ភាគទី២៨: រៀបការ??

8.7K 511 2
                                        

ក្រោយពីដាក់ឲ្យរាងតូចសម្រាកអស់ជាច្រើនម៉ោងនេះក៏ឈានចូលដល់ពេលល្ងាចព្រះអាទិត្យលិចបាត់ទៅហើយ ជុងហ្គុក បានឲ្យអ្នកបម្រើធ្វើបបរសរឲ្យអ្នកម៉ាក់របស់នាយពិសាររួចក៏ចាប់ទុកឲ្យ ថេយ៉ុង របស់នាយដូចគ្នា។ ជុងហ្គុក នៅអង្គុយធ្វើការងារនៅបន្ទប់ខាងក្រោមព្រោះគេមិនចង់រំខានដំណេករាងតូចនោះទេគេបានរៀបចំបន្ទប់មួយសម្រាប់ធ្វើការនៅពេលយប់ក្នុងភូមិគ្រឹះនេះយូរមកហើយ។

+Dorm

ដៃតូចៗចាប់ផ្ដើមកម្រើកម្ដងបន្តិចរួចត្របកភ្នែកស្ដើងក៏បើកឡើងសន្សឹមៗសម្លឹងទៅពិដានក្នុងបន្ទប់ដែលគេកំពុងគេង។ ថេយ៉ុង ក្រោកអង្គុយយឺតៗទាញភួយចេញពីខ្លួនដាក់ជើងចុះទៅលើឥដ្ឋមុននឹងដើរទៅបើកទ្វារបន្ទប់ចុះទៅខាងក្រោមដើម្បីរក ជុងហ្គុក របស់គេ។

ស្របពេលដែល ថេយ៍ កំពុងដើរចុះពីលើកាំជណ្ដើរមក ជុងហ្គុក ក៏បានបើកទ្វារចេញពីបន្ទប់ធ្វើការមកដំណាលរាងតូចតែម្ដងនេះវាចៃដន្យណាស់។ គ្រាន់តែឃើញរាងតូចចុះមកភ្លាម ជុងហ្គុក ងាកទៅប្រទាក់ភ្នែកឃើញគេនាយក៏បើកភ្នែកធំៗប៉ុនពងមាន់ស្លន់ស្លោទម្លាក់ឯកសារចុះមុននឹងរត់ឡើងទៅរករាងតូចធ្វើឲ្យអ្នកម្ខាងទៀតងឿងឆ្ងល់ជាខ្លាំង។

« ហេតុអីចុះមកមិនស្រែកប្រាប់បង ?? ចុះបើអូនរអិលជើងដួលធ្លាក់ចុះក្រោមគិតយ៉ាងមិច ?? » ជុងហ្គុក សួរគេទាំងខឹងផងអីផងហេតុអីចុះមកមិនប្រាប់មួយម៉ាត់សោះអញ្ចឹង ? បើធ្លាក់ចុះមកគេស្រែកយំស្លាប់ខ្លួនមិនខានទេ!!

« បងកើតអី ?? ថ្ងៃនេះប្លែកៗម្ល៉េះរាល់ដងអូនចុះមកម៉េចក៏គ្មានធ្លាក់អីផង ?? »

«ឈប់និយាយ!! ហើយអង្គុយចុះឲ្យស្រួលបួលទៅ» ពេលដែលគ្រាហ៍រាងតូចចុះមកមួយៗថ្នមៗរហូតដល់សាឡុងនាយក៏ដាក់ឲ្យគេអង្គុយយឺតៗ មិនមែនដូចរាល់ដងចេះតែមកដល់កន្លែងអង្គុយដាក់គូទប៉ុកស្រួលៗនោះទេ។

« បងចម្លែកណាស់ ?? អូនមានកើតអីឯណាហេតុអីចាំបាច់គ្រាហ៍អូនចុះមកដែរ ?? » ថេយ៍ ជ្រួញចិញ្ចើមចូលគ្នាសួរទាំងឆ្ងល់មិនទាន់បាត់សួរយូរហើយគេមិនទាន់ឆ្លើយនឹងសំណួររបស់ខ្លួនទៀត ។

មន្តស្នេហ៍ Omega // j.jk x k.thOù les histoires vivent. Découvrez maintenant