ពីរសប្តាហ៍ក្រោយមក...នេះឈានចូលមកដល់សប្តាហ៍ទីបីហើយដែល ថេយ៉ុង កំពុងតែពរពោះទាយាទតូចរបស់ត្រកូល ចន ។ រយៈពេលបីសប្តាហ៍នេះពោះរបស់គេមិនទាន់ធំនៅឡើយទេគ្រាន់តែឡើងសាច់ម្ដងបន្តិចៗប៉ុណ្ណោះ។ ចំណែកឯ ជុងហ្គុក វិញការងារក៏កាន់ចងជើងជាប់រវល់ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ តែនាយមិនដែលចោលប្រពន្ធរបស់នាយទេ យ៉ាងហោចណាស់ក៏ឆ្លៀតចំណាយពេលសម្រាប់ប្រពន្ធខ្លះដែលនាយមិនអាចទុកការងារទាំងនោះសំខាន់ជាងប្រពន្ធនាយបានឡើយ។
ថ្ងៃខ្លះក៏នាំប្រពន្ធទៅតាម ទៅក្រុមហ៊ុននិងកន្លែងការងារផ្សេងៗ តែបើជាកន្លែងការងារដែលគ្រោះថ្នាក់នាយមិននាំទៅជាមួយដាច់ខាត។
កន្លងទៅរយៈពេលពីរសប្តាហ៍មកនេះ ឆ័យ យូណា នៅមិនទាន់បានជួបមុខប្រពន្ធរបស់ ជុងហ្គុក នៅឡើយទេព្រោះនាងក៏មានការងារត្រូវធ្វើជំនួសឪពុកនាងបន្ទាប់ពីគាត់ស្លាប់បាត់ទៅដែរ។ ថ្ងៃខ្លះក៏ណាត់គ្នាជាមួយនឹង ជុងហ្គុក ដើម្បីពិភាក្សាការងារពេលខ្លះជួបទុក្ខឬក៏មានរឿងមិនល្អបញ្ហាអ្វីកើតឡើងនាងក៏បានហៅ ជុងហ្គុក ជាជំនួយឲ្យជួយនាងរាល់តែលើក ហើយថ្ងៃនេះក៏ដូចគ្នាខាងក្រុមហ៊ុនប៉ានាងមានបញ្ហានាងក៏ណាត់គេឲ្យមកជួបដល់ក្រុមហ៊ុនតែម្ដងដើម្បីកុំឲ្យពិបាកទៅនេះទៅនោះនាំតែបញ្ហាវាយូរកន្លងហួស។
« ជុងហ្គុក...តើលោកអាចដោះស្រាយពីទិន្នន័យទាំងនេះបានឬអត់ ? ខ្ញុំធ្វើវាមិនចេញទេបាត់ភាគហ៊ុនរបស់គេខ្ញុំស្លាប់មិនខាន » នាងឱនមុខសួរទៅកាន់ ជុងហ្គុក ដែលកំពុងតែចុចដោះស្រាយបញ្ហាក្នុងកុំព្យូទ័រ។ ពេលនេះនាងអាចហៅឈ្មោះរបស់នាយបានដោយមិនបាច់ហៅថាលោក ចន ដូចពីមុនឡើយ។ ជុងហ្គុក មិនប្រកាន់អ្វីនោះទេព្រោះគិតថារាប់អានគ្នាជាមិត្ត ជួយគ្នាទៅវិញទៅមកក៏ច្រើនហើយវាគ្មានជាបញ្ហាអ្វីឡើយ។
« ចាំបន្តិច...តែមួយភ្លែតទៀតរួចហើយ » ភ្នែកក៏សម្លឹងកុំព្យូទ័រជាប់មិនដកឯដៃក៏ចុចក្ដាកុំព្យូទ័រឡើងញាប់ឆ្មេព្រោះវាជាការងារប្រញាប់ផង។
ភ្នែកតូចស្អាតដូចជាកូនឆ្មាព្រៃមួយគូក៏កំពុងតែសម្លឹងមុខសង្ហាៗខាបប្រលឹងរបស់នាយមិនដកហើយវាកាន់តែជិតធ្វើទើបធ្វើឲ្យ យូណា សម្លឹងមុខសង្ហាៗរបស់ ជុងហ្គុក មិនព្រិចមួយស្រទាប់។

BẠN ĐANG ĐỌC
មន្តស្នេហ៍ Omega // j.jk x k.th
Lãng mạn"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021