មន្តស្នេហ៍ Omega : ភាគទី១៧

10.7K 550 4
                                        

ភាគទី១៧: បន្តិចទៀតនេះមនុស្សរបស់បងក៏នឹងនៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំដូចគ្នា

ព្រឹកប្រលឹមនៃថ្ងៃថ្មី ជុងហ្គុក ភ្ញាក់ពីគេងមុនរាងតូចក៏ចូលទៅងូតទឹកសម្អាតខ្លួនតែម្ដងពេលដែលចេញមកវិញគឺ ថេយ៍ ទើបតែភ្ញាក់ពីគេងប៉ុណ្ណោះទើបនាយដើរមកជិតហើយសួរ

«អូនយ៉ាងម៉េចទៅហើយ ? ធូរស្រាលខ្លះទេ?» រាងក្រាស់លើកដៃស្ទាបថ្ងាស់គេបន្តិចដើម្បីពិនិត្យមើលថាគេមានក្ដៅខ្លួនអីឬអត់ ?

« អូនមិនអីទេអូនទៅងូតទឹកសិនម៉ោងប៉ុន្មានហើយ ? ខកម៉ោងធ្វើការបងឬអត់ ?» ថេយ៍ ស្ទុះក្រោកអង្គុយភ្លាមនេះគេបិះភ្លេចទៅហើយថាថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកទេ។

«មិនខកទេអូនចង់ទៅម៉ោងប៉ុន្មានក៏បានបងបានរៀបចំទឹកក្ដៅនិងខោអាវឲ្យអូនរួចហើយ» ជុងហ្គុក និយាយប្រាប់រាងតូចរួចក៏ដើរទៅឈរពីមុខកញ្ចក់ទូរខោអាវកឹបឡេវដៃអាវរៀបចំខ្លួនយ៉ាងសង្ហា។

« ហេតុអីបងគួរឲ្យស្រលាញ់ខ្លាំងម្ល៉េះ ? ជុប៎ៗ » ថេយ៍ ស្រាប់តែស្ទុះចុះពីលើគ្រែរត់មកអោបរាងក្រាស់ពីក្រោយ រួចទើតជើងថើបថ្ពាល់សង្ហារបស់នាយពីរបីខ្សឺតទៀតផងដែររាងក្រាស់ក៏បែរមករកគេវិញលើកដៃក្រសោបថ្ពាល់ប៉ោងៗរបស់គេលេងទាំងគ្រឺតខ្នាញ់។

« អូនគួរឲ្យស្រលាញ់ជាង!! ឆាប់ទៅងូតទឹកទៅនិងអាលបានញ៊ាំអាហារពេលព្រឹករួចចាំទៅធ្វើការ »

« ទៅហើយៗ » ថេយ៍ កាន់កន្សែងរត់ចូលទៅបន្ទប់ទឹកដូចជាកូនក្មេងធ្វើឲ្យនាក់ឈរសម្លឹងមើលកាយវិការរបស់គេទាំគ្រឺតខ្នាញ់ជាខ្លាំង។

#Skip

ពេលដែលញ៊ាំអាហាររួចទាំងពីរនាក់ក៏នាំគ្នាចេញទៅធ្វើការជាមួយគ្នាដោយមានអ្នកបើកឡានចាំជូនទៅមក។ នៅតាមផ្លូវ Tae សួរនាំរាងក្រាស់ជាច្រើនសំនួរមិនចេះហត់សោះហើយ ឯរាងសង្ហាដែលតែងតែមិនធ្លាប់ចូលចិត្តនិយាយច្រើននោះក៏អាចឆ្លើយនូវសំនួររបស់រាងតូចអស់មិនឲ្យខ្វះចន្លោះដែរ។

_រីង~រីង

គ្រាន់តែសម្លេងទូរស័ព្ទរោទិ៍ឡើងភ្លាម ជុងហ្គុក ក៏ដកហូតចេញពីហោប៉ៅខោចុចទទួលដោយមិនស្គាល់លេខថាជារបស់នរណា ?

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now