ភាគទី ០៣ : ជាគេទៀតហើយ!!

15.4K 856 9
                                        

ឡានកូនប្រុសត្រកូល ផាក បើកចូលមកឈប់ខាងមុខអគារខន់ដូសម្រាប់ជួលឲ្យភ្ញៀវជាមួយនិងមិត្តសម្លាញ់របស់នាយធ្វើឲ្យអ្នកដែលចុះមកពីបន្ទប់ខន់ដូតាមសម្លឹងមើលមិនដកភ្នែក ព្រោះតែរូបរាងសង្ហាឡូយឆាយរបស់កូនប្រុសម្ចាស់ខន់ដូនៅទីនេះ។

« ដល់ហើយចុះទៅ ចាំយើងទៅប្រាប់បុគ្គលិកឲ្យរៀបចំបន្ទប់ឲ្យឯងមួយ »

« អឹម...តោះ » ថេយ៉ុង និង ជីមីន ក៏ចុះចេញមកដោយមានកូនចៅចាំបើកទ្វារឲ្យរួចជាស្រេច។

នាយកម្លោះសង្ហាជាកូនម្ចាស់អគារខន់ដូដើរចូលមកដោយឫកពាមានអំណាច។ នាយខំប្រឹងធ្វើខ្លួនឲ្យដូចជាកូនប្រុសនឹងគេមួយរូបទាំងដែលការពិតវាត្រឹមតែជារូបរាងរឹងមាំសម្បកខាងក្រៅក្លែងក្លាយរបស់នាយប៉ុណ្ណោះ។

« ជម្រាបសួរលោកប៉ា » ជីមីន ដោះវែនតាខ្មៅចេញពីភ្នែកដកដៃចេញពីហោប៉ៅខោរួចក៏ឱនគំនាបគោរពលោកឪពុកដែលអង្គុយនិយាយជាមួយបុគ្គលិករឿងបន្ទប់ជួលរបស់ខន់ដូ PJM មួយនេះ។

« ជម្រាបសួរអ៊ំប្រុស » ថេយ៉ុង ក៏ឱនគំនាបគោរពគាត់ទុកជាការគួរសមទៅដល់មនុស្សចាស់ដូចគ្នា។

« គេជាមិត្តរបស់ខ្ញុំទើបតែប្ដូរពីខេត្តមករស់នៅទីនេះ តែគេមិនទាន់មានខន់ដូជួលនៅឡើយទេខ្ញុំក៏ណែនាំគេឲ្យមកជួលខន់ដូរបស់ប៉ា »

« អឹម...មានអី!! តម្លៃទីនេះសមរម្យនិងមានផាសុខភាពខ្ពស់អ៊ំធានា បើក្មួយជាមិត្តរបស់ ជីមីន អ៊ំនឹងចុះភាគរយឲ្យក្មួយបន្តិចទៀតទៅចុះ »

« បាទ អរគុណខ្លាំងណាស់អ៊ំប្រុស » ថេយ៍ ឱនគំនាបអរគុណទៅកាន់រាងចំណាស់យ៉ាងច្រើនដង។

« ប្អូនរៀបចំបន្ទប់ខន់ដូសម្រាប់ភ្ញៀវពិសេស » ជីមីន ប្រាប់ទៅបុគ្គលិកដែលនៅជិតនេះរួចក៏នាំ
ថេយ៉ុង ទៅយកសោរបន្ទប់និងសួរលេខកូដបន្ទប់ពីពួកគេដើម្បីនាំ ថេយ៉ុង ឡើងទៅសម្រាក។ កូនចៅរបស់ ជីមីន ក៏អូសវ៉ាលីខោអាវ ថេយ៍ មកអោយគេ។ ជីមីន និង ថេយ៍ ក៏ជិះជណ្ដើរយន្តប្រអប់ឡើងមកជាមួយគ្នារហូតដល់បន្ទប់លេខ 1295 ដែលជាលេខបន្ទប់ខន់ដូរបស់ ថេយ៉ុង ។ បុគ្គលិកដែលតាមមកបម្រើការជាមួយក៏អូសវ៉ាលី ថេយ៍ យកមកដាក់ខាងមុខបន្ទប់ខន់ដូរបស់គេ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now