ចំណាយពេលងូតទឹកជាមួយគ្នាហើយរួចរាល់ពួកគេទាំងពីរក៏ចេញមកវិញជាមួយគ្នាដោយមានអាវឃ្លុំចងខ្សែពាក់ជាប់រៀងខ្លួន។ ថេយ៍ ដើរទៅបើកទូររើ កកាយយកសម្លៀកបំពាក់មួយឈុតមកពាក់ ថ្ងៃនេះគេត្រូវជូនអ្នកម៉ាក់ទៅខេត្តផង។ ឯ ជុងហ្គុក ក៏ឈរជូតសក់សើមៗរបស់ខ្លួនឲ្យរៀងស្ងួតបន្តិច ទើបដើរទៅបើកទូរយកខោអាវមកស្លៀកតាមក្រោយ។
« ថ្ងៃនេះបងមិនទៅធ្វើការទៀតហើយ » នាយតូចដែលអង្គុយនៅតុសម្អាងតុបតែងខ្លួនក្រោយពីស្លៀកពាក់រួចនោះក៏សួរនាំឡើង។
« ជូនអ្នកម៉ាក់ទៅដល់ចំណតរថភ្លើងរួចមកវិញពួកយើងនឹងទៅក្រុមហ៊ុនជាមួយគ្នាណាមួយបងចង់នាំអូនទៅពិនិត្យសុខភាពផង »
« អឹម...បន្ទាប់ពីនោះបងទៅណាទៀតឬអត់ ?? » ឮដល់សំណួរនេះ ជុងហ្គុក ក៏នឹកឃើញភ្លាមៗថាគេគួរបន្តទៅណាទៀតបន្ទាប់ពីចេញពីក្រុមហ៊ុននិងនាំរាងតូចទៅមន្ទីពេទ្យរួច!! ត្រូវហើយគឺគេត្រូវទៅវីឡា ឆ័យ ដើម្បីចាត់ចែងពិធីបុណ្យសពរបស់លោក ឆ័យ ផងនិងត្រូវនិយាយគ្នាជាមួយ យូណា ផង។
« គឺបងនាំអូនមកសម្រាកនៅផ្ទះវិញ បងនឹងទៅបន្តការងាររបស់បងនៅកន្លែងផ្សេងទៀត » បន្ទាប់ពីនិយាយគ្នាហើយរួចនិងរៀបចំខ្លួនរួចរាល់ទាំងពីរនាក់ក៏នាំគ្នាចុះមកខាងក្រោមបរិភោគអាហារជាមួយអ្នកស្រី ចន មុននឹងនាំគ្នាជូនដំណើរគាត់ទៅ ប៊ូសាន នៅព្រឹកនេះ។
#Skip
+ចំណតរថភ្លើង« ទៅដល់ទីនោះនឹងមានឡានមកទទួលអ្នកម៉ាក់ហើយ មើលថែខ្លួននិងសុខភាពផងអ្នកម៉ាក់កូននឹងឲ្យមនុស្សទៅការពារអ្នកម៉ាក់នៅទីនោះឲ្យបានច្រើន» ជុងហ្គុក
«កូនក៏ដូចគ្នាមើលថែសុខភាពខ្លួនឯងនិងប្រពន្ធកូនផង»
« បាទអ្នកម៉ាក់ »
« ម៉ាក់ទៅសិនហើយកូនទាំងពីរ » មុននឹងរៀបឡើងរថភ្លើងគាត់ក៏ដើរមកអោបពួកគេទាំងពីរនាក់និងថើបថ្ពាល់ម្នាក់មួយខ្សឺត ទើបអូសវ៉ាលីឡើងរថភ្លើងដែលមកដល់មុននេះដោយមានអង្គរក្សតាមការពារពីរបីនាក់ផងដែរ។
ជុងហ្គុក ឈរសម្លឹងមើលរថភ្លើងបើកចេញទៅម្ដងបន្តិចៗរួចក៏កៀកស្មាប្រពន្ធដើរចេញមកពីកន្លែងចំណតនោះវិញ។

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021