់ពីមាត់តែភ្លាមនោះក៏ភ្លេចភ្លាំងនឹងប្រយោគចុងក្រោយដែលគាត់ស្ដាប់មិនទាន់ទើបសួរទៅកាន់អ្នកស្រី ចន ម្ដងទៀតតែបែរជា ជុងហ្គុក ជាអ្នកឆ្លើយជំនួសទៅវិញ។

« ខ្ញុំជាប្ដីរបស់កូនប្រុសអ្នកម៉ាក់ បាទ!! » ជុងហ្គុក ឆ្លើយតបទាំងញញឹមចេញមកអស់ពីចិត្តពីថ្លើមទើបរហ័សប្ដូរទឹកមុខមកជាមាំធម្មតាវិញ ព្រោះគេមិនងាយបញ្ចេញស្នាមញញឹមឲ្យនរណាបានឃើញច្រើននោះទេមានតែ ថេយ៉ុង របស់នាយតែម្នាក់ប៉ុណ្ណោះដែលនាយអាចសើចញញឹមដាក់គេបានច្រើនជាងនរណាៗទាំងអស់។

« ខ្ញុំស្ដាប់ច្រឡំទេដឹង ? ប្រេង...ប្រេងខ្យល់នៅឯណា ? » អ្នកស្រី គីម បន្លឺសំណួរឡើងម្ដងទៀតមុននឹងវិលវល់ងាកឆ្វេងងាកស្ដាំរកមើលប្រេងខ្យល់។

« ម៉ាក់!!.....អ្នកម៉ាក់កើតអី ? ម៉ាក់ដឹងខ្លួនឡើង ជុង ម៉ាក់អូន » ថេយ៍ ស្រវ៉ាចាប់ទ្រគាត់ពេលដែលអ្នកជាម៉ាក់បិះនឹងដួលសន្លប់ទៅលើដី។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now