+Next day
ព្រឹកបន្ទាប់ថ្ងៃថ្មីក៏ចូលមកដល់។ ប៉ាកូនទាំងបីគេងលង់លក់យ៉ាងត្រម៉ក់ត្រម៉ង់ជាមួយគ្នាយ៉ាងស្កប់ស្កល់បន្ទាប់ពី ជុងហ្គុក បានត្រឡប់មកសម្រាកនៅភូមិគ្រឹះវិញ។
« ហឹម...អឹក..អួក » ភ្ញាក់ឡើងមិនទាន់ ថេយ៉ុង ក៏ស្ទុះក្រោកទៅបន្ទប់ទឹកទាំងកល់រកក្អួតចំណែកឯទឹកមុខវិញក៏ប្រែទៅជាស្លេកស្លាំងគ្មានឈាម។
« ថេយ៍ អូនកើតអី ?? » ជុងហ្គុក ស្ទុះក្រោកមកតាមមើលព្រោះបានឮសម្លេងរបស់រាងតូចក្អួតកាត់ព្រឹកទើបធ្វើឲ្យគេភ្ញាក់ទាំងស្លន់ស្លោ។
« អូនមិនអីទេ!! គ្រាន់តែឆ្អល់រកក្អួតសាបៗមាត់ឃ្លានរបស់ជូរៗប៉ុណ្ណោះ » ថេយ៉ុង ចេញមកពីបន្ទប់ទឹកវិញនិងប្រាប់ទៅកាន់អ្នកជាប្ដីថាខ្លួនមិនបានកើតអ្វីខ្លាំងនោះទេ គ្រាន់តែសាបទឹកមាត់ឃ្លានរបស់ជូរៗប៉ុន្នឹងឯង។
« ប្រហែលជាកូនក្នុងពោះអូនធ្វើទុក្ខហើយ »
« ម៉េចក៏បងដឹងថាកូនធ្វើទុក្ខ ?? »
« បងសង្កេតរាល់តែលើកកាលពីអូនពរពោះ ជេហ្យុន ក៏កូនធ្វើទុក្ខដែរតែជាបងមិនមែនអូនទេ »
« ប្រហែលហើយ »
« អូនអង្គុយសិនទៅកុំឈរយូរពេកអីវាមិនល្អទេណា៎!! » ជុងហ្គុក ចូលមកគ្រាប្រពន្ធទៅដាក់ឲ្យគេអង្គុយលើពូករួចនាយក៏ដើរទៅបើកទឹកដាក់អាងទុកឲ្យគេងូតសម្អាតខ្លួនប្រាណ។
« ប៉ាៗ » ភ្លាមនោះអាល្អិត ជេហ្យុន ក្រោកពីគេងទាំងជំទិតជំតូងលើកដៃមកញីភ្នែកខ្លួនឯងតិចៗព្រោះក្មេងគេនៅងងុយគេងនៅឡើយ។
« ក្រោកហើយមែនទេកូនសម្លាញ់ » ថេយ៍ ទាញកូនយកមកអង្គុយលើភ្លៅរបស់ខ្លួន។
« អូនទៅងូតទឹកសិនទៅចាំបន្តិចទៀតបងឲ្យអ្នកបម្រើទៅរករបស់ជូរៗមកឲ្យអូនញ៊ាំ » ជុងហ្គុក ចេញពីបន្ទប់ទឹកមកវិញហៅរាងតូចឲ្យទៅងូតទឹកជាមុនសិនបន្តិចទៀតនាយនឹងទៅប្រាប់អ្នកបម្រើឲ្យរកផ្លែឈើជូរជាប់មាត់មកឲ្យអ្នកជាប្រពន្ធញ៊ាំហើយ។
« អឹម!! កុំភ្លេចមួយមុខទៀតផង...ស្រ្តបឺរី » មុននឹងទៅរាងតូចក៏មិនភ្លេចងាកមកផ្ដាំ ជុងហ្គុក ដូចគ្នា។

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021