+New Day
ព្រះអាទិត្យរះឡើងបំភ្លឺភពផែនដីដែលជាថ្ងៃថ្មីជះពន្លឺចែងចាំងចូលមកតាមចន្លោះបង្អួចបន្ទប់ប៉ះទៅលើផ្ទៃមុខរបស់អ្នកម្លោះតូចយ៉ាងពេញទំហឹង។ ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ឈប់សម្រាកពីការងារ ដោយមនុស្សម្នាក់ៗដេកកម្ជិលមិនចង់ក្រោកទាល់តែសោះ។ ថេយ៍ រើបម្រាស់ខ្លួនចេញបន្តិចបែរខ្លួនគេចចេញពីពន្លឺថ្ងៃ ចូលមករកប្រអប់ទ្រូងរបស់រាងក្រាស់ដែលគេងអោបចង្កេះគេពីក្រោយ។
« ហឹម....អូនសម្លាញ់ សឺត » ជុងហ្គុក ក្រហឹមបន្តិចក្រោយភ្ញាក់ពីគេងបើកភ្នែកឡើងឃើញមនុស្សជាទីស្រលាញ់មុនគេក៏មានអារម្មណ៍ស្រស់ស្រាយភ្លាមទើបទម្លាក់បបូរមាត់ទៅថើបថ្ងាស់គេមួយខ្សឺតកាត់ព្រឹក។
« ល្មមក្រោកហើយក្មេងកម្ជិល!! អូនមិនឃ្លានអីទេហ៎េស ? » រាងក្រាស់ឱនមុខទៅមើលអ្នកដែលគេងជ្រុបមុខនឹងទ្រូងរបស់ខ្លួនលើកដៃអង្អែលខ្នងគេស្រាលៗបែបលួងលោមប្រើពាក្យសម្ដីពិរោះស្រទន់សួរទៅកាន់អ្នកដែលនៅក្នុងរង្វង់ដៃ។
« អឹម...ឃ្លានតើ!! តែអូនល្វើយណាស់ចង់គេង » ថេយ៍ តបមកវិញទាំងមិនទាន់បើកភ្នែកនៅឡើយហើបមាត់និយាយតិចៗសឹងតែស្ដាប់មិនចង់បាន។
« អញ្ចឹងអូនគេងសិនទៅចាំបងទៅលើកអីយកមកឲ្យញ៊ាំណា៎!! » ជុងហ្គុក ដកដៃចេញពីក្បាលរាងតូចដែលគេងកើយដើមដៃរបស់នាយដាក់ឲ្យគេគេងនឹងកើយខ្នើយទន់ៗវិញ ទើបសន្សឹមៗទាញភួយចេញងើបឡើងយកអាវមកពាក់សិនព្រោះយប់មិញគេស្លៀកតែកន្សែងហើយក៏ចូលសម្រាកតែម្ដងឯរាងតូច ជុងហ្គុក ក៏បានស៊កអាវឃ្លុំឲ្យគេរួចហើយព្រោះខ្លាចគេរងាពេលដែលគេងគ្មានសម្លៀកបំពាក់បែបនេះ។
ជុងហ្គុក ចុះមកខាងក្រោមប្រាប់ឲ្យអ៊ំមេផ្ទះរៀបចំអាហារពេលព្រឹកសម្រាប់រាងតូចរបស់នាយ។ ត្រឹមតែមួយភ្លែតប៉ុណ្ណោះអ្វីដែលគេចាំក៏បានហើយរួចរាល់ដោយមិនចំណាយពេលយូរព្រោះគេស្អប់អ្វីដែលធ្វើយឺតយ៉ាវស្មើកៗខ្លាំងណាស់។
រាងសង្ហាកាន់ថាសអាហារឡើងមកបន្ទប់វិញរុញទ្វារចូលទៅខាងក្នុងរួចក៏មិនភ្លេចបែរមកទាញបិទវិញថ្នមៗដូចគ្នាព្រោះខ្លាចមានសម្លេងរំខានដល់រាងតូចរបស់គេ។

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021