ភាគទី៣៤: ខ្ញុំមិនប្រកាន់ទោសមនុស្សចាស់ទេ

6.4K 416 5
                                        

{ ភូមិគ្រឹះ MIN }

ឡានរបស់ ជុងហ្គុក បើកមកឈប់នៅត្រង់កន្លែងចតឡាននៃភូមិគ្រឹះត្រកូល មីន ។ នាយបើកទ្វារចុះមកភ្លាមក៏ឃើញ យ៉ុនហ្គី នៅឈរជ្រែងហោប៉ៅខោរង់ចាំនាយជាមួយនឹង ជីមីន ល្មមទើបពួកគេនាំគ្នាដើរទៅរកបន្ទប់ក្រោមដីសម្រាប់ធ្វើទារុណកម្មដ៏សម្ងាត់នៅក្នុងភូមិគ្រឹះមួយនេះ។

+បន្ទប់ក្រោមដី

« ចៅហ្វាយ » ពេលដែលពួកគេដើរចូលមកដល់ភ្លាមពួកកូនចៅទាំងប៉ុន្មានក៏នាំគ្នាឱនគំនាបគ្រប់គ្នា។

« យកទឹកមកជះចំកណ្ដាលមុខវាទៅ » យ៉ុនហ្គី ចេញបញ្ជាភ្លាមពួកគេក៏នាំគ្នាចេញទៅយកទឹកមកទាំងធុងមកតាមបញ្ជារបស់គេយ៉ាងរហ័សទាន់ចិត្តតែម្ដង។ កូនចៅរបស់ យ៉ុនហ្គី ម្នាក់ក៏ដើរទៅយកថង់ខ្មៅដែលគ្របមុខនោះចេញទើបជះទៅលើគេ។

ឈូ~~

« ហ្អឹក....ខិកខិក » ទឹកមួយធុងក៏ជះចំទៅលើ វីលៀម ធ្វើឲ្យនាយភ្ញាក់ដឹងខ្លួននិងឈ្លក់ទឹកជាខ្លាំង ទើបសន្សឹមៗបើកភ្នែកឡើងទាំងស្រវ៉ាង។

« ភ្ញាក់ហើយហ៎េស ??» ក្រោយពេលគេដឹងខ្លួនឡើងមក ជុងហ្គុក ក៏ចោទជាសំណួរសួរទៅកាន់គេដោយប្រើភាសាអង់គ្លេស បើសិនជានិយាយជាភាសាកូរ៉េនោះគេច្បាស់ជាមិនយល់នោះទេ។

« ពួកឯង...ពួកជានរណា ?? ចន ជុងហ្គុក?» គ្រាន់តែភ្នែកភ្លឺស្វាងភ្លាម វីលៀម ក៏ភ្ញាក់ផ្អើលនឹងវត្តមានរបស់ ជុងហ្គុក ដែលឈរនៅចំពោះមុខនាយជាខ្លាំង។

« យ៉ាងម៉េចទៅហើយការងាររបស់លោកទាំងប៉ុន្មានជោគជ័យដែរទេ ?? » ជុងហ្គុក ដើរទៅជិតគេសួរបែបឌឺដងព្រមទាំងយកកូនកាំបិទមកក្រវីចុះក្រវីឡើងច្រល៎ទៅជិត.ករបស់ វីលៀម ធ្វើឲ្យអ្នកដែលជាប់ចំណងនោះមិនទាំងហ៊ានចង់ដង្ហើមចេញផង។

«......» វីលៀម មិនបានតបនាយនោះទេតែគេបែរជាសម្លឹងមុខ ជុងហ្គុក ទៅវិញធ្វើឲ្យនាយខឹងឆាបឆេះឡើងមកព្រោះតែគ្មានអ្នកតបនឹងសំណួររបស់នាយ។

« ហេតុអីមិនឆ្លើយ ?? » ជុងហ្គុក យកចុងកាំបិទដ៏មុតស្រួចចាក់ទៅលើបំពង់.ករបស់ វីលៀម ប៉ុន្តែមិនជ្រៅធ្វើឲ្យគេដាច់សរសៃ.កស្លាប់នោះទេ គ្រាន់តែចេញឈាមទុកជាការគំរាមប៉ុណ្ណោះ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now