ភាគទី៥០: ស្រលាញ់និងទុកចិត្ត

5.9K 420 10
                                        

+ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យរះបំភ្លឺឡើងមកនាពេលព្រឹកប្រលឹមស្រាងៗមេឃក៏រាងចុះត្រជាក់តិចៗធ្វើឲ្យ ថេយ៍ គេងទាំងរងារទោះជាមានភួយដណ្ដប់ពីលើមួយជាន់រួចហើយក៏ដោយ។

« អូនរងារមែនទេ ?? » រាងក្រាស់ដែលគេងក្បែរនេះឃើញមើលទៅគេដូចជារងារទើបចោទជាសំណួរសួរទៅកាន់ប្រពន្ធតិចៗ។

« អឹម...រងារ » ថេយ៍ ឆ្លើយតបវិញតិចៗទាំងនៅបិទភ្នែកគេងនៅឡើយ ជុងហ្គុក មិនសួរនាំអ្វីទៀតក៏ខិតខ្លួនចូលទៅរករាងតូចមុននឹងលើកដៃទៅអោបក្រសោបគេដើម្បីឲ្យនាយតូចមានអារម្មណ៍ថាកក់ក្ដៅបានខ្លះ។

« គេងទៅកក់ក្ដៅទេ ?? »

« បាត់រងារហើយ កក់ក្ដៅខ្លាំងណាស់ » ថេយ៉ុង លើកដៃអោបចង្កេះនាយវិញយ៉ាងណែនសង្ងំគេងនៅក្នុងភួយតែមួយជាមួយគ្នា។ ចំណែកឯ ជេហ្យុន វិញគឺដាក់ឲ្យគេគេងក្នុងអង្រឹងដែលវាអាចយោលទៅមកខ្លួនឯងបាន។

« ជុង អូនសួរបន្តិចបានទេ ?? » ពេលដែលកំពុងតែគេងសុខៗ ថេយ៉ុង ក៏សួរទៅកាន់រាងក្រាស់ធ្វើឲ្យនាយភ្ញាក់មកពីការគេង។

« ហឹម!! អូនចង់សួរអី ?? »

« តើពីមុនមកបងធ្លាប់ស្រលាញ់មនុស្សណាដែលមកមុនអូនទេ ?? ដូចជាស្នេហាដំបូងអីបែបនេះ ?! »

« អូនសួរធ្វើអី ?? » ជុងហ្គុក សួរទៅកាន់រាងតូចវិញរួចក៏លើកដៃទៅវែកសក់ដែលបាំងមុខគេចេញ។

« គឺ...អូនគ្រាន់តែចង់ដឹងប៉ុណ្ណោះ!! បើបងមិនឆ្លើយក៏មិនអីដែរអូនមិនបង្ខំទេ » ឃើញទឹកមុខរបស់នាយមើលទៅរាងអាក់អន់ស្រពន់ចិត្តដូចជាកំពុងតែកើតទុក្ខនៅពេលដែលឮពីសំណួររបស់ខ្លួនទើប ថេយ៍ ក៏មិនចង់បន្តសួរនាំទៀត។

« គឺមាន »

« ចុះពេលនេះនាងនៅឯណាទៅ ?? » ឮដល់សំណួរមួយនេះ ជុងហ្គុក ក៏អាក់សម្ដីបន្តិចមុននឹងឆ្លើយតប។

« នាងស្លាប់បាត់ហើយ »

« តើនាងកើតអីមែនទេ ?? » ថេយ៉ុង នៅតែបន្តសួរនាយជាប្ដីជារឿយៗចំណែកឯ ជុងហ្គុក ក៏នៅតែឆ្លើយតបរាងតូចដូចគ្នាដោយមិនបានលាក់លៀមអ្វីទាំងអស់។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now