ភាគទី៤៩: ចាប់ចិត្តលើប្រពន្ធរបស់គេ

7K 430 4
                                        

ក្រោយពីមកសួរសុខទុក្ខរួច យ៉ុនហ្គី និង ជីមីន ក៏បានត្រឡប់ទៅគេហដ្ធានរបស់ខ្លួនវិញ។ បន្តិចក្រោយមកទៀតលោក ដុកទ័រជុង ដែលត្រូវជាបងប្រុសជីដូនមួយរបស់ ថេយ៍ ក៏បានចូលមកពិនិត្យសុខភាពនាយជាប្អូននិងបើកថ្នាំឲ្យគេ ប្រាប់ពីការថែរក្សាសុខភាពនិងពីរបៀបមើលថែទាំទារកតូចដូចគ្នា។ ជុងហ្គុក នៅអង្គុយមើលកូនរហូតប្រពន្ធនាយពិនិត្យអាការៈរួចទើបលោកគ្រូពេទ្យអនុញ្ញាតឲ្យគេត្រឡប់ទៅសម្រាកតាមដានសុខភាពបន្តនៅឯភូមិគ្រឹះ ចន វិញ។

ហាន់ស៊ូ និង ជុនហូ ដែលជាជំនិតដៃឆ្វេងដៃស្ដាំរបស់ម៉ាហ្វៀរូបសង្ហារក៏ឡើងចូលមកដល់ក្នុងបន្ទប់សម្រាក VIP របស់ចៅហ្វាតូចរបស់ខ្លួនដើម្បីប្រមូលយកនូវរបស់របរនិងឥវ៉ាន់របស់ទារកតូចចុះទៅខាងក្រោមដាក់នៅឯគូទឡានមុនចំណែក ជេហ្យុន និងរាងតូចគឺ ជុងហ្គុក ជាអ្នកនាំទៅខាងក្រោមដោយខ្លួនឯង។

« អូនដើរបានមែនទេ ?? ចាំបងឲ្យលោកគ្រូពេទ្យយករទះមករុញអូនទៅរកឡាន » នាយជាប្ដីក៏ចោទសួរទៅកាន់ប្រពន្ធដែលដើរក្បែរនេះទាំងព្រួយបារម្ភព្រោះគេទើបតែមានទារកតូចនេះបានមួយសប្តាហ៍ជាងប៉ុណ្ណោះឯក្នុងដៃរបស់នាយក៏កំពុងតែបីទារកតូចជាប់ទៅហើយ។

« មិនអីទេអូនដើរបាន ជិតដល់ឡានហើយតើ »

« អឹម...ដើរមួយៗប្រយ័ត្នប្រយែងផង » ជុងហ្គុក បីទាយាទតូចរបស់ខ្លួនដើរតាមប្រពន្ធពីក្រោយរហូតទាល់តែដើរទៅដល់ឡានដែលកូនចៅជិះមកឈប់សំចតនៅខាងមុខច្រកទ្វារមន្ទីពេទ្យហើយរួចជាស្រេច។

« ទោះជាកូនមួយហើយក៏ដោយប៉ុន្តែឯងនៅតែស្អាតដដែល គីម ថេយ៉ុង!! » ឡូរែនហ្សូ អែនវីស បន្លឺប្រយោគឡើងភ្ជាប់មកជាមួយនិងស្នាមញញឹមតិចៗភ្នែកក៏រេសម្លឹងមើលគ្រប់ជំហ៊ានរបស់នាយតូច ថេយ៉ុង ពីចម្ងាយដែលនាយគឺនៅខាងក្នុងឡានឯ ថេយ៍ ទើបតែឡើងឡានជាមួយ ជុងហ្គុក បើកចេញទៅមុននេះបន្តិចប៉ុណ្ណោះ។

« ខ្ញុំមិននឹកស្មានទេថារូបភាពដែលខ្ញុំឆែកឆេមើលនៅក្នុង Laptop របស់ខ្ញុំនៅឯ អ៊ីតាលី កាលពីមួយឆ្នាំមុននិងរូបភាពសម្បករូបរាងកាយឯងនៅខាងក្រៅគឺខុសគ្នាខ្លាំងណាស់ឯងពិតជាស្រស់ផូផង់ពិតមែន » ឡូរែនហ្សូ នៅតែបន្តបន្លឺឡើងនូវពាក្យសរសើរទៅកាន់នាយតូចដែលចេញទៅបាត់ស្រមោលមុននេះ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now