+ថ្ងៃថ្មី
ថ្ងៃថ្មីក៏ឈានចូលមកដល់ហើយថ្ងៃនេះក៏ជាថ្ងៃដ៏ពិសេសសម្រាប់ ចន ជេហ្យុន ទាយាទតូចរបស់ត្រកូល ចន ដូចគ្នា។ ជុងហ្គុក និងប្រពន្ធរបស់នាយបានក្រោកពីព្រឹកដើម្បីរៀបចំនេះរៀបចំនោះឲ្យបានស្អាតសម្រាប់ពីធីខួបកំណើតរបស់កូនប្រុស។ ថេយ៍ ឈរបញ្ជាអ្នករៀបចំម៉ូដឲ្យធ្វើតាមគេប្រាប់ចំណែកឯ ជុងហ្គុក ត្រូវទៅអញ្ជើញភ្ញៀវផ្សេងទៀតដែលនាយនៅមិនទាន់បានហៅឲ្យមកចូលរួមនៅឡើយ។
+ Incheon airport✈
ប្រលានយន្តហោះ អ៊ីនឆុន ក៏មានជើងចុះចតពីប្រទេស អ៊ីតាលី មកកាន់ប្រទេសកូរ៉េ។ ឡូរែនហ្សូ អែនវីស និង វីឡូរ៉ា អែនវីស ក៏បានមកជាមួយគ្នាតាមការអញ្ជើញរបស់ ជុងហ្គុក ដែលជាមិត្តនឹងគ្នាផងជាអ្នកធ្វើការងារជាមួយគ្នាផង។ ទាំងពីរនាក់បងប្អូនបានចេញដំណើរមកតាំងពីប្រលឹមស្រាងៗមកម្ល៉េះព្រោះទម្រាំតែមកដល់ក៏ព្រឹកម៉ោង 8-9 ទៅហើយ។
« បងប្រុស!! ពួកយើងទៅចូលរួមខួបកំណើតកូនប្រុសរបស់មិត្តភក្តិបងមែនទេ ?? »
«ត្រូវហើយ!! ពេលចប់កម្មវិធីពួកយើងត្រូវសម្រាកនៅទីនេះមួយយប់ព្រឹកស្អែកនឹងចេញដំណើរទៅវិញ» បងប្អូនទាំងពីរបណ្ដើរគ្នាចេញពីប្រលានយន្តហោះបណ្ដើរនិយាយពីនេះពីនោះបណ្ដើរ។
#skip
ការតុបតែងក្នុងភូមិគ្រឹះក៏ហើយរួចរាល់ ថេយ៍ នាំកូនប្រុសរបស់ខ្លួនទៅងូតទឹកសម្អាតខ្លួនចេញឯប៉ានិងម៉ាក់របស់គេក៏បានមកដល់មុននេះបន្តិចនៅសល់តែអ្នកស្រី ចន នៅមិនទាន់មកដល់នោះទេ។
« ប៉ាៗ...អូនចង់ទិញឡាន »
« កូនចង់បានឡានមែនទេ ?? ចាំប៉ានាំកូនទៅទិញណា៎ពេលនេះកូនត្រូវតែងូតទឹកសិន »
« បាទ »
ចំណាយពេលងូតទឹកនិងស្លៀកពាក់ឲ្យកូនហើយ ថេយ៍ ក៏ពរកូនប្រុសចុះមកខាងក្រោមចំពេលដែល ជុងហ្គុក ក៏បានដើរចូលមកខាងក្នុងជាមួយជំនិតរបស់នាយ។
« ប្រពន្ធសម្លាញ់ » រាងក្រាស់បោះជំហ៊ានចូលមករកប្រពន្ធនិងលើកដៃអោបចង្កេះប្រពន្ធ។
«អូននាំកូនទៅដើរផ្សារទិញរបស់លេងឲ្យកូនសិន»
« ចាំបងជូនទៅ »

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021