ងាកមកមើលកម្លោះតូចវ័យ ៨ ឆ្នាំ ចន ជេហ្យុន របស់យើងឯណេះវិញ គេអង្គុយស្ងៀមស្ងាត់សម្លឹងមើលព្រះច័ន្ទនៅរានហាលក្នុងបន្ទប់តែម្នាក់ឯងមិនដឹងថាអារម្មណ៍រវើរវាយទៅដល់ទីណាហើយនោះទេ។
« កើតអីកូនសម្លាញ់ ?? ស្ងាត់ស្ងៀមម្ល៉េះមិនទៅលេងជាមួយប្អូនៗទេហ៎េស ? » ថេយ៉ុង ដែលទើបនិយាយចប់ជាមួយភ្ញៀវក៏ឡើងមកជាន់ខាងលើរកកូនប្រុស។
« នៅខាងក្រោមមានកម្មវិធីអញ្ចឹងកូនមិនចង់នៅទេ ធុញពូៗនោះណាស់នៅមានសម្លឹង អាប់ប៉ា មិនដាក់ភ្នែកទៀតចាំមើលណា ជេហ្យុន នឹងប្រាប់ប៉ាធំហើយថាពូៗនោះសម្លឹងអាប់ប៉ាដូចជាចង់ចាប់អាប់ប៉ាស៊ីអញ្ចឹង!! » ជេហ្យុន បែរមុខមកនិយាយជាមួយប៉ាតូចទាំងទឹកមុខក្រម៉ក់ក្រម៉ូវនិងកំពុងមិនពេញចិត្តជាមួយភ្ញៀវកិត្តិយសដែលបានមកចូលរួមកម្មវិធីអបអរសាទរប៉ាធំរបស់គេដែលបានជោគជ័យក្នុងការងារ។
« កូនកុំខ្វល់នឹងភ្នែកពួកគេអស់ទាំងនោះអី ឆាប់ចុះទៅលេងខាងក្រោមជាមួយប្អូនៗទៅនៅមាន យ៉ុនជី ទៀតដែលកំពុងរង់ចាំកូននៅខាងក្រោមណា៎ » ថេយ៉ុង និយាយលួងលោមកូនរួច ជេហ្យុន ក៏យល់ព្រមចុះទៅខាងក្រោមជាមួយប៉ាតូចរបស់គេវិញ។
****
ក្រោយកម្មវិធីបានបញ្ចប់ទៅ ភ្ញៀវកិត្តិយសទាំងប៉ុន្មានក៏បានត្រឡប់ទៅតាមគេហដ្ឋានរបស់ពួកគេវិញគ្រប់ៗគ្នា ចំណែកឯគ្រួសារត្រកូល មីន ក៏ជិតនឹងត្រឡប់ទៅវិញដូចគ្នាដែរតែដោយសារនៅចាំអបអរចុងក្រោយគេទើបត្រូវទៅវិញក្រោយគេដូចគ្នា។« អបអរសាទរផងលោក ចន » ជីមីន
« អរគុណណាស់ ជីមីន » ជុងហ្គុក ញញឹមតិចៗដាក់គេ។
« អបអរក្នុងការជោគជ័យលើការងារហើយក៏ជូនពរឲ្យសំណាងល្អនិងជោគជ័យរាល់កិច្ចការងារទាំងប៉ុន្មានដូចគ្នាដែរ » យ៉ុនហ្គី
« អរគុណណាស់ហ៊ា »
« អ៊ីចឹងហ៊ាទៅវិញសិនហើយតោះអូនសម្លាញ់ »
« យ៉ុនជី លាបងនិងលោកពូទៅ » មុននឹងចេញទៅវិញ ជីមីន ក៏បង្រៀនកូនស្រីខ្លួនឲ្យចេះលានិងគោរពចាស់ទុំជាមុនសិនដែរទើបអាចត្រឡប់ទៅវិញបាន។

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021