ថេយ៉ុង នៅក្នុងភោជនីយដ្ឋានជាមួយនិងកូនប្រុសរបស់ខ្លួនព្រមទាំងមានមិត្តនាយដែលជួបគ្នានៅទីនេះដោយចៃដន្យផងដែរ។ ស៊ូម៉ុន អង្គុយស្ងៀមតាមសម្លឹងមុខក្មេងប្រុសនោះមិនឈប់ព្រោះនាយនៅមិនទាន់បានដឹងនិងមិនទាន់ស្គាល់ក្មេងម្នាក់នោះនៅឡើយទេ។
« ថេយ៍!! តើក្មេងប្រុស...ម្នាក់នេះជាកូននរណា ??» ស៊ូម៉ុន សួរទៅកាន់ ថេយ៉ុង ដែលជាមិត្តនិងលើកដៃទៅចង្អុលក្មេងតូចដែលអង្គុយកៅអីក្បែររាងតូចនោះទាំងទឹកមុខងឿងឆ្ងល់។
« គឺ...កូនខ្ញុំឈ្មោះ ចន ជេហ្យុន!! »
« កូនឯង ?? ការហើយមានកូនតាំងពីពេលណាម៉េចក៏យើងមិនដឹងចុះឯណាប្រពន្ធឯងនោះ ?? » ស៊ូម៉ុន សួរទាំងភ្ញាក់ផ្អើលបន្តិចបន្តួចដែរព្រោះតែនាយមិនបានដឹងពិតមែនគឺនាយចេញពីស្រុកកំណើតមកធ្វើការនៅទីក្រុងមុន ថេយ៍ ទៅទៀតឯណោះបែកគ្នាប៉ុន្មានឆ្នាំសោះនេះគេមានប្រពន្ធកូនហើយហ៎េស ?? ស៊ូម៉ុន ក៏បន្តសួរដល់សំនួរមួយទៀតធ្វើឲ្យនាយល្អិតរកចម្លើយមកឆ្លើយមិនបានភ្លាមនោះ ជុនហូ ក៏ទទួលបានការខលចូលពីចៅហ្វាយរបស់នាយទើបនាយក៏ប្រញាប់លើកដៃទៅចុចកាសដែលពាក់ជាប់ត្រចៀកតភ្ជាប់ជាមួយនិងទូរស័ព្ទដើម្បីនិយាយការងារ។
« ជំរាមសួរចៅហ្វាយ »
" បន្តិចទៀតនាំ ថេយ៍ ចេញពីភោជនីយដ្ឋាននោះយកគេទៅឃ្លាំងរបស់យើង"
« បានទទួលបញ្ជាចៅហ្វាយ » ក្រោយពីបញ្ចប់ការសន្ទនារួចនាយក៏ឈរស្ងៀមត្រឹងសម្លឹងទៅកាន់មុខរបស់ ស៊ូម៉ុន ធ្វើទឹកមុខបែបកាចៗដាក់គេធ្វើឲ្យគេភ័យ។ គ្រាន់តែឃើញមិត្តរបស់ចៅហ្វាយតូចហើបមាត់បម្រុងនឹងសួរទៀត ជុនហូ ក៏និយាយកាត់តែម្ដង។
« ន៎ែវើុយ!! សួរឲ្យល្មមៗបានហើយកុំសួរជីកឫសជីកគល់ចៅហ្វាយតូចយើងច្រើនពេក » ជុនហូ ប្រើសម្លេងមាំធំសង្កត់ធ្ងន់ៗធ្វើឲ្យអាល្អិត ស៊ូម៉ុន កាន់តែខ្លាចនឹងនាយហើយ ចំណែកឯ ថេយ៍ វិញកាលដែលឃើញបែបនេះក៏ប្រញាប់ឃាត់ ជុនហូ កុំឲ្យគេនិយាយស្ដីថាឲ្យមិត្តរបស់ខ្លួនទៀត។
« ឈប់បានហើយ ជុនហូ!! គេជាមិត្តរបស់ខ្ញុំមិនមែនមនុស្សប្លែកមុខមកពីណាទេ »

ESTÁS LEYENDO
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021